• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CTV8] - រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកោះកុង៖ ផ្លូវទៅកាន់ខេត្តកោះកុង សេវាស្នាក់នៅ-ម្ហូបអាហារ នឹងរៀបរយស្រេចបាច់មុនបុណ្យសមុទ្រមកដល់

2018-11-05 Go to the website published CTV8
(កោះកុង)៖ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរថា ផ្លូវធ្វើដំណើរទៅកាន់ខេត្តកោះកុងសេវាកម្មស្នាក់នៅ-ម្ហូបអាហារ និងសេវាតម្រូវការនានានឹងរៀបរយស្រេចបាច់មុនព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះឈានចូលមក​ដល់។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៨។ គួរបញ្ជាក់ថា នៅសល់ជាងមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុងនឹងឈានចូលមក​ដល់ ដែលនឹងប្រារព្ធឡើងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន​សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ មានការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីបញ្ហាផ្លូវធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង។ចំពោះបញ្ហានេះ លោករដ្ឋមន្ត្រី ថោង ខុន និងលោស្រីអភិបាល មិថុនា ភូថងបានធានាអះអាងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុងបាននិងកំពុងពន្លឿនការងារនេះជារៀងរាល់ថ្ងៃពោលកិច្ចការទាំងនេះនឹងរួចរាល់ស្រេចបាច់មុនពិធីបុណ្យសមុទ្រមកដល់។ ជាការពិតណាស់ នៅពេលធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យសមុទ្រក្រុមអ្នកសារព័ត៌មានក៏បានឃើញពីការមមាញឹករបស់ក្រុមការងារនានានៅតាមការដ្ឋានជួសជុលផ្លូវជាច្រើនកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤៨ក្នុងនោះគេឃើញមានមន្ត្រីជំនាញ បុគ្គលិកបម្រើការតាមការដ្ឋាននិងគ្រឿងចក្រជាច្រើនគ្រឿងកំពុងខិតខំធ្វើកិច្ចការងារនេះយ៉ាងមមាញឹក។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកស្រីអភិបាលខេត្ត ក៏បានធានាអះអាងដែរថាក្រុមការងារកំពុងដោះស្រាយ​បញ្ហាសេវាស្នាក់នៅ ម្ហូបអាហារនិងសេវាតម្រូវការនានាក្នុងនោះលោករដ្ឋមន្ត្រីក៏បានអំពាវនាវមិនឱ្យម្ចាស់សណ្ឋាគារផ្ទះសំណាក់កុំឱ្យឡើងថ្លៃហួសហេតុពេក។ ចំពោះករណីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ថា ជាស្មារតី ប្រមុខរាជរដ្ឋាបាលបានឯកភាពនិងគាំទ្រហើយព្រោះលើកមុនរាជរដ្ឋាភិពាលបានអនុញ្ញាតិម្តងហើយ តែធម្មតា​គណ​កម្មាកាអន្តរក្រសួង ត្រូវធ្វើវលិខិតស្នើសុំជាផ្លូវការ ថែមទៀត។ ក្នុងអង្គប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់អនុគណៈកម្មការនានា មានដូចជា៖ * សម្រាប់ខេត្តនៅជាប់មាត់សមុទ្រ ឬតាមបណ្ដាស្រុកនានានៅក្នុងខេត្តកោះកុងប្រសិនបើមានម្ហូបអាហារដែលបញ្ជាក់ពីអត្តសញ្ញាណខេត្ត ឬស្រុករៀងៗខ្លួននោះគប្បីចូលរួមតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះហើយក្រុមការងារត្រូវផ្ដល់ស្ដង់ម្ហូបអាហារជូនពួកគេ។ * ត្រូវពន្លឿនការតុបតែងលម្អទីតាំងសំខាន់ៗមួយចំនួនអមជាមួយការបង្ហាញផ្ទាំងផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រនេះដូចជានៅរង្វង់មូលផ្លូវបំបែកស្រែអំបិល និងរង្វង់មូលដើមវិថីសាយភូថង។ក្រៅពីនេះ ត្រូវដាក់បង្ហាញផ្ទាំងអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨នៅតាមសាលាឃុំ ឬនៅតាមទីតាំងរដ្ឋបាលនានាដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។ * នៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុងផ្ទាល់ត្រូវបំផុសឱ្យប្រជាពលរដ្ឋបើកភោជនីយដ្ឋាន​អាហារដ្ឋាន​ផ្ទះសំណាក់សណ្ឋាគារ​និងអាជីវកម្មសេវាកម្មនានាបន្ថែមទៀតដើម្បីធានាការផ្គត់ផ្គង់សេវាកម្មជូនភ្ញៀវទេសចរនៅពេលមកទស្សនាបុណ្យសមុទ្រនិងនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តកោះកុងពិសេសត្រូវបន្តការអនុវត្តយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋានអាហារដ្ឋាន»។ មួយវិញទៀតត្រូវផ្សព្វផ្សាយពីសេវាកម្មនានាក្នុងខេត្តជូនភ្ញៀវទេសចរផងដែរ។ * ត្រូវផ្សព្វផ្សាយពីស្ថានភាពផ្លូវធ្វើដំណើរជូនភ្ញៀវទេសចរឱ្យបានដឹងច្បាស់ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំឱ្យមានការព្រួយបារម្ភពីបញ្ហាផ្លូវធ្វើដំណើរមកទស្សនាបុណ្យសមុទ្រ។ * ត្រូវផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានានៅក្នុងខេត្តកោះកុងទៅដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានវិស្សមកាល តារាសាគរ (កោះស្ដេច) សហគមន៍តាតៃ សហគមន៍បាក់ខ្លង​សហគមន៍អារ៉ែង ច្រកព្រំដែនចាំយាមតំបន់ព្រៃកោងកាង នៅសហគមន៍ពាមក្រសោបជាដើម។ * ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកោះកុងត្រូវបំផុសឱ្យប្រជាពលរដ្ឋក្នុងខេត្ត ចេះរៀបចំផ្ទះស្នាក់ជូនភ្ញៀវទេសចរពិសេសត្រូវធ្វើសេចក្ដីជូនដំណឹងស្ដីពី ការស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅតាមបញ្ជរព័ត៌មានទេសចរណ៍។ * ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា ការរៀបចំសិល្បៈ តន្ត្រីការរៀបចំទស្សនីយភាពនានា និងការរៀបចំកិច្ចការផ្សេងៗក៏បាននិងកំពុងប្រព្រឹត្តទៅរលូនផងដែរ គឺមានការគិតគូរ ហាត់សមជាបណ្ដើរៗហើយដែរ។ * ទាក់ទងការសម្រួលរថយន្តគ្រួសារចេញចូលទៅថៃ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាលោក គន់ ញឹម អគ្គនាយកគយ កំពុងជំរុញកែសម្រួលបែបបទថ្មីឲ្យបានស្រួលអាចឲ្យកាន់តែស្រួលជាងភាគីជិតខាងផង៕
ផ្លូវកាត់១ បាត់ដំបង-កោះកុង

Featured Posts

តើផ្លាកសញ្ញានេះមានន័យដូចម្តេច?​ ចម្លើយត្រឹមត្រូវ៖ ១.ចប់ផ្លូវសម្រាប់ថ្មើរជើងធ្វើចរាចរណ៍
::: សិទ្ធិអាទិភាព នៅត្រង់ទីតាំងផ្លូវខ្វែង (មានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនបានជួបដូចក្នុងរូបគំរូខាងក្រោម?
[Kampucheathmey] - លោក ស៊ុន ចាន់ថុល ជំរុញឱ្យពង្រីកស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនីឱ្យច្រើន​នៅតាមបណ្តាខេត្ត
កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ
“ការងារដំណើរការបានល្អប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវចេះធ្វើផែនការ និងកំណត់សូចនាករគោលដៅឱ្យច្បាស់លាស់ ” គឺជាវត្ថុបំណងក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣
[Business Cambodia] - កម្ពុជាលើកគម្រោងធំ ៣ ទៅចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់សាងសង់
[oknha​ news] - ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90