គិតមកដល់ថ្ងៃទី ២២មេសាឆ្នាំ២០២៦ នេះ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ សម្រេចបានវឌ្ឍនភាពការងារ ៤៧,៦% ហើយ លឿនជាងផែនការកំណត់ប្រមាណ ២,៦០%
នេះបើយោងតាម ការបង្ហាញឲ្យដឹងពី ឯ. ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯ. បានរម្លឹកបន្ថែមឲ្យដឹងផងថា ស្ពានដីឥដ្ឋ-ថ្មគរ ត្រូវបានបើកការដ្ឋានសាងសង់រួមគ្នាជាមួយ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពី ថ្ងៃទី ៧មិថុនាឆ្នាំ២០២៣។
ស្ពាននេះ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ វាគឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើត ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
As of April 22, 2026, the construction project of the Dei Edth–Thngkor Bridge has reached 47.6% completion, progressing approximately 2.60% ahead of schedule.
According to H.E. Phan Rim, spokesperson for the Ministry of Public Works and Transport, the Dei Edth–Thngkor Bridge project was launched together with the Phnom Penh–Bavet Expressway project on June 7, 2023.
The bridge is located with its western end in Dei Edth Commune, Kien Svay District, and its eastern end in Thma Kor Commune, Lvea Em District, Kandal Province. It is a key infrastructure project for enhancing economic connectivity and transportation between the southern and eastern parts of Phnom Penh. The bridge will link Xi Jinping Boulevard (Ring Road 3) at National Road No. 1 on the western side, and connect to the Phnom Penh–Bavet Expressway on the eastern side.