Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ មុនរបបខ្មែរក្រហម មានបុគ្គលិក កម្មករចន្លោះ៣០០ ទៅ៤០០នាក់ ក្រោយរបបខ្មែរក្រហមដួលរលំ សល់ត្រឹម៦នាក់ប៉ុណ្ណោះ (Video inside)
2026-05-05
Go to the website published Fresh News
(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកធ្វើពាណិជ្ជកម្មទៅកាន់ឆាកអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា។ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ និងទស្សនទានវែងឆ្ងាយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានសម្រេចសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឡើងនៅឆ្នាំ១៩៥៦ ហើយបានរួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយដោយរដ្ឋាភិបាលបារាំង និងផ្លូវជាតិលេខ៤ ជួយដោយរដ្ឋាភិបាលអាមេរិក នាសម័យនោះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានសកម្មភាពមមាញឹក រហូតដល់មានការពង្រីកផែសម្រាប់ដាក់កុងតឺន័រថែមទៀតផង។ ជាគ្រោះកាចអកុសលសង្គ្រាមក្នុងតំបន់ ក៏ក្លាយទៅជាគ្រោះសម្រាប់កម្ពុជា។ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមមេដឹកនាំសាធារណរដ្ឋខ្មែរ បានធ្វើឱ្យកម្ពុជារអិលជើងធ្លាក់ចូលសង្គ្រាមផ្ទៃក្នុង។ សង្គ្រាមផ្ទៃក្នុងនាំឱ្យកម្ពុជាផុងក្នុងវិបត្តិ ការធ្វើពាណិជ្ជកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ត្រូវខកខានផងដែរ។ ផែដែលធ្លាប់បម្រើជាប្រយោជន៍សេដ្ឋកិច្ច ក្លាយទៅជាផែបម្រើដល់សង្គ្រាមដឹកសព្វាវុធទៅវិញ។ ចាប់ក្រោយថ្ងៃធ្វើរដ្ឋប្រហារ រហូតដល់ក្នុងរបបខ្មែរក្រហម ពោលរាប់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបាត់បង់តួនាទីក្នុងការធ្វើពាណិជ្ជកម្មហើយត្រូវទុកចោលយ៉ាងស្ងៀមស្ងាត់បំផុត។ កាន់តែសង្វេគថែមទៀតនោះ បុគ្គលិក កម្មករ និយោជិត ដែលធ្លាប់បម្រើការងារនៅកំពង់ផែនេះ ត្រូវបានខ្មែរក្រហមកៀរយកទៅ ហើយត្រឡប់មកវិញតិចតួចបំផុតក្រោយពេលប្រទេសជាតិត្រូវបានរំដោះ។ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា មុនពេលរបបខ្មែរក្រហមចូលមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានបុគ្គលិក កម្មករ និយោជិតចន្លោះ៣០០នាក់ ទៅ៤០០នាក់។ តែក្រោយរបបខ្មែរក្រហមដួលរលំទៅមានមនុស្សតែ៦នាក់ប៉ុណ្ណោះ បានវិលត្រឡប់មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ។ សម្រាប់លោក លូ គឹមឈន់ នេះគឺជាដំណើរនៃជោគវាសនាដ៏សែនសង្វេគ និងអកុសលបំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ខ្មែរថាក្រោយមេឃភ្លៀងពពកខ្មៅងងឹត ផ្ទៃមេឃក៏ប្រែស្រឡះ។ ក្រោយរបបខ្មែរក្រហមដួលរលំក្រោមចលនាតស៊ូរបស់ខ្មែរអ្នកស្នេហាជាតិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានទទួលបានសន្សើមប្រោសព្រំផ្តល់ដង្ហើមជាថ្មី។ លោក លូ គឹមឈន់ បានរៀបរាប់ថា បើទោះក្រោយឆ្នាំ១៩៧៩ កម្ពុជាត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ មិនមានសកម្មភាពពាណិជ្ជកម្មអន្តរជាតិយ៉ាងណាក្តី ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន កាលពីពេលនោះ បានមើលឃើញនូវតួនាទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជំរុញកិច្ចអភិវឌ្ឍន៍ជាប់ជាប្រចាំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលជប៉ុនផងនោះ បានធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅផែធ្វើពាណិជ្ជកម្មដ៏មមាញឹករបស់កម្ពុជា។ លោក លូ គឹមឈន់ បានឱ្យដឹងថា ប្រែពីផែសល់បុគ្គលិកត្រឹម៦នាក់ក្រោយរបបខ្មែរក្រហមនោះ បច្ចុប្បន្នផែនេះមានបុគ្គលិក កម្មករ និងនិយោជិត បម្រើការងារសរុបប្រមាណ ១៦០០នាក់។ ពីកំពុងផែដែលគ្មានកុងតឺន័រចេញចូលសោះ ប្រែមកជាកំពង់ផែទទួលបានកុងតឺន័រចំនួន ១លានកុងតឺន័រនៅឆ្នាំ២០២៤, ១.៣លានកុងតឺន័រនៅឆ្នាំ២០២៥ និងរំពឹងថា ទទួលបានកុងតឺន័រ ១.៦លានកុងតឺន័រនៅឆ្នាំ២០២៦នេះ។ លោក លូ គឹមឈន់ បានថ្លែងអំណរដល់បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញផ្តល់សេវាលើកដាក់កុងតឺន័របានលឿនរហ័ស បើទោះបីចំនួនកុងតឺន័រមានចំនួនច្រើនលើសពីសមត្ថភាពនៃការទទួលរបស់ផែយ៉ាងណាក្តី។ បើតាមលោក លូ គឹមឈន់ បានឱ្យដឹងថា សម្រាប់ប្រភេទផែដូចកម្ពុជានេះ ជាទូទៅសេវាលើកដាក់ទូកុងតឺន័រចេញចូលផែ ត្រូវប្រើពេលវេលាជាមធ្យម ៨.៥ថ្ងៃ តែបច្ចុប្បន្នប្រើពេលតែ ៣.៦ថ្ងៃប៉ុណ្ណោះ ខណៈផែនៅប្រទេសជុំវិញកម្ពុជា ប្រើពេល ៦.៥ថ្ងៃ។ តាមរយៈសេវាលឿនរហ័សនេះ ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងតំបន់លើការបញ្ចេញបញ្ចូលទូកុងតឺន័រ។ សម្រាប់លោក លូ គឹមឈន់ លទ្ធផលទាំងនេះ គឺបានមកពីការខិតខំរបស់បុគ្គលិក កម្មករ និយោជិតរបស់ផែ ដែលបានខិតខំផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃពេញក្នុងមួយសប្តាហ៍។ ជាពិសេស គឺការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបំពេញការងាររបស់ពួកគេ។ ផ្លែផ្កាដ៏ប្រសើរនៃការផ្តល់សេវានេះហើយ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និងនិយោជិតបម្រើការងារនៅផែស្វយ័តក្រុងព្រះសីហនុ។ តាំងពីពេលសម្តេចតេជោ ហ៊ុន សែន កាន់ការងារជានាយករដ្ឋមន្ត្រី បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជ្រើសយកថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្តរជាតិ ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតរបស់ផែ។ ពេលនេះកម្មវិធីមួយនេះ បានក្លាយទៅជាប្រពៃណីទៅហើយ។ សូមបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ការអភិវឌ្ឍទាំង៣ជំហាន បានប្រព្រឹត្តតាមដំណាក់កាលដូចខាងក្រោម៖ ១៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។ ២៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផដល់២ ០២០ ០០០ TEUs/ឆ្នាំ។ ៣៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផៃដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ។ ទន្ទឹមគ្នានេះ កំពង់ផែក៏បានសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរនាវា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនកំពង់ផែនៅដើមឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៧ ដែលអាចគ្រប់គ្រងនាវាធ្វើនាវាចរ ក្នុងរង្វង់ ៦០ Miles ឬ ប្រមាណ ៩៧ គ.ម ព្រមទាំងសម្រួលចរាចរនាវា ធានាសុវត្ថិភាព និងជួយសង្គ្រោះនាវាដែលជួបឧបទ្ទវហេតុផ្សេងៗ៕
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
វិស័យសាធារណការ
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90