គម្រោងសាងសង់ ស្ពានកោះខ្សាច់ទន្លា ត្រូវបានចុះកិច្ចសន្យា ក្នុងការសហការសិក្សាលទ្ធភាពសាងសង់ រចនាប្លង់បច្ចេកទេស និងត្រួតពិនិត្យការសាងសង់!
កិច្ចសន្យាថ្មីនៃគម្រោងនេះ ត្រូវបានធ្វើឡើងក្នុងថ្ងៃទី ៨ឧសភាឆ្នាំ២០២៦ រវាង អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) និងត្រូវបានអញ្ជើញជាអធិបតី និងជាសក្ខីភាពដោយ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរយៈកិច្ចសន្យាថ្មីនេះ នឹងផ្តល់សេវាប្រឹក្សាយោបល់ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្ព័ន្ធក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដឹកនាំដោយ CHODAI CO., LTD (ប្រទេសជប៉ុន) សម្រាប់គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB)។
គួរឲ្យដឹងផងថា គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពី ក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។
គម្រោងនេះ មានសារៈសំខាន់ក្នុងការ ឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពរបស់កម្ពុជា។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
The Koh Ksach Tonlea Bridge construction project has signed a contract for cooperation on feasibility studies, detailed technical design, and construction supervision!
The new contract for the project was signed on May 8, 2026, between the Koh Ksach Tonlea Bridge Project Management Unit (KTB) and the consortium led by CHODAI Co., Ltd. (Japan). The signing ceremony was presided over and witnessed by H.E. Peng Ponea, Minister of Public Works and Transport.
Under this new agreement, consultancy services will be provided for the feasibility study (FS), detailed engineering design (DEDs), and construction supervision (CS) between the Ministry of Public Works and Transport and the technical consulting consortium led by CHODAI Co., Ltd. of Japan for the Koh Ksach Tonlea Bridge (KTB) construction project.
The Koh Ksach Tonlea Bridge project will include a bridge approximately 280 meters long, along with connecting roads from the bridgehead totaling around 276 meters.
The project is considered important for crossing the Bassac River to connect Koh Ksach Tonlea with National Road No. 21, with the aim of improving transportation networks and agricultural logistics, while also promoting Cambodia’s sustainable economic growth.