Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CEN] - លោកស៊ុន ចាន់ថុល អះអាងថា មិនដែលបានធ្វើអន្តរាគមន៍ ឲ្យដោះលែងឡាន ដឹកទំនិញដែលលើសទម្ងន់
2020-02-21
Go to the website published CEN
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា មិនដែលបានធ្វើអន្តរាគមន៍ ឲ្យដោះលែងឡាន ដឹកទំនិញដែលលើសទម្ងន់ កំណត់ឡើយ។ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភ្នាក់ងារសារព័ត៌មានជាច្រើននាក់ មកពីស្ថាប័នព័ត៌មានផ្សេងៗ។ ថ្លែងក្នុងវេទិកាសន្និសីទនេះ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនអំពីប្រវត្តិ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា អាស្រ័យលើថវិកាដែលមាន ពោលគឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមួយចំនួន ត្រូវបានស្ដារឡើងវិញ បន្ទាប់ពីការការបោះឆ្នោតឆ្នាំ១៩៩៣ ជាប្រភេទផ្លូវ ពីរស្រទាប់ស្តើង (DBST) ក្នុងគោលបំណងតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀតក្នុងផ្ទៃប្រទេស ដើម្បីជំរុញការដឹកជញ្ជូន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ដោយឡែកបច្ចុប្បន្ននេះ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា ដោយសារសុខសន្តិភាព រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បានធ្វើឱ្យសេដ្ឋកិច្ចជាតិ មានកំណើនប្រកបដោយភាពរឹងមាំ ដែលនាំឱ្យមានកំណើនយានយន្ត វិនិយោគិន និងទេសចរផងដែរ កត្តានេះ ធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពធ្វើសមាហរណកម្មក្នុងតំបន់ ជាពិសេសផ្លូវជាតិទាំងអស់ត្រូវបាន និងកំពុងលើកកម្ពស់គុណភាពពី DBST ទៅបេតុងកៅស៊ូ (AC) និងពង្រីកពី២គន្លង ទៅ ៤គន្លង។ លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងសាងសាង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ និងកំពុងសិក្សាលើការសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលជាផ្លូវហាយវេអាស៊ានដ៏មានសក្ដានុពល ព្រមទាំងបន្តការសាងសង់ស្ពានឆ្លងទន្លេបន្ថែមទៀត តួយ៉ាងស្ពានស្ទឹងត្រង់ និងស្ពាននៅខេត្តក្រចេះជាដើម។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ជម្រៅ ១៤,៥ម៉ែត្រ និងសិក្សាបន្ថែមលើការសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧ម៉ែត្រ ទៅ១៧,៥ម៉ែត្រ ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននិងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុននានា ដើម្បីមកវិនិយោគក្នុងវិស័យនេះ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ប្រព័ន្ធចម្រោះទឹកកខ្វក់ ត្រូវបានយកចិត្តទុកដាក់ ដែលរហូតមកទល់ពេលនេះ ក្រសួងបានអភិវឌ្ឍផែនការងារមេរួចរាល់ហើយ នៅបណ្ដារាជធានី-ខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ភ្នំពេញ តាខ្មៅ ។ល។ និងកំពុងសិក្សាធ្វើផែនការមេតាមបណ្ដាខេត្តផ្សេងៗទៀត សំដៅរក្សាឱ្យបាននូវសោភ័ណភាព និងសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអនឡាញ ការបង្កើតស្ថានីយឆៀក រថយន្តឆៀកចល័ត ការិយាល័យប្ដូរនិងពន្យារប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីនអន១ និងអ៊ីអន២ កម្មវិធីសិក្សាច្បាប់ចរាចរណ៍ (Cambodia Driving Rules) កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) សំដៅបម្រើសេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងមានតម្លាភាព ទប់ស្កាត់ការក្លែងបន្លំនានា ជំរុញការចូលរួមពីប្រជាពលរដ្ឋ និងបណ្ដុះស្មារតីភាព ជាម្ចាស់លើហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា