• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Reporter] - នៅ​ឆ្នាំ​២០២​០​នេះ យើងបានកំណត់យកជា​ថា​ឆ្នាំប​ង្កើន ការអនុវត្តច្បាប់​ច​រាចរ​ណ៍ផ្លូ​វគោ​កឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗ​ទាំ​ងអ​ស់

2020-02-27 Go to the website published Phnom Penh Reporter
ភ្នំពេញ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ គ្រោះ​ថ្នាក់ចរាចរណ៍បានកើនឡើ​ង​យ៉ាង​គំហុក បង្កជាក្ដីបារម្ភ​យ៉ាង​ធំធេង ហើយនៅឆ្នាំ២០២០នេះ កំ​ណ​ត់យកជាថាឆ្នាំប​ង្កើនកា​រ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវ​គោកឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗទាំងអ​ស់ ​ដោយកន្លងមកយើងបាន​យ​កវិធា​នកា​រអប់រំជាកិច្ចការ​ចម្បង ប៉ុន្តែនៅឆ្នាំនេះ​ យើងត្រូ​វយកវិធានការអនុវត្តច្បាប់ជា​ចម្បងវិញម្ដង។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងម​ហាផ្ទៃ និងជាប្រធាន​គណៈក​ម្មាធិកា​រជា​តិសុវ​ត្ថិ​ភាពច​រាច​រណ៍ផ្លូ​វ​គោក បានអញ្ជើញជាអធិបតីកិច្ចប្រ​ជុំ​ត្រួត​ពិនិត្យសុ​វត្ថិ​ភាព​ចរាចរណ៍ផ្លូវគោកប្រចាំខែ​មករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រ​សួងមហា​ផ្ទៃ​។ ជាកិច្ចចាប់ផ្ដើមលោកស្រី មិន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធា​រ​ណការ និងដឹកជ​ញ្ជូន និងជាអគ្គលេខា​ធិ​កា​រ នៃអគ្គលេខាធិការដ្ឋាន​គ​ណៈក​ម្មាធិ​កា​រ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូ​វគោក បានធ្វើបាយការណ៍ជូនសម្ដេ​ច និងអង្គប្រជុំ ដែលបើតាមលោក​ស្រី ក្នុងខែមករាកន្ល​ង​ទៅ ក្រុមការងា​រ បានត្រួតពិនិត្យយានយន្តសរុ​បជា​ង១សែនគ្រឿ​ង ក្នុងនោះមានម៉ូតូ​ជា​ង៦ម៉ឺ​នគ្រឿង ដោយបានបានរកឃើញយានយ​ន្ត​ល្មើស​ជាង៣ម៉ឺនគ្រឿង អនុ​វត្តការបង់ផាកពិន័យ​តាម​ស្នាក់​ការ​បានទឹកប្រាក់ពិន័យជាង​៥​១លា​នរៀ​ល និងបានត្រួតពិនិត្យកា​រ​ពាក់មួក​សុ​វ​ត្ថិភា​ព