• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ម៉ឺងម៉ាត់ ដាច់ខាត មិន​យោគយល់ និង​តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គេចខ្លួន យកមក​ផ្ដន្ទាទោស​

2020-03-27 Go to the website published CEN
ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ដាក់បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទូទាំងប្រទេស ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​នីតិវិធី​ច្បាប់ ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេចខ្លួន យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដីពី​ការពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​ ​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា កម្លាំង​នគរបាល​ចរាចរណ៍ បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​សម្រួល​ការធ្វើ​ចរាចរណ៍ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​កំណើន​ជាង​ឆ្នាំ​២០១៨​គួរឱ្យ​ព្រួយបារម្ភ ។ យ៉ាងណាក៏ដោយ​កម្លាំង​នគរបាល​ចរាចរណ៍ ក៏បាន​ប្រឹងប្រែង​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់ ហើយ​ភាព​អសកម្ម និង​ចំណុច​ខ្វះខាត​មួយចំនួន​ក៏​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការកែសម្រួល​អនុក្រឹត្យ ដើម្បី​រឹតបន្តឹង​ការផាកពិន័យ ចំពោះ​អ្នកប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្ល​វ​គោក វិធានការ ព្រមទាំង​ទិសដៅ​ការងារ​ដាក់ចេញ ជា​បន្តបន្ទាប់​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧ​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ឯកឧត្តម លោកជំទាវ​អភិបាល​រាជធានី​ខេត្ត ត្រូវ​ជំរុញ​ចលនា​អនុវត្ត​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​ផ្ដល់​ការលើកទឹកចិត្ត​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​មន្ត្រីនគរបាល​ចរាចរណ៍​។​ ​បន្ទាប់ពី​អង្គពិធី​បាន​ស្ដាប់​ដោយ​យកចិត្តទុកដាក់​នូវ​ខ្លឹមសារ អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដីពី​ការពិន័យ​អន្តរកាណ៍​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​ថា​ទន្ទឹមនឹង​ការព្រួយបារម្ភ​អំពី​ជំងឺ​កូ​វីដ​១៩ យើង​ក៏​មិនអាច​មើលរំលង​មហន្តរាយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បានដែរ ។​ ​សម្ដេច​បាន​មានប្រសាសន៍ថា​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ ប្រជាពលរដ្ឋ​កាន់តែច្រើន​បាន​ប្រើប្រាស់ យានយន្ត​គ្រប់​ប្រភេទ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ខណៈ​រាជរដ្ឋាភិបាល ក៏បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​ពី​ការអនុវត្ត​ច្បាប់ និង​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​យ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បណ្ដាលឱ្យ​ពលរដ្ឋ​រងរបួស ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ និង​ឯកជន​ជាច្រើន ។​ ​ជាក់ស្ដែង​បើ​ប្រៀ​ធៀប​នឹង​ឆ្នាំ​២០១៨ គឺ​នៅ​ឆ្នាំ​២០១៩​កន្លងទៅ សម្ដេច​បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​៨៥៤​លើក ស្មើនឹង​២៦​ភាគរយ ក្នុងនោះ​មាន​អ្នកស្លាប់​២២០​នាក់ ស្មើនឹង​១២​ភាគរយ និង​អ្នករងរបួស​១៣៧១​នាក់ ស្មើនឹង​២៩​ភាគរយ​។ ដូច្នេះហើយ ឆ្លើយតប​នឹង​កំណើន​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចាប់ពី​ឆ្នាំ​២០២០ ។ ដោយ​ផ្អែកលើ​ការសិក្សា​លើ​ឥរិយាបទ​នៃ​ការគោរព​ច្បាប់ និង​បទពិសោធន៍​ពី​ក្រៅប្រទេស រាជរដ្ឋាភិបាល​ក៏បាន​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្ដីពី​ការពិន័យ​អន្តរកាណ៍ ដោយ​បង្កើន​ប្រាក់​ពិន័យ​ពី​៣​ទៅ​៥​ដង ដើម្បី​ជំរុញ​ការគោរព និង​អនុវត្ត ។​ ​សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មានការ​យល់យោគ​ចំពោះ​វិធានការ​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ ហើយ​ដើម្បី​ចៀស​ផុតពី​ការប្រឈមមុខ​នឹង​ច្បាប់ សូម​ប្រជាពលរដ្ឋ គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ អង្គការ​ជាតិ និង​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ត្រូវ​បន្ត​ចូលរួម​គាំទ្រ​ការផ្សព្វផ្សាយ​ច្បាប់ និង​កម្រិត​ទោសពិន័យ​អន្តរកាណ៍ នៃ​អំពើ​ល្មើស​នឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ​។​ ​សម្ដេច បាន​ក៏​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទូទាំងប្រទេស ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ដាច់ខាត មិន​យោគយល់ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ តម្លាភាព ស្មើភាព និង​មិន​រើសអើង ហើយ​ត្រូវ​សហការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេចខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យបាន​ជាដាច់ខាត​។ សម្ដេច​ក៏​បញ្ជា​ថ្នាក់ដឹកនាំ​នគរបាល​ចរាចរណ៍​ទាំងអស់ រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​កម្លាំង​តាមដាន ត្រួតពិនិត្យ និង​គាំទ្រ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់ របស់​មន្ត្រីនគរបាល​ចរាចរណ៍ ក្រោម​ឱវាទ​ដើម្បី​ធានា​ភាព​ត្រឹ​ត្រូវ​។​ ​ភាពត្រឹមត្រូវ​ដែល​សម្ដេច​សំដៅ​ដល់​ការប្រកាន់​ខ្ជាប់ នូវ​ការបន្ត​ពង្រឹង​ក្រមសីលធម៌ វិន័យ ឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ សក្ដិ​សមជា​មន្ត្រី​អនុវត្ត​ច្បាប់​ប្រកបដោយ​គុណធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ​។ ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​ក៏ត្រូវ​ផ្ដល់​រង្វាន់ តាម​ការកំណត់​របស់​រដ្ឋ និង​ការលើកសរសើរ​ចំពោះ​អង្គភាព និង​មន្ត្រី​មាន​ស្នាដៃ និង​ក៏​ត្រូវតែ​ដាក់វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​អសកម្ម ឬ​មន្ត្រី​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ ។​ ​បន្ទាប់ពី​បានប្រកាស​ឱ្យ​អនុវត្ត​អនុក្រឹត្យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ចាប់ផ្ដើម រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ដល់​មន្ត្រីនគរបាល​ច​រាច​រណ៍ ដោយ​ត្រូវ​លៃលក​ទៅតាម​បរិបទ​ជំងឺ​កូ​វីដ ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ គ្រប់​រូបភាព រាប់ទាំង​ការ​តែង​បទ​ចម្រៀង​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​ជ្រួតជ្រាប អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​ការផាកពិន័យ​ជា​ទឹកប្រាក់ ប្រសិនបើ​ពួកគាត់​បំពាន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ សម្ដេច​មាន​សេចក្ដី​សង្ឃឹមថា ក្រោយ​អនុវត្ត​អនុក្រឹត្យ​កែសម្រួល​ថ្មី​នេះ ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​ ​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពី ការរីក​រាល​ជំងឺ​កូ​វីដ​១៩​នៅលើ​ពិភពលោក ដោយ​សម្ដេច បាន​គូសបញ្ជាក់​ពី​ការ​ហក់​ឡើង​ខ្លាំង នៃ​អត្រា​អ្នក​ឆ្លង ដែល​មកដល់ពេលនេះ មាន​ប្រមាណ​ជាជាង​៥០​ម៉ឺន​នាក់​ហើយ ក្នុងនោះ​អាមេរិក បាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​។ ពាក់ព័ន្ធ​នឹង​ការប្រកាស​ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន សម្ដេច​បាន​មានប្រសាសន៍ អំពី​លទ្ធភាព​ដែល​ប្រទេស​នីមួយៗ អាចដាក់​ក្នុង​កម្រិតធ្ងន់ និង​កម្រិត​ស្រាល ហើយ​សម្រាប់​កម្ពុជា គឺ​កំពុងស្ថិត​ក្នុងការ​ពិចារណា​នៅឡើយ ។​ ​សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​ណែនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​វាយតម្លៃ​សភាពការណ៍ និង​ដាក់ចេញ​វិធានការ​ត្រៀម ទប់ស្កាត់​ជាមុន នូវ​លទ្ធភាព​ដែល​អាចមាន​ក្រុម​ក្មេង​ទំនើង ឬ​ជន​ខិល​ខិត​ខូច​បង្ក​ការអុកឡុក​ក្នុងសង្គម ប្រសិនបើ​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​មានការ​វិវត្តន៍ ក្នុងស្ថានភាព​ណាមួយ ។ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ថៃ ដែល​បានដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ពី​ថៃ​វិល​ចូល​ប្រទេស​វិញ​នោះ សម្ដេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការកត់សម្គាល់ និង​បាន​ណែនាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ។​ ​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ទី​តើ​ពួកគាត់​ទាំងអស់ សុទ្ធ​តែមាន​សុខភាព​ល្អ ឬ​យ៉ាងណា​? ចំណុច​នេះ សម្ដេច​បាន​គូសបញ្ជាក់ថា ការតាមដាន​ក្ដាប់​ឱ្យ​ជាប់​នូវ​វត្តមាន​របស់​ពួកគាត់ និង​ស្ថានភាព​សុខភាព​ពួកគាត់ គឺជា​រឿង​សំខាន់បំផុត ដ្បិត​បើតាម​វៀតណាម បាន​ចែករំលែក​បទពិសោធន៍​មក​នោះ គឺមាន​ពលរដ្ឋ​វៀតណាម​ម្នាក់ ដែល​វិលត្រឡប់​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​ចម្លង​មនុស្ស​ដល់​ទៅ​៥​នាក់​ឯណោះ​ក្នុង​ភូមិកំណើត ទើប​ធ្វើឱ្យ​អាជ្ញាធរ​វៀតណាម​សម្រេច​បិទ​ភូមិ​ដើម្បី​ត្រួតពិនិត្យ និង​តាមដាន ។​ ​សម្ដេច​ក្រឡា​ហោ​បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​ជាប់​ព្រំដែន កម្ពុជា ថៃ ត្រូវ​បន្ត​តាមដាន​យកចិត្តទុកដាក់ ចំពោះ​លំហូរ​នៃ​ការវិលត្រឡប់ ចូល​ប្រទេស​របស់​ពលរដ្ឋ ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​កំណត់​ច្រកទ្វារព្រំដែន​ជាក់លាក់ សម្រាប់​ការវិល​ចូល​ប្រទេស របស់​ពលរដ្ឋ​យើង ហើយ​ជាមួយគ្នានេះ ក៏ត្រូវ​ត្រៀម​សម្រាប់​លទ្ធភាព ដែល​អាចមាន​ពលរដ្ឋ​ខ្លះ ងាក​ទៅ​ឆ្លងកាត់​តាម​បណ្ដា​ច្រករបៀង​នានា ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ពិនិត្យ​សុខភាព​ពួកគាត់ ឱ្យ​អស់ពី​លទ្ធភាព មុនពេល​ពួកគាត់​បន្តដំណើរ​ទៅ​ស្រុកកំណើត​។​ ​សម្រាប់​ការ​ទៅដល់​ស្រុកកំណើត របស់​ប្រជាពលរដ្ឋ​មកពី​ប្រទេស​ថៃ សម្ដេច បាន​ណែនាំ​អភិបាល​រាជធានី ខេត្ត ទាំងអស់ ត្រូវ​រៀបចំ​តារាង​កត់ត្រា អំពី​សវ​តា​នៃ​ការធ្វើដំណើរ និង​សុខភាព របស់​ពលរដ្ឋ​ដែល​បាន​ទៅដល់​មូលដ្ឋាន ហើយ​ត្រូវ​រៀបចំ​ការចុះ​អប់រំ​ផ្សព្វផ្សាយ ដល់​ពួកគាត់​ឱ្យ​បានដឹង​ច្បាស់ អំពី​វិធាន​ការដាក់ នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោម​ការសង្កេត តាមដាន​សុខភាព ហ្មត់ចត់​បំផុត ពិសេស​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​នេះ ដល់​ក្រុមគ្រួសារ និង​សាច់ញាតិ ប្រសិនបើ​ពួកគាត់​មិន​គោរព តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​៕
ច្បាប់ចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ កែប ព្រៃវែង ពោធិ៍សាត់ (ពីថ្ងៃទី២០ - ២៤ តុលា ២០២៥)
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី និងច្បាប់ពាក់ព័ន្ធមួយចំនួន
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវចុះចំណោត
សារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
សារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាស ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ពី ឯកឧត្តម ប៉េង ពោធិ៍នា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90