• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពលរដ្ឋប្រើប្រាស់ឧបករណ៍ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន ខណៈក្រុមហ៊ុនបានពន្យារការបង់ថ្លៃតាមប្រព័ន្ធនេះរយៈពេល១ឆ្នាំទៀត

2023-11-07 Go to the website published ក្រសួងព័ត៌មាន
ព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្ដ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាចទៅដាក់ពាក្យធ្វើកាតប្រើប្រាស់ឧបករណ៍ ETC ប្រព័ន្ធអេឡិចត្រូនិក ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវល្បឿនលឿនដោយមិនចាំបាច់រង់ចាំពេលមកដល់កន្លែងច្រកគិតលុយ ដោយមិនខាតពេលវេលា ខណៈក្រុមហ៊ុនបានពន្យារការបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិកនេះ បន្ដរយៈពេល១ឆ្នាំទៀត និងការបង់ជាសាច់ប្រាក់ផ្ទាល់គឺក្រុមហ៊ុនពន្យាររយៈពេល៦ខែបន្ដទៀតផងដែរ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការអបអរខួប១ឆ្នាំនៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនបានឯកភាពជាមួយរាជរដ្ឋាភិបាល ពេលដែលបើកលើផ្លូវល្បឿនលឿន ក្រុមហ៊ុនគិតលុយ ៨០% ហើយមួយឆ្នាំត្រូវដំឡើងព្រោះគាត់ត្រូវការវិនិយោគ។ ប៉ុន្តែឥឡូវរាជរដ្ឋាភិបាលបានចរចា ក្រុមហ៊ុនក៏មានការយោគយល់ និងបានពន្យារសម្រាប់ការបង់ថ្លៃតាមប្រព័ន្ធ ETC មិនមានការដំឡើងថ្លៃទេសម្រាប់ក្នុងរយៈពេល១ឆ្នាំ ដោយឡែកការជិះលើផ្លូវដោយរង់ចាំបង់ជាសាច់ប្រាក់ផ្ទាល់គឺមានការពន្យារពេលចំនួន ៦ខែទៀតផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «សុំបងប្អូនទៅដាក់ពាក្យ សុំបំពាក់ឧបករណ៍ ETC តាមប្រព័ន្ធអេឡិចត្រូនិចនេះ ស្រួលផងវាមិនចាំបាច់រង់ចាំ ខ្ញុំពេលខ្លះជិះក្បូនមក មកក្បូនហ្នឹង ពេលឡានមកដល់ទ្វារវាបើកស្រាប់ ព្រោះយើងបញ្ជូលកាតក្នុងហ្នឹង ងាយស្រួលអត់ចាំ អត់បាច់ចាំ ហើយបើអ្នកបង់សាច់ប្រាក់ត្រូវតកន្ទុយគ្នាខាតពេល»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រើថវិកា BOT វិនិយោគដោយក្រុមហ៊ុនចិន និងរាជរដ្ឋាភិបាលកម្ពុជា ដែលចំណាយថវិកាសរុប ជាង ២ពាន់លានដុល្លារ។ ក្នុងថវិកាជាង២ពាន់លានដុល្លារនេះ បើរាជរដ្ឋាភិបាលខ្ចីលុយយកទៅធ្វើផ្លូវ ល្បឿនលឿន ត្រូវបង់ការប្រាក់ ប៉ុន្ដែយើងមិនខ្ចីលុយទេ យើងមានគម្រោងច្រើន ហើយសំខាន់សម្រាប់ សេដ្ឋកិច្ចជាតិ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ខណៈវិស័យឯកជនមិនធ្វើ យើងនឹងធ្វើជូន ដូចជា គម្រោងសាងសង់មន្ទីរពេទ្យ និងគម្រោងកសាងផ្លូវធំៗមួយចំនួន សម្រាប់ប្រើប្រាស់។ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលទុកឱ្យក្រុមហ៊ុនឯកជនគាត់ធ្វើ ហើយរដ្ឋនឹងជួយដោះស្រាយលក្ខខណ្ឌមួយចំនួនដូចជាបញ្ហាដីធ្លីជាដើម ហើយក្រុមហ៊ុនត្រូវយកកម្រៃមួយចំនួន ហើយនៅគ្រប់ប្រទេសទាំងអស់គេធ្វើដូចនេះ ដែលការវិនិយោគរបស់ក្រុមហ៊ុន គឺយកលុយមកធ្វើការថែទាំផ្លូវ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ ក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមទាំងក្រុមការងារដែលបានចរចាសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនមួយនេះ ដែលផ្លូវមួយនេះគឺបានចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមផងដែរថា ការធ្វើដូចនេះគឺមាននៅគ្រប់ប្រទេសទាំងអស់ ជាក់ស្តែងនៅពេលដែលសម្តេចធ្វើដំណើរទៅសហរដ្ឋអាមេរិក រាល់ពេលដែលធ្វើដំណើរពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត គ្រាន់តែត្រូវបង់ថ្លៃផ្លូវនេះមានច្រើនកន្លែង ព្រោះពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត មានក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ ៣ ទៅ៤ក្រុមហ៊ុន សម្រាប់សាងសង់ ដែលនេះគឺជាការចូលរួមរបស់វិស័យឯកជន៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ការផ្ដល់ជូនឧបករណ៍ ETC-OBU ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Featured Posts

២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90