• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

2025-12-12 Go to the website published ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។ លទ្ធផលការងារប្រចាំឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមគាំទ្រ និងចូលរួមអនុវត្ត រួមមាន៖ (១). ការពង្រើកសេវាថែទាំសុខភាព (២).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ (៣).ការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (៤).ការអនុវត្តយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៥).ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន និង (៦).ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ សង្កាត់។ បន្ថែមពីនេះ ក្នុងរយៈពេល១២ខែកន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖ (១).សក្តានុពលតំបន់ទេសចរណ៍ក្នុងខេត្ត(ផ្តោតលើស្រុកចំនួន៣គឺស្រុកកែវសីមា កោះញែក និងស្រុកពេជ្រាដា ដែលកន្លងទៅបានចែករំលែកក្រុងស្រុកចំនួន២ រួចមកហើយ (២).ការធ្វើបច្ចុប្បន្នភាពទៅលើបញ្ហាដីធ្លី (៣).ការផ្តល់សេវាសុខាភិបាលតាមមូលដ្ឋានក្នុងខេត្ត (៤).បណ្ណការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងពលករត្រឡប់មកពីប្រទេសថៃ (៥).គោលនយោបាយវិស័យកសិកម្ម អំពីទីផ្សារកសិកម្ម តួនាទីភារកិច្ចមន្ត្រីកសិកម្មឃុំសង្កាត់ និងបញ្ហាប្រឈម (៦).បញ្ហាប្រឈម និងសំណូមពរ ក្នុងការរៀបចំបណ្តាញអគ្គិសនីក្នុងតំបន់ដាច់ស្រយោល ព្រមទាំងបានផ្សព្វផ្សាយមាតិកាជាប្រចាំក្នុងផេក និងគ្រុបតេឡេក្រាមរាល់សកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី បានប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនកន្លងមក។ ជាពិសេសលើសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលបានចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិ តាមលំដាប់ថ្នាក់នីមួយៗ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ និងការដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ចរបស់ខ្លួន ចំណែកបញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារបានត្រួតពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបន្តទៀត។ លទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវការសហការួមគ្នារបស់ក្រុមការងារ ក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរខ្ពស់ តាមរយៈមានផែនការច្បាស់លាស់ មានសកម្មភាពសកម្មនិងបុរេសកម្ម បំពេញភារ កិច្ចដោយមិនខ្លាចនឿយហត់ ដែលបានដោះស្រាយទុក្ខលំបាក និងកខ្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមប្រធាន បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក និងផែនការសកម្មភាពឱ្យទទួលបានប្រសិទ្ធភាព ព្រមទាំងដាក់ទិសដៅបន្ត មួយចំនួនដូចជា៖ (១).ការធ្វើបច្ចុប្បន្នភាពក្រុមការងារ (២).លទ្ធផលពាក់ព័ន្ធការអនុវត្តអាទិភាពគោលនយោបាយទាំង៦ វិធានការគន្លឹះទាំង៥ និង អាទិភាពគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល (៣).តារាងតាមដានផែនការរួមអនុវត្តការងារ (៤).ការចែករំលែកបទពិសោធន៍ និងការប្រើយន្តការដោះស្រាយ (៥).ឯកសារជំនួយស្មារតីចុះធ្វើវេទិកាសាធារណៈ (៦).ការបណ្តុះបណ្តាលសមត្ថភាពលេខាធិការដ្ឋាន និងបច្ចេកទេសបណ្តាញសង្គម និងថតរូប (៧).ការចែកពូជកូនឈើហូបផ្លែ (៨).ការចុះពិនិត្យ ព្យាបាលភ្នែក និងកាត់វ៉ែនតា (៩).ការចុះពិនិត្យព្យាបាលជំងឺទូទៅនៅតាមទីដាច់ស្រយោលជូនប្រជាពលរដ្ឋ (១០).ការទប់ទំនប់ ឬអាងស្ទាក់ទឹកតូចៗ នៅតាមភូមិ ឬតាមតំរូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ (១១).ការចែកចង្ក្រានបង្កើនថាមពលជូនគ្រួសារ (១២).ចុះជួបប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយោល (១៣).ការចុះទស្សនកិច្ចតាមវិស័យអាទិភាពទាំង៥ (កសិកម្ម សុខាភិបាល បរិស្ថាន ទេសចរណ៍ និងអប់រំ) (១៤).រៀបចំផ្ទាំង QR Code ទីតាំងទេសចរណ៍ (១៥).ការចុះផ្ទាល់ជំរុញការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (១៦).បន្តកៀរគរសាងសង់អគារសម្រាលកូននៅតាមមន្ទីរពេទ្យ និង(១៧).ជំរុញគាំទ្រផ្សារផលិតផលជនជាតិ៕
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
វីដេអូសង្ខេប៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD. ក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិពិសេសសម្រាប់ការរៀបចំគម្រោង (Project Preparation Special Fund - PPSF) របស់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project - UIDP)។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ត្រូវជាម្តាយ បានទទួលមរណភាព កាលពីសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាត ស្ពានអូរជីក ស្ថិតនៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់ ខេត្តពោធិ៍សាត់ និងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់មន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) និងវីរកងទ័ពនៅមន្ទីរពេទ្យបង្អ
កិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
សកម្មភាពការងារថ្ងៃទី១៦ - ១៨ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD. ក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិពិសេសសម្រាប់ការរៀបចំគម្រោង (Project Preparation Special Fund - PPSF) របស់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project - UIDP)។
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ រង្វង់មូល

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90