• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

កម្មវិធីហែលទឹក និងលេងបាល់បោះក្នុងទឹក សាកល្បង លេីកទី១ នៅអាងហែលទឹក ក្នុងកីឡដ្ឋាន ស្រុកកោះធំ ដែលទេីបសម្រេចការសាងសង់ ១០០% ក្រោមអធិបតីភាព ឯឧ.ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹកជញ្ជូន ប្រធានសហព័ន្ធ កីឡា ហែល ទឹក កម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ

2020-03-08 Go to the website published MPWT
កម្មវិធីហែលទឹក និងលេងបាល់បោះក្នុងទឹក សាកល្បង លេីកទី១ នៅអាងហែលទឹក ក្នុងកីឡដ្ឋាន ស្រុកកោះធំ ដែលទេីបសម្រេចការសាងសង់ ១០០% ក្រោមអធិបតីភាព ឯឧ.ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹកជញ្ជូន ប្រធានសហព័ន្ធ កីឡា ហែល ទឹក កម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ --- ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធ កីឡា ហែល ទឹក កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងហែលទឹកស្ថិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល ដែលរហូតមកទល់ពេលនេះសម្រេចការសាងសង់បាន១០០ភាគរយហើយ។ កម្មវិធីនេះមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជនស្រុក-ឃុំ លោកគ្រូអ្នកគ្រូនាយក នាយករង លោកគ្រូអ្នកគ្រូទទួលបន្ទុកការងារកីឡា និងកីឡាករកីឡាការិនីហែលទឹកមកពីរាជធានីភ្នំពេញសរុបទាំងអស់ប្រមាណ ២០០នាក់។ ជាមួយគ្នានោះផងដែរ កម្មវិធីនេះមានការរៀបចំឱ្យមានការប្រកួតហែលទឹក និងលេងបាល់ទឹកសាកល្បងលើកទីមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំងបួននៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡាដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗរបស់ស្រុកកោះធំរួមមានផ្លូវកៅស៊ូ ស្ពានឆ្លងទន្លេបាសាក់ ផ្លូវបេតុងខ្វាត់ខ្វែងឆ្លងកាត់ពីឃុំមួយទៅឃុំមួយពីភូមិមួយទៅភូមិមួយស្ទើរតែទាំងអស់ ប្រឡាយទឹក អណ្ដូងទឹក និងសាលារៀនជាដើម។ ទាក់ទងនឹងវិស័យកីឡាវិញ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករកីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យរួបរួម សហការ សាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីថែរក្សាសុខសន្តិភាព និងការពារបូរណភាពទឹកឲ្យបាន។ ឆ្លៀតក្នុងឱកាសនេះផងដែរ នៅក្នុងឱកាសទិវាសិទ្ធិនារី៨មីនាលើកទី១០៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីក្រោមពាក្យខ្មែរថាមេដៃ មេជើង មេគយ មេជាង និងមេឃុំជាដើម ដែលបង្ហាញពីសារសំខាន់នៃតួនាទីរបស់ស្ត្រីនៅក្នុងសង្គម៕
អាងហែលទឹក កោះធំ កីឡាដ្ឋានស្រុកកោះធំ ឯកឧត្តមទេសរដ្ឋមន្ត្រី

Featured Posts

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90