វេទិកាសេដ្ឋកិច្ចពិភពលោក នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមទៀត
WEF (World Economic Forum) to assist Cambodia for more economic growth
---
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយលោក Justin Wood ប្រធានផ្នែកគ្រប់គ្រងរៀបចំកម្មវិធី សមាជិកនៃគណៈកម្មការ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងលោក Piyamit Bing Chomprasob ប្រធានផ្នែកសហគមន៍ នៃមជ្ឈមណ្ឌលកិច្ចការ ភូមិសាស្ត្រនយោបាយ ភូមិភាគអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងដាវ៉ូស Davos ប្រទេសស្វីស។
កិច្ចប្រជុំបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក WEF ។
លោក Justin Wood បានលេីកឡេីងអំពី គោលបំណងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នាពេលអនាគត ក្នុងកិច្ចសហប្រតិបត្តិការ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមទៀត។
---
Minister Sun met with Justin Wood, Head of Regional Agenda - Asia Pacific, Member of the Executive Committee of WEF, and Piyamit Bing Chomprasob, Community Lead, Centre for Regional and Geopolitical Affairs, Asia Pacific, in Davos.
The meeting mainly focused on the further cooperation between Cambodia and WEF.
Justin expressed WEF’s desires to future cooperate with and assist Cambodia in its economic development.