• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CNC] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ កម្ពុជា ប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាន

2025-11-25 Go to the website published CNC
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ ការចាប់យកនូវនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់និរន្តរភាពបរិស្ថាន។ ការថ្លែងបែបនេះ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេស នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រ ទេសជប៉ុន និងអង្គការ JASIC ខណៈដែលអាស៊ី កំពុងប្រឈមនឹងការផ្លាស់ប្តូរដែលជំរុញដោយអគ្គិសនីភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងអាទិភាពបរិស្ថាន។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្ត អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើស្តង់ដារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការច្នៃប្រឌិតថ្មីនៅក្នុងវិស័យយានយន្ត ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពជាលំដាប់របស់កម្ពុជាក្នុងការលើកកម្ពស់យានយន្តអគ្គិសនី ជាផ្នែកមួយនៃរបៀបវារៈនិរន្តរភាពជាតិ និងឧស្សាហកម្មភាវូបនីយកម្មរបស់ខ្លួន។ ដោយលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរួមមាន៖ ការអនុម័តបទប្បញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៥៨, ស្តង់ដាររឹងមាំជាងមុនសម្រាប់សុវត្ថិភាព និងការត្រួតពិនិត្យយានយន្ត, ការលើកទឹកចិត្តក្រោមច្បាប់វិនិយោគដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិច, ការណែនាំអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍរថយន្តអគ្គិសនី (២០២៤–២០៣០) និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ប្រទេសនៅអាស៊ីត្រូវតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យឧស្សាហកម្មយានយន្តក្នុងតំបន់កាន់តែរឹងមាំ ដោយមានការចុះសម្រុងគ្នានៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ជាពិសេសសម្រាប់ការអនុវត្តសុវត្ថិភាព និងបរិស្ថាន ព្រមទាំងការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធតេស្ត និងវិញ្ញាបនប័ត្រ, ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងការផលិតសមាសធាតុ ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ។ លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិកានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពធន់ នៅទូទាំងទ្វីបអាស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា ខណៈដែលប្រទេសកម្ពុជា បន្តដំណើររបស់ខ្លួនឆ្ពោះទៅរកប្រព័ន្ធដឹកជញ្ជូនដែលមានភាពបៃតង សុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីគាំទ្រដល់កំណើនរួមគ្នា និងការប្រកួតប្រជែងទូទាំងអាស៊ី។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យានយន្តអគ្គិសនីចំនួន ១ម៉ឺន ១២១៤គ្រឿង ត្រូវបានចុះបញ្ជីបើគិតត្រឹមខែតុលាឆ្នាំ២០២៥។ តួលេខនេះ បានកើនឡើងយ៉ាងលឿន ពីចំនួនត្រឹមតែ ៥គ្រឿង ក្នុងឆ្នាំ២០២០។ ខណៈការចុះបញ្ជី ក្នុងឆ្នាំ ២០២៤ មានចំនួន ៣៥០៨គ្រឿង និងឆ្នាំ ២០២៥នេះ មានចំនួន ៦២១៧គ្រឿង ពោលគឺមានការកើនឡើង ៧៧,២% បើធៀបនឹងឆ្នាំ២០២៤។ សូមជម្រាបថា វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេក ទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ យោងតាមរបាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា

Featured Posts

[AMS Central] - កម្ពុជា-ជប៉ុន ពិភាក្សាគ្នាពីគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែថា្នក់តំបន់
[វិទ្យុជាតិកម្ពុជា] - គម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំរវាងកម្ពុជា-ជប៉ុន
[CEN] - កិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់
[CC Time] - គម្រោងអភិវឌ្ឍន៍ប្រែក្លាយ«កំពង់ផែក្រុងព្រះសីហនុ»ទៅជា«កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់» ចាប់ផ្តើមកំណត់ផែនការ និងបង្កើតក្រុមការងារជំនាញ
[CC Time] - ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៩ មករា បានចាំផ្តើមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ដោយបានសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗមួយចំនួន។
មុននឹងធ្វើដំណើរទីជិតទីឆ្ងាយ ត្រូវត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសយានជំនិះឱ្យបានត្រឹមត្រូវជាមុនសិន
កិច្ចប្រជុំក្រុមការងារសម្របសម្រួលរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
[KPT Economy] - ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ បច្ចុប្បន្នត្រូវបានក្រុមការងារបច្ចេកទេសសាងសង់តម្លើងបង្គោលអំពូលភ្លើងនៅសងខាងលើបង្កាន់ដៃស្ពានរួចរាល់ជាស្ថាពរ ខណៈដែលកំណាត់ផ្លូវ ៦០B តភ្ជាប់ពីរង្វង់មូលខ្លាស្ទុះទៅកាន់គល់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះនៅត្រើយខាងកើត និងពីគល់ស្ពានត្រើយខាងលិចចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រ បាននឹងកំពុងចាក់ក្រាលថ្មម៉ិចដើម្បីត្រៀមអ៊ុតកៅស៊ូដូចគ្នាផងដែរ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90