• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[168 News] - ញាក់សាច់!!! លេខ​ឡាន​ពិសេសអាចកម្ម៉ង់តាមការពេញចិត្ត ដាក់លក់​ពី​តម្លៃ ​២​លាន​រៀល ដល់...

2020-01-08 Go to the website published 168 News
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានបើកឱ្យដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសស្លាកលេខដែលមានលក្ខណៈពិសេសអាចកម្ម៉ង់តាមការពេញចិត្ត។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។ ស្លាកលេខរថយន្តពិសេស ដែលអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតនោះ មានតម្លៃចន្លោះពី២លានរៀល រហូតដល់ ១ពាន់លានរៀល និងអាចលើសពីនេះតាមរយៈការដេញថ្លៃ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថា លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជាលេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨(ប្រាំបី)ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង“CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក។ ផ្កាកលេខពិសេសផ្ទាល់ខ្លួនអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្ត្រ ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ជាដើម។ ទន្ទឹមនឹងនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រសួង ស្ថាប័ន-ពាក់ព័ន្ធ សហការជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងក្នុងការស្នើសុំសេវាសាធារណៈចាំបាច់នានា ជាពិសេសចូលរួមជាមួយក្រសួងក្នុងការអនុវត្តការងារផ្ទេរកម្មសិទ្ធិរថយន្ត។ សូមបញ្ជាក់ថា៖តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនគឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.]ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។ការដេញថ្លៃត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖ vehicle.mpwt.gov.kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ផ្តើមពី២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ ក្រៅពីការជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានហើយនោះ ផ្លាកលេខពិសេសនេះ អាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ប៉ុន្តែបើលក់រថយន្តចាស់ចេញទៅហើយ គឺត្រូវយករថយន្តថ្មីទៅកិបលេខនេះផងដែរ បើមិនយករថយន្តថ្មីទៅកិបលេខក្នុងរយៈពេល៣ខែ ផ្លាកលេខរថយន្តនឹងធ្លាក់ចូលទៅក្នុងប្រព័ន្ធដាក់លក់វិញហើយ។ បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ ស្លាកលេខពិសេសនេះ មិនអនុញ្ញាតឱ្យដាក់ពាក្យពេជ្រមួយចំនួនដូចជា ពាក្យអាសអាភាសន៍ ឈ្មោះប្រាសាទ ឈ្មោះថ្នាក់ដឹកនាំ និងស្ថាប័នធំៗដែលគេស្គាល់ច្រើនក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បាននោះទេ។ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តមានផ្លាកលេខធម្មតាហើយ អាចប្តូរទៅប្រើផ្លាកលេខពិសេសនេះបានផងដែរ ប្រសិនបើពួកគេចង់ប្តូរ។ លោករដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថាការរៀបចំឱ្យមានស្លាកលេខរថយន្តពិសេស ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរ៕
ផ្លាកលេខពិសេសផ្ទាល់ខ្លួន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកនៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកម្មវិធីវេទិកាជាតិគណនេយ្យ
កិច្ចប្រជុំរបស់គណៈកម្មការទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្រ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តដំណាក់កាលទី២ នៃគម្រោង "ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យដឹកជញ្ជូនកម្ពុជា"
[Fresh News] - កុំឱ្យសាច់ញាតិជនរងគ្រោះស្រក់់ទឹកភ្នែក ដោយសារការបើកបររបស់អ្នក! ស្លាប់១នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣ ខែកញ្ញាម្សិលមិញ
កិច្ចប្រជុំពិភាក្សាទៅលើបញ្ជីអាទិភាពគម្រោង ដែលបានជ្រើសរើសសម្រាប់ផែនការវិនិយោគសាធាណៈ ឆ្នាំ២០២៦ ដោយប្រើថវិកាជំពូក២១ និងជំពូក៦១
សកម្មភាពការងារថ្ងៃទី១ - ២ កញ្ញា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបាន២៣% គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90