• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក

2025-10-16 Go to the website published Fresh News
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដើម្បីជួយសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតតាមរយៈប្រព័ន្ធឌីជីថល និងបង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសឱ្យបានកាន់តែច្រើនលើការងារដឹកជញ្ជូននេះ។ បើតាមរបាយការណ៍របស់លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក បានឱ្យដឹងដែរថា ការរៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាម ផ្លូវគោក គឺជាការចាប់ផ្តើមនូវការផ្លាស់ប្តូរបែបបទការងារ និងជួយសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតតាមរយៈប្រព័ន្ធឌីជីថល បង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើន ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍ ការបង្កើនចំណូលពន្ធជូនរដ្ឋ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។ លោក ឈួន វ៉ន់ បានបន្ថែមទៀតថា ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះនឹងជួយឱ្យកម្ពុជាឱ្យចាប់យកនូវកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់មហាអនុតំបន់មេគង្គ និងអាស៊ានផងដែរ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។ ថ្លែងនាឱកាសនោះដែរលោក ប៉េង ពោធិ៍នា បានបញ្ជាក់ដែរថា ការបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធផលថ្មីនេះគឺជាសក្ខីកម្មជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ដែលបានអនុវត្តស្របតាមគោលនយោបាយ ចក្ខុវិស័យ និងផែនការសកម្មភាពអាទិភាពរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈ ដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ និងពង្រឹងការផ្តល់សេវាសាធារណៈ តាមរយៈការធ្វើទំនើបកម្មតាម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងអាទិភាពគន្លឹះចំនួន៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលក្នុងនោះ បច្ចេកវិទ្យា គឺជាកាតាលីករដ៏សំខាន់សម្រាប់ជំរុញ ការអភិវឌ្ឍលើគ្រប់វិស័យ។ រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានគូសបញ្ជាក់បន្ថែមថា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ បានឆ្លើយតបដោយផ្ទាល់ទៅនឹងមុំអាទិភាពជាច្រើននៃយុទ្ធសាស្ត្របញ្ចកោណដូចជា៖ ចំណុចទី១៖ បញ្ចកោណទី២ ដែលផ្តោតលើ «ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើន ភាពប្រកួតប្រជែង» ត្រង់មុំទី២ ស្តីពី «ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីកវិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល»។ ក្នុងន័យនេះប្រព័ន្ធឌីជីថលនេះនឹងជួយសម្រួលដល់បរិយាកាសធុរកិច្ច បង្ខិតសេវាសាធារណៈឱ្យកៀកនឹងប្រជាពលរដ្ឋ ជាពិសេសបង្កើនល្បឿននៃការផ្តល់សេវា ដែលអាចឱ្យប្រតិបត្តិករដឹកជញ្ជូនទទួលបានលិខិតអនុញ្ញាតបានឆាប់រហ័ស ដើម្បីចាប់ផ្តើម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដែលជាកត្តាគន្លឹះក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ចំណុចទី២៖ បញ្ចកោណទី៥ ដែលផ្តោតលើ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈ» ដែលជាការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួង ដើម្បីកសាងរដ្ឋាភិបាល និងសង្គមឌីជីថល នៅក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា វិស័យដឹកជញ្ជូនផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
អបអរសាទរ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
សារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាស ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ពី ឯកឧត្តម ប៉េង ពោធិ៍នា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សកម្មភាពការងារថ្ងៃទី១៥ - ១៦ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[PNN] - ការចុះបញ្ជីយានយន្តអគ្គិសនីមានចំនួន ៥ពាន់គ្រឿង ក្នុងរយៈពេល៨ខែឆ្នាំនេះ
[AKP] - អ្នកនាំពាក្យក្រសួងសាធារណការ៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥នេះ មានយានយន្ត ជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន
[AMS ECONOMY] - គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យានយន្តអគ្គិសនី បានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០ ៥៦៨គ្រឿង
[Property Area Asia] - ក្រសួងសាធារណការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងនិងក្រៅប្រទេស

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90