• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Troryorng Media] - ខួប១ឆ្នាំ៖អាជីវករ និស្សិត និងបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿនទទួលផលប្រយោជន៍ឥតគណនាក្រោយមានផ្លូវល្បឿនលឿន

2023-11-07 Go to the website published Troryorng Media
ភ្នំពេញ៖ ថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបឆ្នាំទី១នៃការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះ សីហនុ។ ប្រជាពលរដ្ឋជាសិស្សនិស្សិត អាជីករ និងបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនផ្លូវល្បឿនលឿនប្រាប់សារព័ត៌មានត្រយង ដោយបង្ហាញសេចក្តីរីករាយដ្បិតទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន បន្ទាប់សមិទ្ធផលនេះបានដំណើរការរយៈពេលពេញមួយឆ្នាំ។ លោក ចេន សុខន ពលរដ្ឋស្រុកអង្គស្នួល ខេត្តកណ្តាល និងជាអាជីករលក់គ្រឿងចាប់ហួយដែលជារឿយៗតែងប្រើប្រាស់ផ្លូវល្បឿនលឿនធ្វើដំណើរដើម្បីទិញទំនិញនានាមកលក់ដូរប្រចាំថ្ងៃបានប្រាប់ពីផលប្រយោជន៍ដែលទទួលបានក្រោយមានផ្លូវមួយនេះ។ លោកថា ការប្រើប្រាស់ផ្លូវល្បឿនលឿនបានចំណេញពេលវេលាដឹកជញ្ជូន​ ចំណេញទាំងការចំណាយលើថ្លៃប្រេងសាំងដោយសារផ្លូវល្អ ពិសេសគ្រឿងម៉ាស៊ីនរថយន្តមានសភាពធន់ជាងមុន។លោកថា កាលនៅប្រើផ្លូវចាស់លោកត្រូវចំណាយថ្លៃលើការជួសជុលគ្រឿងម៉ាស៊ីនជាញឹកញាប់ ព្រោះផ្លូវពិបាកធ្វើឱ្យម៉ាស៊ីនរថយន្តឆាប់ខូច។ លោកថា ដ្បិតតែការធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវចំណាយជាង ៤ម៉ឺនរៀលម្តងមែន តែបើធៀបនឹងការចំណេញពេលវេលារកស៊ី ចំណេញលើថ្លៃសាំង និងការថែទាំគ្រឿងម៉ាស៊ីនរថយន្តគឺទទួលផលចំណេញទ្វេដងបើធៀបនឹងប្រើផ្លូវចាស់ដូចកាលពីពេលមុន។ អាជីកររូបនេះ ចង់ឃើញប្រទេសកម្ពុជាបន្តស្ថាបនាផ្លូវល្បឿនលឿនជាបន្តបន្ទាប់ទៀត ព្រោះអ្នកធ្វើដំណើរឆាប់បានទៅដល់គោលដៅ ការដឹកជញ្ជូនទំនិញឆាប់បានដល់អតិថិជន។ ចំណែកលោក ទូច ជីវី ប្រធានក្រុមទូទាត់ប្រាក់នៅបញ្ជោរបង់ប្រាក់ផ្លូវល្បឿនលឿនប្រាប់ថា លោកទទួលបានការងារនៅទីនេះជិតមួយឆ្នាំហើយ ដោយលោកមានប្រាក់ចំណូលពីប្រាក់បៀវត្តន៍អាចផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់ប្អូនៗ។លោកថា ការងារនៅទីនេះក្រុមហ៊ុនបានផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកជាច្រើន ពិសេសបានបង្រៀនបុគ្គលិកពីរបៀបទទួលភ្ញៀវបែបទន់ភ្លន់ រាក់ទាក់ មានសុជីវធម៌។ លោកបញ្ជាក់ថា បុគ្គលិកនៅទីនេះពេញចិត្តនឹងការចូលបម្រើការងារនៅទីនេះ ព្រោះថៅកែតែងយកចិត្តទុកដាក់ជាមួយបុគ្គលិក ហើយក្រុមការងារតែងជួយគ្នាទៅវិញទៅមកផងដែរ។ជានិសិ្សតឆ្នាំទី២ ជំនាន់ទី២ សិក្សាលើឯកទេសសំណង់សាធារណការ និងដឹកជញ្ជូន នៃវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន កញ្ញា ទៀ ប៊ុនស៊ុននួ និយាយថា កញ្ញាមានមោទនភាពក្រៃលែងដោយបានមើលឃើញការអភិវឌ្ឍន៍លើវិស័យ គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធពីមួយឆ្នាំទៅមួយឆ្នាំ។ និស្សិតផ្នែកសាងសង់ផ្លូវរូបនេះនិយាយថា នៅពេលខាងមុខនេះវិស័យមួយនេះកាន់តែរីកដុះដាលនិងត្រូវការអ្នកជំនាញ ឯកទេស ដើម្បីបង្គ្រប់កង្វះខាតបុគ្គលិកផ្នែកសាងសង់ផ្លូវលើទីផ្សារ។ កញ្ញាបន្ថែមថា