• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - លោក ស៊ុន ចាន់ថុល បន្តពិនិត្យផ្លូវជាតិលេខ៦៤ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរសាធារណការខេត្តព្រះវិហារ

2019-07-23 Go to the website published Fresh News
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃដំណើរចុះពិនិត្យគុណភាពផ្លូវដែលសាងសង់រួច និងកំពុងសាងសង់នោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំរបស់ក្រសួងជាច្រើនរូបផ្សេងទៀត បានបន្តធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះមកទិសឧត្តរដោយពិនិត្យផ្លូវជាតិលេខ៦៤ ដែលទើបសាងសង់រួចរាល់។ ផ្លូវជាតិលេខ៦៤​ មានប្រវែងសរុបជាង ១១២គីឡូម៉ែត្រ មានទំហំផ្លូវ ៧ម៉ែត្រ​ ក្រាលថ្មស្រោចកៅស៊ូពីរស្រទាប់ DBST លាតសន្ធឹងចេញពី​​ផ្លូវជាតិលេខ៦ ត្រង់ផ្សារដំដែក ខេត្តសៀមរាប ដល់​ផ្លូវជាតិលេខ៦២ ត្រង់គ.ម១៥០ ថ្នល់បំបែក​ខេត្តព្រះវិហារ។ ផ្លូវជាតិលេខ៦៤នេះ ប្រវែង ៧៨គីឡូម៉ែត្រ សាងសង់ដោយកងវិស្វកម្ម ហើយក្រៅពីនោះសាងសង់ដោយក្រុមហ៊ុនសៀងហៃរបស់ចិន។ បច្ចុប្បន្នផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តសៀមរាប មកកាន់ខេត្តព្រះវិហារ ហើយក៏បានជួយសម្រួលប្រជាពលរដ្ឋនៅអមសងខាងផ្លូវទាំងក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារសម្រាប់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ។ ក្រៅពីការអញ្ជើញពិនិត្យផ្លូវជាតិលេខ៦៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញជួបសំណេះសំណាលការងារជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។ ក្នុងកិច្ចសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកមន្ត្រីមន្ទីរសាធារណការខេត្តព្រះវិហារ ឱ្យប្រឹងប្រែងធ្វើការងារទ្វេដងបម្រើប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជូនដល់មន្ត្រីមន្ទីរសាធារណការថា មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាថៅកែរបស់ប្រជាពលរដ្ឋនោះឡើយ។ លោករដ្ឋមន្ត្រី ក៏បានលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនមន្ត្រីផងដែរ។ ការលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅនេះ គឺលោកចង់ឱ្យមន្ត្រីនៅមន្ទីរសាធារណការនេះ ត្រូវធ្វើជាមន្ត្រីដែលស្មោះត្រង់ មិនត្រូវភូតកុហក់ នាំទុក្ខទោសឱ្យអ្នកដទៃនោះឡើយ។ ពាក់ព័ន្ធការផ្តល់សេវាវិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹករបស់ខ្លួនឱ្យធ្វើដោយតម្លាភាព និងឆាប់រហ័ស ហើយត្រូវរិះរកគ្រប់វិធី ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈពាក់ព័ន្ធការងារសាធារណការ និងដឹកជញ្ជូននេះ។ លោកបានលើកជាឧទាហរណ៍ថា ដូចជានៅក្រសួងសាធារណការ បានបើកឱ្យមានកន្លែងផ្តល់បណ្ណបើកបរ និងប្តូរបណ្ណបើកបរចំនួនពីរកន្លែងនៅផ្សារទំនើបអ៉ីអន ដែលជាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវា។ លោក ស៊ុន ចាន់ថុល ក៏បានណែនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនទៀត ដូចជាការជួសជុលផ្លូវដែលខូច អប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ បន្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ បន្តបង្ក្រាបការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងលើការសាងសង់ផ្លូវផងដែរ។ ពាក់ព័ន្ធការសាងសង់ផ្លូវនេះលោកទេសរដ្ឋមន្ត្រី ឱ្យមន្ត្រីយកចិត្តទុកដាក់ពិនិត្យលើគុណភាព បើការសាងសង់មិនមានគុណភាព