យានដ្ឋានកែច្នៃយានយន្តដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ត្រូវបានបិទជាបន្តបន្ទាប់។ ចំណែករចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយជញ្ជីងត្រូវបានរៀបចំឡើងវិញ ដើម្បីលុបបំបាត់ឱ្យបាននូវការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានធ្វើឱ្យរដ្ឋខាតបង់ថវិកាជាតិ៣៥០លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្រសួងបានរៀបចំប្រព័ន្ធឡូជីស្ទិក ព្រមទាំងបានបង្កើតផែនការមេជាតិភស្តុភារកម្ម ដើម្បីទាក់ទាញវិនិយោគទុនបរទេស ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនផលិផលនានា របស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងក្រុង និងក្រៅស្រុកផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នក ដែលមានឡាន ដឹកទំនិញក៏ដូចជាក្រុមហ៊ុន ដែលមានឡានដឹកទំនិញធំៗ ត្រូវតែគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។ លោកបន្តថា មន្រ្តីសាធារណការ នឹងអនុវត្តច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តខុសច្បាប់ ដោយមិនមានការលើកលែងឡើយ សូម្បីតែអ្នកមានអំណាចក៏ដោយ គឺមិនមានការរើសអើង អ្នកមានអំណាច អ្នកមានឬអ្នកក្រឡើយ ពោលគឺ ត្រូវចូលថ្លឹងជញ្ជីងឲ្យបានគ្រប់ៗគ្នា ។ លោករដ្ឋមន្រ្តី អះអាងថា “ឡានដែលយើងចាប់បាន អត់មានឡានណាលែងទៅវិញទេ អត់មានការស្នើសុំ ពីអ្នកនេះ អ្នកនោះមកជួបខ្ញុំទេ ខ្ញុំតែងតែនិយាយថា បើចង់អន្តរាគមន៍ លែងឡានដឹកទំនិញ លើសទំងន់កំណត់ដោយច្បាប់ សូមទូរស័ព្ទ ស្នើសុំ ពីសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន ខ្លួនឯងទៅ គឺខ្ញុំដាច់ខាត មិនដែល មិនដែលទាល់តែសោះ អន្តរាគមន៍ ឲ្យស្ថានីយជញ្ជីង លែងឬមិនផាកពិន័យ ឡានដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ទេ គឺមិនដោះលែងដាច់ខាត”។ លោកសង្កត់ធ្ងន់ថា ពេលដែលក្រសួងរៀបចំ ដាក់ប្រព័ន្ធកាំមេរ៉ាទំនើបនៅតាមស្ថានីយ៍ ថ្លឹងជញ្ជីង រួចរាល់ហើយ នោះនឹងដឹងថា ឡានណាដែលមិនចូលថ្លឹងជាក់ស្ដែង ដោយមិនអាចគេចផុតបានឡើយ។ លោកបញ្ជាក់ថា ក្រសួងកំពុងរៀបចំ ដាក់ប្រព័ន្ធ GPS ឬប្រព័ន្ធបៃឌូ នៅលើឡានដឹងទំនិញធំៗទាំងអស់ ដើម្បីដឹងពីសកម្មភាព ឡានទាំងនោះផងដែរ។ ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ដែរថា ក្រសួងនឹងធ្វើការផ្លាស់ប្ដូរប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្តទាំង២៨កន្លែង ក្រោយរកឃើញមាន រថយន្តខ្លះ គេចផុតពីសំណាញ់ច្បាប់ មិនចូលថ្លឹងក៏មាន។ លោកថា ក្នុងនោះ មានប្រធានមន្ទីរ៤កន្លែង នឹងមិនត្រូវបានដកវិញ ដោយសារប្រធានមន្ទីរទាំងបួននោះ មានឋានៈនិងតួរនាទីខ្ពស់ ។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងបានបង្កើតវិទ្យាស្ថានដើម្បីបណ្ដុះបណ្ដាលមន្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិសោធន៍ និងសាងសង់ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា មានគុណភាពខ្ពស់ ព្រមទាំងបានអញ្ជើញអ្នកជំនាញនានា មកពីសាកលវិទ្យាល័យHarvard ក៏ដូចជាបញ្ជូនមន្ត្រីទៅសិក្សានៅប្រទេសក្រៅផងដែរ ដើម្បីបណ្ដុះបណ្ដាលជំនាញ និងភាពជាអ្នកដឹកនាំដល់មន្ត្រីទាំងនោះ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ ជាទីបញ្ចប់នៅក្នុងវេទិកាសន្និសីទសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានផ្ញើសារជូនដល់សាធារណជន តាមរយៈពាក្យស្លោកមួយឃ្លាថា សំដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង៕
ទីស្តីការគណៈរដ្ឋមន្ត្រី
វឌ្ឍនភាព និងទិសដៅការងារ
សន្និសីទសារព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90