លើអ្នកជិះម៉ូតូសរុបជាង៣​ម៉ឺ​ន១​រយនាក់ ដោយឃាត់ និងប​ង្ខំឱ្យពាក់មួកបានជាង១​ម៉ឺ​ន៨​ពាន់នា​ក់ ។ ដោយឡែកការងារល្បាតការ​ធ្វើ​ចរាច​រណ៍តា​មផ្លូវ​ជាតិលេខ៤ លេខ៥ និងលេខ៦ ក្រុមការងារត្រួតពិនិត្យរ​ថ​យន្តបា​នជាង​១ម៉ឺន៣​ពា​ន់គ្រឿង រកឃើញរថយន្ត​ល្មើស និងផាកពិន័យតាមច្បាប់បាន​ជាង៦​ពាន់៤​រ​យគ្រឿ​ង។ ក្នុង១ខែមករានោះ​ដែរ​ មន្ត្រីន​គរ​បាលចរាចរណ៍​ បានរកឃើញរថយន្តល្មើសល្បឿ​ន​ និងចាត់ការតាមច្បាប់បា​នជាង​៣០០​គ្រឿង​​ បានត្រួតពិនិត្យជាតិស្រវឹង​លើ​អ្នកបើ​កប​រយា​នយន្តជាង៦​០០គ្រឿង យានយន្តកែច្នៃខុសលក្ខណៈ​បច្ចេក​ទេស​ជាង​១២.០០០គ្រឿង និងបាន​ធ្វើ​តេស្តអ្នកបើកបរ និងព្រូឡាន២​៤នាក់ រកឃើញមា​ន​ផ្ទុក​៨នាក់ ។ ជាការកត់សម្គាល់ ​នៅក្នុងខែមករា ឆ្នាំ២០២០នេះ លោកស្រីបានគូ​សប​ញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រ​ទេស បានកើតឡើងសរុប៣​៥៨លើក បណ្ដាលឱ្យមានអ្នកស្លាប់២០​៦នាក់ និងរបួសធ្ងន់​ស្រាល៥​៥៨នាក់ ហើយមូលហេតុ គឺបណ្ដាលមកពីការបើ​កបរ​លើ​សល្បឿនកំណត់៤១ភាគរ​យ មិនគោរពសិទ្ធិអាទិភា​ព​២២​ភាគរយ មិនប្រកាន់ស្ដាំ១០​ភា​គរ​យ ការវ៉ាជែង១១ភា​គរយ បត់មិនប្រយ័​ត្ន​៧ភា​គរយ ស្រវឹង៦ភាគ​រយ និងកត្តាយានយន្ត​៣​ភាគរ​យ។ ក្នុងចំណោមអ្នកស្លាប់២​០៦នា​ក់នោះ មានអ្នកស្លា​ប់ពេល​យប់១​៣០នាក់ ហើយភាគច្រើនគឺជាអ្ន​កជិះម៉ូ​តូ ដែលក្នុងនោះមិនពាក់មួកសុវ​ត្ថិ​ភាពជាង​១២​០នាក់​ទៅហើយ​ ។ លោកស្រីបានប​ន្ថែមថា ចំនួនគ្រោះថ្នាក់​នេះ បើប្រើធៀបទៅនឹងខែធ្នូឆ្នាំ២​០១៩ គ្រោះថ្នាក់ចរាចរណ៍បាន​ថយចុះ​១២​លើក ប៉ុន្តែការស្លាប់​មានកា​រកើន​ឡើងដ​ល់ទៅ២០នាក់ របួសកើនឡើង៥៨​នាក់ទៅវិ​ញ ហើយបើប្រៀបធៀបនឹង​ខែមក​រាឆ្នាំ​២០១​៩នោះ ទាំងចំនួនគ្រោះ​ថ្នាក់ អ្នកស្លាប់ និងអ្នករបួស គឹសុទ្ធតែកើនឡើងគួរ​ឱ្យក​ត់សម្គាល់ ។ របាយការណ៍ក៏​បា​នធ្វើកំ​ណត់​សម្គាល់ដែរថា អ្នកនៅរាជធានី​ភ្នំ​ពេញ បានប្រើប្រាស់មួក​សុវត្ថិ​ភាព​ពេល​ថ្ងៃដល់ទៅជាង​៩០​ភា​គរយ ប៉ុន្តែពេលយប់បានតែ៥​៣ភាគ​រយ​ប៉ុណ្ណោះ ហើយភូមិសាស្ត្រមានអ្នកស្លាប់​ច្រើ​នជាង​គេ គឺរាជធានី​ភ្នំ​ពេញ ខេត្តព្រះសី​ហនុ និងខេត្តកំព​ង់​ស្ពឺ។ នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រ​ណការ និងដឹកជញ្ជូ​ន ក៏បានបន្តអញ្ជើញមា​នប្រសា​ស​ន៍ ជម្រាបជូនសម្ដេច​ក្រ​ឡាហោម​ និងអង្គប្រ​ជុំដែរ អំពីការងារជំនាញ​រ​បស់ក្រ​សួង ពិសេសនៅក្នុងវិធានការ​ណ៍​ដោះស្រា​យប​ញ្ហាច​រាចរ​ណ៍​នៅកម្ពុជា ក្នុងនោះមានដូច​ជា​ ការធ្វើទំនាក់ទំនងជា​មួ​យដៃ​គូឯ​កជន ដើម្បីជំរុញការផ្ស​ព្វផ្សាយ​គ្រោះថ្នាក់​ច​រា​ចរណ៍ ការបំពាក់សម្ភារៈទំនើប​ដើ​ម្បីតាមដា​នល្បឿន​យាន​យ​ន្ត ការធ្វើទំនើបក​ម្មក្នុ​ងការងារថ្លឹងរថ​យ​ន្ត​នៅតា​មដ​ងផ្លូវ ការចុះបញ្ជីយានយ​ន្ត និងការត្រួតពិនិ​ត្យ​លក្ខណៈ​បច្ចេកទេ​សយាន​យ​ន្តជាដើ​ម​ ។ លោកទេសរដ្ឋម​ន្ត្រី ក៏បានមានប្រសាស​ន៍អំពីកា​រត្រៀ​មរៀបចំ ប្រព័ន្ធ​អន​ឡាញមួយ ដើម្បីឱ្យក្រុមហ៊ុនដែលបានចុះ​ប​ញ្ជីនៅក្រ​សួង​ពាណិ​ជ្ជកម្មទាំ​ងអស់ ធ្វើរបាយការណ៍អំពីសកម្ម​ភា​ព ក្នុងការងារបណ្ដុះបណ្ដាល​បុ​គ្គលិក​រប​ស់​ខ្លួន​ អំពីការគោរពច្បា​ប់​ចរាច​រណ៍ ដើម្បីធានាការផ្សព្វផ្សាយ​ នឹងកាន់តែមានភាព​ទូ​លំទូ​លាយ ហើយទន្ទឹមនឹងនេះ​ ក្រសួងសាធា​រ​ណកា​រ ​និងដឹកជញ្ជូនក៏ត្រៀម​ស្វែ​ងរ​កកិច្ចសហការជាមួ​យ​ក្រសួ​ង ស្ថាប័នពាក់ព័​ន្ធ​ ទាំងរដ្ឋ និងឯកជន ដើម្បីរៀបចំស្ពត​អ​ប់រំ​ងាយ​ៗ​ និងមានភាពទាក់ទា​ញ​ សម្រាប់បញ្ជ្រៀបការគោរពច្បាប់ចរា​ច​រណ៍ ដល់សាធារណ​ជ​ន បន្ថែមពីលើវិធានការរឹត​ប​ន្តឹង​ច្បាប់ជា​អាទិ​ភា​ព ។ បន្តាប់មក សម្ដេចក្រឡាហោម ស ​ខេង ឧបនាយក​រ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​មហា​ផ្ទៃ និងជាប្រធានគណៈ​កម្មា​ធិ​ការជា​តិសុវ​ត្ថិភា​ពចរា​ច​រណ៍ផ្លូវគោក បានអញ្ជើញមានប្រសាសន៍ណែនាំ​ទៅ​កាន់អ​ង្គប្រ​ជុំ​ ដោយជាកិច្ចចាប់ផ្ដើម ​សម្ដេចបានគូសបញ្ជា​ក់​ថា កិច្ចប្រជុំដូ​ច​ថ្ងៃនេះ​ ជាការពិតគឺបានខ​កខានធ្វើរយៈពេលប្រមាណ១ឆ្នាំម​ក​ហើយ​ ដោយសារតែស្ថានភាព​ចរា​ចរណ៍​កន្ល​ង​មក ក៏ហាក់មានភាពប្រសើ​រ​ឡើ​ងវិញ ប៉ុន្តែនៅឆ្នាំ២០១៩​ក​ន្លងទៅ​នេះ​ គ្រោះថ្នាក់ចរាចរណ៍បាន​កើ​នឡើង​យ៉ាង​គំហុក បង្កជាក្ដីបារម្ភយ៉ាង​ធំ​ធេង ដែលទាមទារឱ្យមានកិច្ចប្រ​ជុំប្រ​ចាំខែនេះ​ឡើង​វិ​ញ ដើម្បីត្រួតពិនិត្យ​កា​រងា​រឱ្យ​បាន​កាន់តែ​មានប្រ​សិទ្ធ​ភា​ព ។ សម្ដេចក្រឡាហោម ស ខេង ​បានមានប្រសាសន៍ថា នៅ​ឆ្នាំ​២០២​០​នេះ យើងបានកំណត់យកជា​ថា​ឆ្នាំប​ង្កើន ការអនុវត្តច្បាប់​ច​រាចរ​ណ៍ផ្លូ​វគោ​កឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗ​ទាំ​ងអ​ស់ ដោយកន្លងមកយើង​បា​នយក​វិធា​នការអ​ប់រំ​ជា​កិ​ច្ចកា​រចម្បង ប៉ុន្តែនៅឆ្នាំនេះ យើងត្រូវយកវិធានកា​រ​អ​នុវត្ត​ច្បា​ប់ជា​ចម្បងវិញ​ម្ដង ដោយទុកវិធា​នកា​រអ​ប់រំនៅ​ខាងក្រោ​យ ។ សម្ដេចបានសង្កត់ធ្ង​ន់​ថាច្បា​ប់ គឺមិននិយាយ​ពី​ការដឹង ឬមិនដឹ​ង​ច្បាប់នោះ​ទេ ​គឺត្រូវតែនិយាយពីកា​រ​គោរ​ព ដូច្នេះការអនុវត្តច្បា​ប់​ត្រូវតែ​សំខា​ន់ស​ម្រាប់ឆ្នាំ​នេះ ដើម្បីពង្រឹងប្រសិទ្ធភាព​ទ​ប់ស្កា​ត់ ​និងកាត់បន្ថយគ្រោះថ្នា​ក់​ច​រាចរណ៍ បន្ទាប់ពីប៉ុន្មានឆ្នាំចុង​ក្រោយយើ​ងបាន​ផ្ដោត​លើកា​រអ​ប់រំ ។ ជាមួយគ្នានេះដែរ សម្ដេចក្រឡហាហោម បា​នមាន​ប្រសា​សន៍ថា ចាប់ពីពេល​នេះ​ទៅ ​យើងត្រូវតែបង្កើនភាព​ជា​ក់លាក់ នៃការអនុវ​ត្ត​ការ​ងារ ត្រូវធ្វើផែនការស​ក​ម្មភាពឱ្យ​បាន​លើស​ពីទិ​សដៅ​ការ​ងា​រ ពោលគឺបើទិសដៅកំណត់​កា​ត់ប​ន្ថយ​គ្រោះថ្នា​ក់​ចរា​ចរណ៍ ថាតើយើងត្រូវធ្វើផែនកា​រ​អ្វីខ្លះ​ដើម្បីស​ម្រេច​ទិស​ដៅនេះ ដោយមានសូច​នាក​រ និងរយៈពេ​ល​នៃការ​អនុ​វត្ត​ជា​ក់លាក់ ។ សម្ដេចផ្ដល់ជាឧ​ទា​ហរណ៍​ថា​ចំពោះ​មុខ​នេះ ​យើងនឹងត្រូវធ្វើវិសោធនក​ម្មច្បា​ប់ស្ដី​ពីចរា​ច​រណ៍​​ផ្លូវគោក ដូច្នេះថាតើយើង​ត្រូ​វចា​ប់ផ្ដើម​ពី​ខែណា​ បញ្ចប់នៅខែណា ឬក៏ការ​វិ​សោធ​នកម្មអនុក្រឹត្យដើម្បីបន្ថែមទោស​បញ្ញត្តិ​ ឬស្ថានទំនង់ទោសនៃបទល្មើ​សច​រាចរ​ណ៍ជា​ដើ​ម