ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសថៃ បានអញ្ជើញធ្វើជាសហប្រធានបើកកិច្ចប្រជុំចង្អៀតលើកទី៣ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេស មកពីបណ្តាប្រទេសសមាជិកនៃមហាអនុតំបន់មេគង្គ (GMS) រួមមាន៖ ប្រទេសកម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី និងវិទ្យាស្ថានមេគង្គ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូន មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញ នាពេលនេះនឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ក្នុងចំណោមប្រទេសជាសមាជិក GMS និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ក្នុងការសម្របសម្រួល និងការលើកកម្ពស់ការដឹកជញ្ជូន សំដៅបង្កើនបរិមាណការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពង្រីកទំហំពាណិជ្ជកម្ម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនយើង។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀង CBTA លើកទី ៧ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ យើងបានទទួលស្គាល់ថា ការកាត់បន្ថយឧបសគ្គមិនមែនរូបវន្តក្នុងការដឹកជញ្ជូន និងពាណិជ្ជកម្ម គឺជាគន្លឹះក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ហើយជាលទ្ធផល រយៈពេល ៩ខែ ចាប់តាំងពីពេលនោះមក យើងបានកត់សម្គាល់ឃើញថា មានការរីកចម្រើនមួយចំនួនដូចជាការចាប់ផ្តើមប្រើប្រាស់លិខិតអនុញ្ញាតបណ្តោះអាសន្នសម្រាប់ការដឹកជញ្ជូន ក្រោមអនុស្សរណៈយោគយល់លើការអនុវត្តការប្រមូលផលដំបូងរបស់ CBTA។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រេចបាននៅក្នុងការអនុវត្តកិច្ចព្រមព្រៀង CBTA ក៏ដោយ បញ្ហាប្រឈមថ្មីៗបានកើតឡើង ស្របពេលដែលពិភពលោកកំពុងវិវត្តន៍ទៅជាបដិវត្តឧស្សាហកម្មទី ៤.០ ដែលតម្រូវឱ្យយើងមានការច្នៃប្រឌិត ដើម្បីបង្កើតនូវវិធីសាស្រ្តថ្មីៗដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចព្រមព្រៀម CBTA ជាពិសេសយើងមិនត្រូវមើលរំលងកិច្ចសហប្រតិបត្តិការនិងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ និងអនុតំបន់ ពង្រឹងសម្ព័ន្ធភាពជាមួយគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងសមាគមសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (the Lancang-Mekong Cooperation) the Free and Open Indo-Pacific, the ACMES, កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន (Mekong-Japan Cooperation), the Lower Mekong Initiative និង Asia Infrastructure Investment Bank ដែលអាចលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាពនៅក្នុងរដ្ឋសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចក្ខុវិស័យរបស់មហាអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងពង្រឹងវិបុលភាព សមាហរណកម្ម និងសុខដុមរមនាជាមួយបណ្តាប្រទេសសមាជិក GMS។ លើសពីនេះទៀត កម្ពុជា និងវៀតណាមនឹងជួបពិភាក្សាបញ្ហាច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ និងមានជំនួបទ្វេភាគីនៅទីក្រុងហូជីមិញដើម្បីពិភាក្សានិងដោះស្រាយបញ្ហាដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះផងដែរ កម្ពុជាក៏នឹងគ្រោងជួបពិភាក្សាជាមួយសមភាគីថៃដើម្បីពិភាក្សារកដំណោះស្រាយសម្រាប់ប្រតិបត្តិការបណ្តោះអាសន្ននៃច្រកព្រំដែនស្ទឹងបត់-ច្រកទ្វារព្រំដែនបានណនអៀនផងដែរ ខណៈពេលរង់ចាំអគាររដ្ឋបាលព្រំដែនបញ្ចប់ជាស្ថាពរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រទេសជាសមាជិកGMSទាំងអស់ផ្ដោតលើបញ្ហាសុវត្ថិភាពចរាចរណ៍ជាចម្បង ព្រោះថា តាមរយៈការចេញផ្សាយរបស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ពិភពលោកបានបាត់បង់ជីវិតមនុស្សជាង ១,៣ លាននាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ព្រមទាំងស្នើឱ្យរដ្ឋសមាជិកទាំងអស់លើកឡើងនូវកង្វល់ទាំងឡាយណាដែលកើតមានកន្លងមកតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង៕
3rd Greater Mekong Subregion Cross Border Transport Facilitation Agreement Joint Committee Retreat
-------
On December 18, 2019, H.E. Sun Chanthol, Senior Minister and Minister of Public Works and Transport and Hideaki Iwasaki-san, Country Director, Thailand Resident Mission, ADB participated as Co-Chairs in a 3rd Greater Mekong Subregion Cross Border Transport Facilitation Agreement Joint Committee Retreat.
Ministers of Transport and senior officials from state members, representative of ADB, and representative of Mekong Institute were in attendance.
H.E Sun Chanthol expressed that the transport ministers, officials and experts meeting will promote friendly relationships amongst the GMS members and nurture more specific cooperation between the GMS member countries in transport facilitation and development within the GMS, thus creating positive momentum towards promoting a seamless transport and trade as well as attracting new foreign direct investments that will benefit our respective countries and enhance the living standards of our peoples.
He continued that the 7th CBTA Joint Committee Meeting in Siem Reap on March 13th of this year, we recognized that the reduction of non-physical barriers to transport and trade is key to boosting trade, tourism, and investment. As a result, some progresses have been made such as the start of using Permits and Temporary Admission Documents (TADs) under the MOU of the CBTA Early Harvest Implementation.
He pointed out that in spite of the significant progress achieved in the CBTA implementation, new challenges have emerged and a lot of tasks remain to be done. As the world is evolving into the fourth industrial revolution, we need to undertake continuous innovation and digitalization to generate fresh approaches to improve the efficiency of the CBTA, in particular, we shall not overlook the other regional and sub-regional economic cooperation and initiatives. Our alliance with AEC, the Belt and Road Initiatives, the Lancang Mekong Cooperation, the Free and Open Indo-Pacific, the ACMES, Mekong-Japan Cooperation, the Lower Mekong Initiative and Asia Infrastructure Investment Bank can promote sustainable transport development throughout the GMS.
He firmly declared that Cambodia is strongly committed to the GMS vision of a prosperous, integrated, and harmonious sub-region and working with other GMS member countries. Moreover Cambodia will discuss Bavet – Moc Bai international border gate on 19th December 2019 and having a bilateral meeting in Ho Chi Minh City to discuss and solve the transport issues between the two countries.
Cambodia also planned to work with my Thai counterpart to find solutions for a temporary operation of Stung Bot - Ban Nong Ian Border Gate while waiting for a permanent border administrative building to be completed.
H.E Senior Minister wished to reiterate the important of road safety as part of our CBTA implementation. Road accident causes a lot of problems to the societies and the governments. According to the UN’s release in November 2019, the world lost over 1.3 million lives in road accidents every year.
He expressed his firmly welcome and deeply thank to the heads of delegates, delegates, and development partners who came to participate the meetings and he urged the transport ministers to address all concerns in order to discuss and seek for appropriate and acceptable solution for the sake of our people’s better living standard.