• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកគ្រឿងឧបភោគបរិភោគចែកជូនកងទ័ពការពារព្រំដែនគោក ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ ២០១៩

2019-09-16 Go to the website published MPWT
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកគ្រឿងឧបភោគបរិភោគចែកជូនកងទ័ពការពារព្រំដែនគោក ឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ ២០១៩ --- ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខវីរយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងទ័ពការពារព្រំដែនគោកលេខ៤០២ ឋិតនៅតំបន់អូរស្មាច់ និងកងទ័ពការពារព្រំដែនគោកលេខ៤០៣ ឋិតនៅតំបន់អន្លង់វែង ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ ២០១៩។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមឧត្តមសេនីយ៍ត្រី ព្រឹក សារិទ្ធ នាយសេនាធិការរងយោធភូមិភាគទី៤ ប្រចាំទិសទី៣ សំរោង ឯកឧត្ដម ប៉ុក សុផល្លា មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ (អូរស្មាច់) លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការស្ដីទីកងការពារព្រំដែនគោកលេខ៤០៣ (អន្លង់វែង) ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានច្រើននាក់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងកំពុងអភិវឌ្ឍ និងគម្រោងសម្រាប់ពេលអនាគតធំៗមួយចំនួនទាក់ទងនឹងវិស័យសាធារណការ ដូចជា៖ ការស្ដារ ការពង្រីក និងការលើកកម្ពស់គុណភាពផ្លូវជាតិលេខ ២, ៣, ៤, ៥, ៦, ៧, ៨ ផ្លូវជាតិលេខ១០ ពីសំឡូតទៅកោះកុង ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ផ្លូវដែកទាំងពីរខ្សែ ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ការសិក្សាពង្រីកកំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងផែនការមេភស្តុភារកម្មផងដែរ សំដៅសម្រួលដល់ការដឹកជញ្ជូន និងមានតម្លៃប្រកួតប្រជែង។ ចំណែកវិស័យដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងបានធ្វើការកែទម្រង់សេវាសាធារណៈ ដោយប្រើយន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបើកឱ្យមានមណ្ឌលផ្ដល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ការបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ តាមរយៈឆៀកចល័តនៅតាមបណ្ដាខេត្តដែលមិនទាន់មានមណ្ឌលឆៀកជាដើម សំដៅផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងឱ្យមានតម្លាភាព។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា វិស័យសាធារណការ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល ហើយក្រសួងសាធារណការ និងដឹកជញ្ជូនមានភារកិច្ចក្នុងការអភិវឌ្ឍវិស័យនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រសួងមិនអាចសាងសង់ផ្លូវ ស្ពាន និងកំពង់ផែបានទេ ប្រសិនបើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ដូចនេះ យើងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាពដ៏កម្រនេះឱ្យបានជាដាច់ខាត ជាពិសេសកុំជឿតាមការញុះញង់របស់ជនខិលខូចដែលមានបំណងធ្វើបដិវត្តន៍ពណ៌រំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រោះថា សុខសន្តិភាពនាំឱ្យសេដ្ឋកិច្ចមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ កសាងនិងអភិវឌ្ឍប្រទេស ទាក់ទាញវិយោគិនបរទេស និងទេសចរណ៍ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើតទីផ្សារលក់ផលិតផលយើងនៅបរទេស និងសកម្មភាពពាណិជ្ជកម្មផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន ពលទាហាន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពពេញលេញជូនរាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តល់គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់បងប្អូនជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបានបួងសួងដល់បារមីស័ក្ដិសិទ្ធដែលគង់ប្រថាប់នៅលើទឹកដីអង្គរនៃយើងតាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋឱ្យដល់ត្រើយសុភមង្គលតទៅថ្ងៃអនាគត៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កងវិស្វកម្ម

Featured Posts

២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90