Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
គិតមកត្រឹមពេលនេះ មានចំនួន២០ខេត្តហើយ ត្រូវបានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
2025-05-13
Go to the website published MPWT
គិតមកត្រឹមពេលនេះ មានចំនួន២០ខេត្តហើយ ត្រូវបានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តកណ្តាល តាកែវ និងកំពត៖ នាថ្ងៃចន្ទ-អង្គារ ទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកណ្តាល តាកែវ និងកំពត ដោយនៅខេត្តកណ្តាលមានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកណ្តាល ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត អធិការ អធិការងស្រុក អភិបាលរងស្រុក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៥២នាក់ នៅសាលប្រជុំសាលាខេត្តកណ្តាល។ សម្រាប់នៅខេត្តតាកែវមានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តតាកែវ ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២៥នាក់ នៅសាលប្រជុំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ។ ដោយឡែកនៅខេត្តកំពតមានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក សេង សិរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកំពត ព្រមទាំងមានសមាសភាពចូលរួមដោយ នាយផ្នែកនៃស្នងការដ្ឋាននគរបាលខេត្ត នាយសេនាធិការរងកងរាជអាវុធហត្ថខេត្ត ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២១នាក់ នៅសាលប្រជុំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងាររបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពតរួចមក ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ត្រូវបន្តសហការគ្នាអនុវត្តការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសយានយន្តដែលមានតទ្រុង។ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងការកោតសរសើរចំពោះក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកំពត ដែលបានអនុវត្តការងារបានយ៉ាងល្អធានាបានការទប់ស្កាត់ការដឹកលើសកម្រិតកំណត់បង្កមកពីការតទ្រុងបន្ថែមនេះ។ ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តនូវចំណុចរួមចំនួន៦ រួមមាន៖ ១. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាពត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៣.ស្នើឱ្យស្វែងរកយានដ្ឋានដែលមានអាជ្ញាបណ្ណ និងលក្ខណៈសម្បត្តិសមស្របដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៤.ក្នុងករណីមានការកែសម្រួលសមាសភាពក្រុមការងារ ត្រូវធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច (ថ្មី) ស្តីពីការកែសម្រួលសមាភាពក្រុមការងារកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ៥.ចុះបិទយានដ្ឋានឥតច្បាប់ ៦.បន្តអប់រំផ្សព្វផ្សាយច្បាប់ និងសេចក្តីណែនាំពាក់ព័ន្ធ ៧.លុបបំបាត់វប្បធម៌អន្តរាគមន៍។ សូមបញ្ជាក់ថា ដើម្បីពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការដឹកជញ្ជូនលើលកម្រិតកំណត់ដែលបង្កមកពីការកែច្នៃតទ្រុងបន្ថែមខុសពីលក្ខណៈបច្ចេកទេសនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបំពេញការងារតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត គិតមកត្រឹមពេលនេះ សម្រេចបានចំនួន ២០ខេត្តរួចមកហើយ និងនៅសល់រាជធានី ខេត្ត ៥ទៀត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង៕
ផ្លូវ
សុវត្ថិភាពចរាចរណ៍
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ
ខេត្តព្រះសីហនុ
សេចក្តីណែនាំ
អនុសាសន៍ណែនាំ
ឯកឧត្តម សេង ឈួន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90