• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ក្រសួងកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងស្ថានីយថ្លឹងរថយន្ត ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការដឹកលើសទម្ងន់

2020-03-12 Go to the website published Fresh News
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងនៅតាមស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការដឹកលើសទម្ងន់ ដែលជាបញ្ហាចម្បងមួយក្នុងការធ្វើឱ្យខូចផ្លូវនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតឱ្យមានស្ថានីយថ្លឹងរថយន្តនៅតាមផ្លូវជាតិនានា ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់ដែលនាំឱ្យខូចផ្លូវ។ បច្ចុប្បន្នស្ថានីយថ្លឹងរថយន្តនេះ មានរហូតដល់ទៅ២៨ស្ថានីយនៅទូទាំងប្រទេស។ បើទោះបីថា មានស្ថានីយថ្លឹងរថយន្តយ៉ាងណាក្តី តែការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់មិនទាន់មានប្រសិទ្ធភាពខ្ពស់នោះឡើយ។ និយាយឱ្យស្រួលស្តាប់ស្ថានីយផ្លូវនៅតែខូច រថយន្តដឹកលើសទម្ងន់នៅតែចរាចរណ៍ បើទោះមានស្ថានីយថ្លឹងរថយន្តក៏ដោយនោះ។ បញ្ហាកង្វះប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់នេះ ត្រូវបានគេលើកឡើងថា បណ្តាលមកពីការត្រូវរ៉ូវគ្នារវាងមន្ត្រីគ្រប់គ្រងស្ថានីយថ្លឹងរថយន្ត និងក្រុមឈ្មួញរកស៊ីដឹកជញ្ជូន។ ខណៈករណីខ្លះទៀត អ្នករកស៊ីដឹកជញ្ជូនជាអ្នកមានអំណាច មានឥទ្ធិពលមិនព្រមចូលថ្លឹងនៅតាមស្ថានីយដែលបានពង្រាយនៅតាមផ្លូវជាដើម។ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយស្ដីអំពីវឌ្ឍនភាពលើការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ កិច្ចប្រជុំដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការសម្របសម្រួល អចិន្រ្តៃយ៍ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ ឱ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់ កម្រិត កំណត់ ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងផ្លូវថ្នល់ដោយលំបាក។ ពាក់ព័ន្ធការដឹកលើសទម្ងន់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានដូរមន្ត្រីស្ថានីយថ្លឹងរថយន្តនៅទូទាំងប្រទេសផងដែរ។ បើទោះបីមានការព្រមាន ការដកតំណែងយ៉ាងណាក្តី តែការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់នេះនៅតែជួបឧបសគ្គ ហើយមិនទទួលបានប្រសិទ្ធភាពខ្ពស់នោះឡើយ។ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងស្ថានីយថ្លឹងរថយន្ត និងរថយន្តដឹកលើសទម្ងន់លើដងវិថី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងឈានមុខមួយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើការផ្តល់សេវាផ្សេងៗនោះ ក៏កំពុងតែរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងស្ថានីយថ្លឹងរថយន្តផងដែរ។ លោក ហ៊ាង​ សុទ្ធាយុត្តិ​ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានសិក្សារយៈពេលជាងមួយឆ្នាំមកហើយ។ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងស្ថានីយថ្លឹងរថយន្តធ្វើឡើង ដើម្បីឆ្លើយតបស្ថានភាពនៃគ្រប់គ្រងស្ថានីយថ្លឹងរថយន្តនាពេលបច្ចុប្បន្ន។ បើតាមលោក សុទ្ធាយុត្តិ ស្ថានភាពស្ថានីយថ្លឹងរថយន្តដែលកំពុងជួបប្រទះបច្ចុប្បន្ន មានដូចជាមន្ត្រីឃុបឃិតជាមួយឈ្មួញមិនថ្លឹងរថយន្ត រថយន្តមិនចូលស្ថានីយថ្លឹង ឬក្រុមឈ្មួញមានអំណាចមានឥទ្ធិពលសំឡុតគំរាមមន្ត្រីស្ថានីយជាដើម។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យានេះ គ្រោងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំនេះ ជាមួយស្ថានីយចំនួនពីរនៅជាយរាជធានីភ្នំពេញ ហើយអាចឈានទៅដាក់នៅស្ថានីយចំនួន១០នៅចុងឆ្នាំ។ លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យានេះ នឹងធ្វើការតាមដានរថយន្តដែលធ្វើដំណើរតាមផ្លូវ និងតាមដានការអនុវត្តន៍ការងាររបស់មន្ត្រីស្ថានីយផងដែរ។ លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា ប្រព័ន្ធបច្ចេកវិទ្យាដែលក្រសួងបង្កើតឡើងនេះ វានឹងតាមដានមើលរថយន្តដឹកលើសទម្ងន់ ហើយមិនចូលថ្លឹង ហើយក៏តាមដាន និងរាប់រាល់រថយន្តចូលស្ថានីយផងដែរ។ លោក សុទ្ធាយុត្តិ មានជំនឿចិត្តថា នៅពេលប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នឹងធ្វើឱ្យការគ្រប់គ្រងរថយន្តរថយន្តដឹកលើសទម្ងន់កាន់តែមានប្រសិទ្ធភាព មន្ត្រីមិនអាចលាក់បាំងរបាយការណ៍រថយន្ត ឬឃុបឃិតជាមួយឈ្មួញមិនថ្លឹងរថយន្ត ហើយក៏មិនអាចប្រើវិធីលាំក់បាំងទម្ងន់លើរថយន្តបាននោះដែរ។ កាន់តែពិសេសរថយន្តដឹកលើសទម្ងន់មិនអាចគេចពីប្រព័ន្ធនេះបាននោះឡើយ៕
ប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងស្ថានីយថ្លឹងរថយន្ ស្ថានីយ៍ជញ្ជីង

Featured Posts

[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90