មិនត្រឹមត្រូវតាមកិច្ចព្រមព្រៀងមិនត្រូវទទួលនោះឡើយ។ សូមបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានក្របខណ្ឌមន្ត្រីរាជការសរុបចំនួន ៩៩នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌចំនួន ៤៧នាក់ ស្រ្តីចំនួន ១៣នាក់ និងមានមន្ត្រីជាប់កិច្ចសន្យាចំនួន ៥២នាក់ ស្ត្រី ១២នាក់ ចែកចេញជា ០៨ការិយាល័យ និង០១អង្គភាព។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឡើងថា នូវសមិទ្ធផលមួយចំនួនដែលមន្ទីរសម្រេចបាននាពេលកន្លងទៅពាក់ព័ន្ធការងារជួសជុល ថែទាំ ស្ថាបនាផ្លូវក្នុងខេត្ត និងការងារផ្តល់សេវាសាធារណៈជាដើម។ បើតាមលោក សំ លាងទ្រី មន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីទោចក្រយាយន្ត ៥៥៦គ្រឿង រថយន្ត ១១៩គ្រឿង និងចុះបញ្ជីយានដ្ឋាន ០៦កន្លែង។ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត ០៤គ្រឿង រថយន្ត ៩៤៤គ្រឿង សឺមីរ៉ឺម៉ក ៣គ្រឿង, ផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មដឹកជញ្ជូនមានរថយន្ត ៣៦១គ្រឿង ក្បាលសណ្តោងសឺមីរ៉ឺម៉ក០៦គ្រឿង។ មន្ទីរបានផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មយានដ្ឋាន ១៩កន្លែង និងសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ០១កន្លែង។ រៀបចំប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន ០៦លើក និងផ្តល់បណ្ណបើកបរចំនួន ១៣០បណ្ណ ព្រមទាំងធ្វើការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត សរុបចំនួន ១១៧បណ្ណ។ មន្ទីរបានផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ១៣លើក ដោយមានផ្តល់មួកសុវត្ថិភាពចំនួន ៣៨៦មួក និងឯកសារមួយចំនួន, ចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ២,២៨៩គ្រឿង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ទោះបីជាលទ្ធផលបង្ហាញយ៉ាងនេះក្តី ក៏មន្ទីរនៅតែបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើប្រតិភូកម្មមុខងារទៅដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ចំនួន ០២មុខងារគឺ៖ ១. ការចុះបញ្ជីយានយន្តដែលជាកម្មសិទ្ធិឯកជន, ២. ការផ្តល់បណ្ណបើកបរយានយន្ត ប្រភេទ «ក» និង «ខ» (សម្រាប់រដ្ឋបាលរាជធានី ខេត្ត)។ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានប្តេជ្ញាបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល៕
ផ្លូវជាតិលេខ៦៤ វិស័យសាធារណការ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ថ្នាក់ដឹកនាំក្លឹបហែលទឹកចុះពិនិត្យការជួសជុលទីធ្លាអាងហែលទឹក នៃកីឡដ្ឋានស្រុកកោះធំ
ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុង ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធចរាចរណ៍ឆ្លាតវៃនៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
::: តើបាត់បណ្ណសម្គាល់លេខរថយន្ត (សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) អាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
សកម្មភាពការងារថ្ងៃទី២០ - ២១ សីហា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[VAYO FM] - កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន និងបង្កើតការងារ
[oknha​ news] - រាជរដ្ឋាភិបាល បន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) រថយន្តអគ្គិសនី EV ចាប់ពី ៦០,០០០រៀល ឡើងទៅក្នុងមួយឆ្នាំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90