• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - សមិទ្ធិផលលេចធ្លោ២ឆ្នាំចុងក្រោយរបស់រដ្ឋបាលរាជធានីក្រោមការដឹកនាំរបស់​ឯកឧត្តម​ ឃួង ស្រេង

2019-01-01 Go to the website published ក្រសួងព័ត៌មាន
រាជធានីភ្នំពេញ៖ ក្នុងរយះពេល២ឆ្នាំចុងក្រោយនេះ ឯកឧត្តម​ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចំរើនមួយកម្រិតថែមទៀតពិសេសគឺវិស័យសាធារណការលើការស្ដារហេដ្ឋារចនាសម្ព័ន្ធនិងការផ្តល់សេវាឱ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានច្រកចេញចូលតែមួយហើយមានដល់ថ្នាក់រាជធានីភ្នំពេញថ្មីមួយទៀត ហើយការងារទាំងនេះគឺពិតជាទទួលបាននូវការកោតសរសើរនិងគាំទ្រយ៉ាងពេញច្រើនពីសំណាក់ប្រជាពលរដ្ឋ ។ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោយឡើងកាន់តំណែងអភិបាលរាជធានីអណត្តិទី៣ មកលោកបានដាក់បទបញ្ជាដល់សមត្ថកិច្ចប៉ូលីស ប៉េអឹមនិងអាជ្ញារធគ្រប់ខណ្ឌឱ្យបង្កើនការយកចិត្តទុកសំខាន់បំផុតចំពោះបញ្ហាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋទូទៅមិនថាអ្នកមានឬអ្នកក្រ អ្នកធំឬឧកញ៉ានោះទេសុទ្ធតែត្រូវការសន្តិសុខសុវត្ថិភាពដូចគ្នាពេលមានសន្តិសុខល្អហើយអ្វីក៏កើតមានដែរ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា ក្រោមការដឹកនាំរបស់​ ឯកឧត្តម​ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ២ឆ្នាំចុងក្រោយនេះ បានដឹកនាំការកសាងនូវ សមិទ្ធិផលធំៗជាច្រើន ក្នុងនោះរួមបន្តការស្ថាបនាមហាវិថីឈ្នះ ឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ ប្រវែងជាង២៤គីឡូម៉ែត្រ បានបញ្ចប់ ជាមួយនឹងការដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរដងមហាវិថីនេះ ។មាន ការសាងសង់ស្ពានបេតុងឆ្លងទន្លេសាប ដោយបានស្ថាបនារួចរាល់ស្ពានបាឡេឆ្លងកាត់ទន្លេសាប នៅមុខឃ្លាំងសាំងសូគីម៉ិចក្នុងខណ្ឌប្ញស្សីកែវ។ ការបើកការដ្ឋានស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ។ស្ថាបនាផ្លូវប្រទះឡាង ខណ្ឌដង្កោ ផ្លូវមេ ពីព្រៃស ទៅទួលពង្រ។ ក្នងនោះលោកអភិបាលបានដឹកនាំការកសាងនូវស្ថានីយ៍បូមទឹកជាច្រើនកន្លែង ដូចជាស្ថានីយ៍បុរី១០០ខ្នង ស្ថានីយ៍លូ៥ ដែលស្ថានីយ៍ទាំង២កន្លែងនេះស្ថាបនាបានប្រមាណ៨០ភាគរយហើយ ។ចូលរួមបន្តការកសាងស្ថានីយ៍បូមទឹកបឹងទំពុន ដែលបានបន្ថែមម៉ូទ័រ២គ្រឿង ការងារស្ថបនាបង្ហើយស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ និងស្ថានីយ៍បូមទឹកទួលគោកទី២ ដែលស្ថានីយទាំងអស់នេះមានសមត្ថិភាពបូមទឹកខ្លាំងជាងមុនច្រើនដង រហូតទៅដល់៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនឹង២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោងដើម្បីរំដោះនិងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។លោកប្រធានមន្ទីរបានអះអាងទៀតថា ក្នុងនោះមានការដឹកនាំការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ដែលបាននឹងកំពុងស្ថាបនាមិនទាន់បញ្ចប់។ បន្តចូលរួមស្ពានអាកាសផ្សារដីហុយដែលបានដាក់ដំណើរការឱ្យប្រជពលរដ្ឋបានធ្វើដំណើររាល់ថ្ងៃនេះ ។ ជាមួយនោះលោកអភិបាលរាជធានីបានបន្តការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។ ការកសាងរង្វង់មូលស្រីបីគួរស្រូវត្រង់ចំណុចប្រសប់ផ្លូវជាតិលេខ២ ផ្លូវលេខ២០ អា និងផ្លូវជើងឯកព្រែកជ្រៃ នៅខណ្ឌដង្កោជាប់នឹងខេត្តកណ្តាល។ មានការស្ថាបនាផ្លូវព្រែកថ្លឹង ចាប់ពី៦០ម៉ែត្រទៅផ្លូវជាតិលេខ២ ។ឯកឧត្តម​ឃួង ស្រេង អភិបាលរាជធានីបានដឹកនាំការកសាងនិងប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីទឹកស្អុយនិងសំរាមភក់ជ្រាំឱ្យទៅជាប្រឡាយបេតុងអាមេមានផ្លូវដើរអមមាត់ប្រឡាយហើយឱ្យបងប្អូនធ្លាប់រស់នៅលើប្រឡាយសាង់សង់ផ្ទះថ្មបានរស់នៅសមរម្យដែលបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹក ដោយប្រឡាយនេះមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ លើបណ្តាយប្រឡាយប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ។គម្រោងនេះ បាន បែងចែកជា៤តំណាក់កាល ។ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយ កាលពីប៉ុន្មានខែមុននេះ ហើយប្រជាពលរដ្ឋដែលរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងផងដែរ ។លោកសាំ ពិសិដ្ឋ បានបន្តថា​ ចំពោះការស្ថាបនាផ្លូវនិងស្ពានឡុងឈិនភ្ជាប់ទៅផ្លូវលេខ១៥១ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ ឯកឧត្តម​ ឃួង ស្រេង មានធ្វើការពង្រីកផ្លូវសហព័ន្ធរុស្សី ដែលមកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ។ការងារដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិក្តីតាកុយរហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ព្រំប្រទល់ខេត្តកណ្តាល និងផ្លូវនៅក្នុងក្រុងជាច្រើនខ្សែទៀតផង ដូចជាកន្លងមកបានដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ជិតផ្លូវទួលពង្រ ។រួមជាមួយនិងការដាក់ភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ដែលជាជំនួយរបស់អង្គកាចៃការបស់ប្រទេសជប៉ុន។ដោយឡែកសម្រាប់ការបំរើសេវាជូនប្រជាពលរដ្ឋវិញនៅរាជធានីភ្នំពេញ ពិតជាទទួលបានការគាំទ្រពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាការផ្តល់ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណអត្រានុកូលដ្ឋាន និងសំបុត្រកំណើតជាដើម ហើយ អ្វីដែលទទួលបានចំណាប់អាម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតអោយមានច្រកចេញតែមួយ ដែលបានបំរើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ហើយបានទទួលការគាំពីប្រជាពលរដ្ឋយ៉ាងច្រើន។ពាក់ព័ន្ធនិងការផ្តល់សេវាដូនប្រជាពលរដ្ឋនេះដែរ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេចជោហ៊ុន សែន កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញ ចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីផ្តល់ជូនបងប្អូននូវការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងតំលៃសមរម្យ ខណៈដែលកន្លងមកនេះ បងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១.២០០៛ ទៅ ១.៥០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គិសនីកម្ពុជា បានរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតំលៃក្នុងប្រភេទពាណិជ្ជកម្មធុនតូច ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។ជាងនេះទៅទៀត នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីក៏បានជំរុញអាយអាជ្ញាធរគ្រប់ខណ្ឌ គ្រប់មន្ទីរ ស្ថាប័នមួយចំនួនទៀត ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់និងខិតខំប្រឹងប្រែងលើការងាររបស់ខ្លួនអោយបានខ្លាំងឡើងថែមទៀត ពិសេសលើការរៀបចំតាំងពិព័រណ៌ បង្ហាញសមិទ្ធផលគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រាជធានីក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការរៀបចំទិវាបុណ្យជាតិ ៧ មករាខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ ៧ មករា ២០១៩ខាងមុខនេះ ៕
សមិទ្ធិផលលេចធ្លោ២ឆ្នាំចុងក្រោយរបស់រដ្ឋបាលរាជធានី

Featured Posts

សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90