• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - កិច្ចព្រមព្រៀង​ដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​

2018-11-10 Go to the website published CEN
ក្នុង​កំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៤ និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Hideaki Iwasaki នាយក​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​ថៃ និង​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម នៃ​កិច្ច​ព្រម​ព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ​។​ ​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ការរៀបចំ កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​។​ ​យោង​តាម​លំដាប់​អក្សរ​ឡាតាំង កម្ពុជា គឺជា​ប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​នៃ​កិច្ច​ព្រម ព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ នៅក្នុង​ឆ្នាំ​២០១៨-២០១៩​។​ ​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ ចំពោះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​ជួយ​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ខាងលើ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន គូសបញ្ជាក់​អំពី​កំណែទម្រង់​សំខាន់ៗ ដែល​បាន​បញ្ចប់ និង​កំពុង​អនុវត្ត នៅ​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​ ​លោក Hideaki Iwasaki បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​ថា ក្រោម​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​របស់​កម្ពុជា ជាពិសេស ក្រោម​ការដឹកនាំ​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រម​ព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​” នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​។​ ​តាម​ការស្នើសុំ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម សម្របសម្រួល​ការដឹក​ជញ្ជូន​ថ្នាក់ជាតិ ក្នុង​សប្តាហ៍​ចុង​ក្រោយ​​នៃ​ខែ​មករា ឆ្នាំ​២០១៩ ដោយ​គ្រោង​នឹង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ ​ដូចខាងក្រោម​៖ ការបង្កើន​តម្រាយ​ផ្លូវ និង​ច្រកព្រំដែន ដែល​មានចែង​ក្នុង​ពិធីសា​ទី​១ ការអង្កេត វាយតម្លៃ ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រមព្រៀង​សម្របសម្រួល ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​” ការពន្យារពេល អនុស្សរណៈ​នៃ​ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រមព្រៀង​” ក្រោយ​ខែឧសភា ឆ្នាំ​២០១៩ ការជួយ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ការ​ធ្វើ​បច្ចុប្បន្នភាព “​កិច្ចព្រមព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ ២.០”​។​ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា និង​បិទ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើ​ក​ទី​២៤ និង​កិច្ចប្រជុំ​ដៃគូ​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ពិធី​ខាងលើ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ដៃគូ​សន្ទនា​។​ ​រដ្ឋមន្ត្រី និង​ឧត្តម​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ រួមមាន​៖ ១. ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័រមីណ​ល (Co-Terminal Rights) ដែល​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ពហុភាគី​អាស៊ាន នៃ​សេវាកម្ម​ដឹកជញ្ជូន អ្នកដំណើរ​តាម​ផ្លូវអាកាស​ដោយ​សេរី​ពេញលេញ រវាង​អាកាសយានដ្ឋាន នៅក្នុង​ដែនដី​នៃ​ប្រទេស​សមាជិក​អាស៊ាន​។​ ២. អនុស្សរណៈ​នៃ​ការយោគយល់​រវាង​រដ្ឋាភិបាល នៃ​រដ្ឋ​ជា​សមាជិកសមាគម ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (ASEAN) ស្តី​ពី​ការកែលម្អ បទដ្ឋាន​សុវត្ថិភាព និង​អធិការកិច្ច​នាវា​មិនមែន​អនុសញ្ញា ដែល​ស្ថិត​ក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​
កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៤

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជំនួបពិភាក្សាការងារលើការរៀបចំផែនទីបណ្ដាញផ្លូវ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបគម្រប់ ៧៩ឆ្នាំ ឈានចូល៨០ឆ្នាំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សកម្មភាពការងារថ្ងៃទី២០ - ២១ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អង្គុយធ្វើការសុខៗនឹកព្រៃភ្នំ ចង់សាកថ្មជីវិតនៅមណ្ឌលគិរី
[Bayon Radio] - អ្នកនាំពាក្យ៖ គម្រោងព្រែកជីហ្វូណនតេជោ កំពុងដំណើរជាប្រក្រតី នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកចុងឆ្នាំនេះ
[វិទ្យុជាតិកម្ពុជា] - ព្រែកជីហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ គ្រោងចាប់ផ្តើមជីក នៅចុងឆ្នាំ២០២៥នេះ
[CC Time] - អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗដោយគ្រោងនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90