កម្ពុជា និងក្រុមហ៊ុនចិន ជួបពិនិត្យ និងពិភាក្សាអំពីលទ្ធផល នៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា
នៅថ្ងៃទី ២១តុលាឆ្នាំ២០២៥ នេះ ឯ. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួល ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation - CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាលើ របាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវ ផែនការបណ្តាញផ្លូវដែក នៅកម្ពុជា ដែលធ្វើឡើងដោយ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation - CRDC)។
គូសសម្គាល់ផងថា ការអភិវឌ្ឍវិស័យផ្លូវដែក នៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
Cambodia and Chinese Company Discuss Findings of National Railway Network Study
On October 21, 2025, H.E. Peng Ponea, Minister of Public Works and Transport, met with a delegation from the China Railway Design Corporation (CRDC) to review and discuss the results of the study on Cambodia’s railway network master plan.
The delegation was led by Mr. Zhang Yang, General Manager of CRDC in Cambodia, and the meeting was attended by senior officials and technical staff from the Ministry.
The discussion focused on the report and outcomes of the railway network planning study conducted by CRDC, which aims to support the development of Cambodia’s rail infrastructure in alignment with the country’s long-term transportation goals.
It is noted that the development of the railway sector is one of the priority visions of the Royal Government of Cambodia’s Seventh Legislature, serving as a key driver for national economic growth and connectivity.