រដ្ឋាភិបាលអាណត្តិថ្មីបានយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋានរចនាសម្ព័ន្ធទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ជាមួយនឹងស្ពានផង ដូច្នេះការចាប់យកជំនាញរបស់កញ្ញានឹងអាចមានការងារធ្វើនាពេលអនាគតដ៏ខ្លី។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងឱកាសពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុថា ផ្លូវល្បឿនលឿននេះរួមជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀត បាននឹងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូផ្សារភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវទឹក គឺជាគម្រោង ដ៏សំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះផងដែរ។ សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿននេះ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលត្រូវបាន វិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលដាំក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) និងប្រើប្រាស់ ថវិកាវិនិយោគសរុបប្រមាណ ២ ០១៩ លានដុល្លារអាមេរិក។ អនុលោមតាមកិច្ចព្រមព្រៀង សម្បទានដែលក្រុមហ៊ុន វិនិយោគបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្លូវល្បឿនលឿននេះ មានរយៈពេល ប្រតិបត្តិការ ៥០ឆ្នាំ។ ក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិបត្តិការរបស់ ក្រុមហ៊ុនវិនិយោគ ទាំងទៅ លើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព-សណ្ដាប់ធ្នាប់ចរាចរណ៍ និងការដាក់ ចេញនូវគោលការណ៍ណែនាំ ផ្សេងៗ ដើម្បីជំរុញប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចជាមួយ ក្រុមហ៊ុនវិនិយោគផងដែរ ក្នុងការកំណត់ការគិតកម្រៃសេវាប្រើប្រាស់ផ្លូវ (Toll Fee) ត្រឹម៨០% ប៉ុណ្ណោះ សម្រាប់រយៈពេល ០១ឆ្នាំដំបូងនៃការបើកឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕
ពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Featured Posts

[SBM News] - ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តតាកែវត្រូវបានបិទបញ្ចប់
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរជួយសម្រួលប្រព័ន្ធលូនៅសង្កាត់ចោមចៅទី ១ ត្បិតមេឃមិនភ្លៀងក៏មានទឹកស្អុយហៀរចេញ
[Nokor Wat News] - គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ គ្មានអ្នកស្លាប់ ប៉ុន្តែរបួសធ្ងន់ស្រាល ៤នាក់
[វិទ្យុជាតិកម្ពុជា] - ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅបំណាច់ខែកក្កដា ខាងមុខនេះ
[Bayon TV] - ក្រុមការងារបច្ចេកទេសអន្តរក្រសួងបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តបោះបង្គោលក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប
[Fresh News] - កុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! គ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ នៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញ មានតែអ្នករបួស៤នាក់
២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Nokor Wat News] - បេសកកម្មផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវបញ្ចប់ដោយជោគជ័យ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90