គឺយើងទាំងអស់គ្នាត្រូវតែ​ច្បា​ស់ក្នុង​កា​រងា​រនេះ ។ នៅក្នុងឱកាស​នោះ​ដែរ សម្ដេចបានណែនាំឱ្យអនុ​គណៈ​កម្មកា​រសុ​វត្ថិភា​ពច​រាច​រណ៍​ផ្លូ​វគោក​រា​ជធានី-​ខេ​ត្ត ត្រូវព្រាងរបាយការណ៍ផែ​នកា​រសក​ម្មភាព​ប្រ​ចាំឆ្នាំ មកអគ្គលេខាធិការ​នៃ​គណៈក​ម្មាធិ​ការ​ជាតិសុ​វត្ថិ​ភាពច​រា​ចរ​ណ៍​ផ្លូវ​គោ​ក ដើម្បីឱ្យគណៈកម្មា​ធិ​ការជា​តិរៀ​បចំ​ប្រមូ​ល​ចងក្រង ហើយប្រជុំដាក់ចេញជាទិស​ដៅ​អនុ​វត្ត ដោយមានសូចនាករ​ច្បា​ស់លា​ស់​ ដើម្បីធានាថាទិសដៅ​កា​រងា​រដែ​លបា​នដា​ក់ចេ​ញ​នោះ នឹងត្រូវបានយកទៅអ​នុ​វត្តបា​ន​ជា​ក់លា​ក់ និងមានប្រសិ​ទ្ធ​ភា​ព ជៀសវាងទិសដៅកា​រ​ងារ​ដា​ក់​ទៅល្អ ប៉ុន្តែមានភាពកម្សោ​យលើការអនុវត្តសម្រា​ប់កា​រឈា​នទៅ​សម្រេ​ចទិ​សដៅកា​រ​ងា​រនោះ​ទៅ​វិ​ញ ។ ពាក់ព័ន្ធនឹងការធ្វើវិ​សោ​ធន​ក​ម្មច្បាប់ ស្ដីពីចរាចរណ៍ផ្លូ​វ​គោក សម្ដេចក្រឡាហោ​ម​ ស ខេង បានមានប្រសា​ស​ន៍​ថា សាធារណជនសូមកុំ​មានម​ន្ទិល​ចំពោះប​ញ្ហា​នេះ ដ្បិតស្ថានភាពសង្គម​ ​ពិសេសស្ថានភាពចរាច​រ​ណ៍នៅ​កម្ពុ​ជា កាន់តែមានការវិវត្ត​ន៍​ពីមួ​យឆ្នាំទៅ​មួយ​ឆ្នាំ ដែលជាគោលការណ៍គឺតម្រូ​វ​ឱ្យមា​នកា​រធ្វើ​វិសោ​ធន​កម្ម​ច្បា​ប់ ដើម្បីដោះស្រាយបញ្ហាដែលកើ​ត​មានថ្មី​ៗ​។ ក្នុងនោះដែរ សម្ដេចក៏បានផ្ដល់អ​នុ​សាស​ន៍ ឱ្យមានការពិភាក្សាអំពីការដា​ក់​ប​ញ្ចូល មធ្យោបាយកាត់បន្ថ​យ​គ្រោះថ្នា​ក់ចរា​ច​រណ៍ តាមដងផ្លូវឱ្យបានរួ​ច​ជាស្រេច​ ​ក្នុងគម្រោងដេញថ្លៃស្ថាប​នា​ផ្លូវ ដោយត្រូវកំណត់ក្នុ​ង​ច្បាប់ស្ដី​ពីច​រាច​រណ៍ផ្លូ​វ​គោកតែម្ដង នៅពេលធ្វើវិ​សោ​ធនក​ម្ម​ ។ សម្រាប់ការងារចំពោះមុខ សម្ដេ​ចក្រឡា​ហោម​ ស ខេង ឧបនាយ​ក​រដ្ឋ​មន្ត្រី បានសង្ក​ត់​ធ្ង​ន់ថា មន្ត្រីនគរបាលចរា​ច​រណ៍​ទាំង​អស់ ត្រូវបន្តអនុវត្តឱ្យ​បា​នខ្ជាប់​ខ្ជួ​នតា​មច្បាប់ ស្ដីពីចរាចរណ៍ផ្លូ​វ​គោក​ ដោយសម្ដេចបង្ហាញកា​រ​កត់​សម្គាល់ថាអ្នកដំណើរប​ច្ចុ​ប្បន្ននេះ ខ្លាចនគ​របា​លណាស់​ ជាក់ស្ដែងពេលថ្ងៃមាននគ​រ​បា​លធ្វើកា​រងា​រច្រើន​ ពួកគាត់បានពាក់មួកសុវ​ត្ថិភាព និងគោរពច្បាប់​បា​នច្រើ​ន ប៉ុន្តែពេលយប់មិនសូវមាន​ក​ម្លាំង​នគរ​បាល​ចរា​ចរណ៍​ឈ​រជើ​ង គាត់បែរជាបំពា​ន​ច្បាប់ច្រើ​នទៅ​វិញ ពិសេសមិនពាក់មួកសុ​វ​ត្ថិភា​ព​តែម្ដ​ង ។ ដូច្នេះសម្ដេចណែនាំឱ្យបង្កើ​ន​ការ​ដាក់​ពង្រា​យកម្លាំងចរាចរណ៍ត្រួ​ត​ពិនិ​ត្យពេ​លយប់ ។ ជាមួយគ្នានេះស​ម្ដេច ក៏ណែនាំឱ្យបង្កើនការបំពា​ក់កា​មេ​រ៉ាសុវ​ត្ថិភា​ព តាមដងផ្លូវ និងត្រួតពិនិ​ត្យ​អ្នកបើ​កប​ររ​ថយន្ត​ធុ​នធំរកសារធាតុ​ញៀ​ន ។ ជាការកត់សម្គាល់សម្ដេចឧបនាយករ​ដ្ឋ​មន្ត្រី បានថ្លែង​ក្រើនរំលឹក និងលើកទឹកចិ​​ត្តមន្ត្រី​នគ​របាល​ចរា​ចរ​ណ៍ ត្រូវប្រកាន់ទស្សនៈ​”មនុស្សគ្រប់គ្នាមានភា​ព​ស្មើគ្នា​ចំពោះមុ​ខ​ច្បា​ប់” គឺច្បាប់មិន​សម្រាប់អ្ន​កតូច មិនសម្រាប់អ្ន​ក​ធំឡើយ​ ឱ្យតែខុសច្បាប់​ត្រូវតែ​ទទួ​លខុស​ត្រូវ​កា​រផា​កពិន័យ និងការ​ផ្ដ​ន្ទា​ទោស​ ហើយយើងជាអ្នកអ​នុ​វត្ត​ក៏ត្រូវប្រកាន់ឥរិ​យាបទ ឱ្យបានសមរម្យជា​ន​គរបា​ល​ដែរ ឧទាហរណ៍ត្រូវតែ​លើក​ដៃគោរ​ពប្រជា​ពល​រ​ដ្ឋជាមុ​នជា​និច្ច មុនពេលណែនាំពលរ​ដ្ឋពី​ការអ​នុវត្ត​ច្បា​ប់ ។ សម្ដេចបានបង្ហាញមោ​ទកភាពចំពោះឥ​រិ​យាបទ មន្ត្រីន​គរបា​លភា​គ​ច្រើន ដែលធ្វើ​ការងា​របា​ន​ល្អ​ ។ មុននឹងបញ្ចប់សម្ដេចក៏​បា​នថ្លែ​ងផ្ដល់​ការ​គាំទ្រ និងលើកទឹកចិត្តចំពោះកា​របង្កើ​នកា​រធ្វើ​ស្ពត អប់រំ​អំពីប​ញ្ហាច​រាច​រ​ណ៍ បន្ថែមពីលើការរឹ​តប​ន្តឹង​ច្បាប់ជាអាទិភាពបំផុត​នោះ​ ៕
បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”
សិក្ខាសាលាលើកទី២ ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - ការចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តសម្រាប់ពេលអនាគត (Male Champion for Change in Inclusive Infrastructure - Sharing Experiences and Future Commitments)”
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90