ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការ បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។
ក្រុមគណៈប្រតិភូនេះត្រូវបានដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាធុរកិច្ច ដោយមានការអមដំណើរពីឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុន អាមេរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុនAstraZeneca ក្រុមហ៊ុនChevron ក្រុមហ៊ុនCoca-Cola ក្រុមហ៊ុនDupont ក្រុមហ៊ុនFord ក្រុមហ៊ុនHerbalife ក្រុមហ៊ុនMastercard ក្រុមហ៊ុន RMA Group និងក្រុមហ៊ុន Visa ។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិ ការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ក្រុមប្រឹក្សានេះដើរតួជាសំឡេងមួយនៃវិស័យ ឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។
ឯកឧត្ដមឯកអគ្គរដ្ឋទូត W. Patrick Murphy បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ និងគម្រោងកំពុងដំណើរការបន្ត ដែល ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញរបស់កម្ពុជា ការពង្រីកសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ និងគោលដៅផែនការរយៈពេល១០០ថ្ងៃនៃអាណត្តិទីប្រាំមួយ។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីក្រុមប្រឹក្សាភស្ដុភារកម្មជាតិ និងផែនការមេជាតិភស្ដុភារកម្ម ដែលនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលឈានមុខគេប្រចាំតំបន់អាស៊ាន។
បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន៖ យានយន្ត ការចេញបណ្ណ ការ ប្រឡងយកបណ្ណ និងការយានយន្ត។
បានសម្តែងនូវការស្វាគមន៍ចំពោះតំណាងមកពីក្រុមហ៊ុនVisa និងក្រុមហ៊ុន MasterCard ដោយសង្ឃឹមថា កាតឥណទានរបស់ក្រុមហ៊ុនទាំងនេះអាចផ្តល់ជម្រើសជាច្រើនថែម ទៀតឱ្យប្រជាពលរដ្ឋកម្ពុជា សម្រាប់ការទូទាត់តាមអនឡាញ ដែលជាមធ្យោបាយមួយក្នុងការធ្វើទំនើប កម្មជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនកាតឥណទាន ទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីស្វែងយល់ពីឱកាស ទូទាត់តាម អនឡាញកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕
---
On October 02, 2018 at the , Senior Minister met with a delegation from the US-ASEAN Business Council.
The delegation was led by Mr. Michael W. Michalak, Senior Vice President & Regional Managing Director the Council. He was accompanied by H.E. W. Patrick Murphy, Ambassador the United States to Cambodia distinguished delegates from American companies including AstraZeneca, Chevron, Coca-Cola, Dupont, Ford, Herbalife, Mastercard, RMA Group, Visa.
The US-ASEAN Business Council is an advocacy organization for U.S. corporations operating within the dynamic Association Southeast Asian Nations (ASEAN). The Council serves as the voice the U.S. private sector in promoting mutually beneficial trade investment relationships between the United States Southeast Asia.
Ambassador W. Patrick Murphy affirmed that the purpose their visit to Cambodia is to strengthen relations between Cambodia (as an ASEAN partner), the United States, to promote more U.S. investment to Cambodia.
Senior Minister briefed the delegates on the plans on-going projects involving the upgrading Cambodia’s national road network, the expansion Sihanoukville’s deep sea , the objectives the sixth mandate’s 100 day plan. He also discussed the National Council the National Master Plan that will help bring Cambodia to the forefront as a regional hub for ASEAN.