Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Khmer News] - សិស្សមួយចំនួននៅស្រុកបវេលបោះបង់ការសិក្សាដោយសារផ្លូវពិបាកធ្វើដំណើរ
2017-08-14
Go to the website published Khmer News
សិស្សសាលាជាច្រើននាក់នៅតំបន់ដាច់ស្រយាលក្នុងស្រុកបវេល ខេត្តបាត់ដំបង បានបោះបង់ការសិក្សាជារៀងរាល់ឆ្នាំ ដោយសារផ្លូវបែកភក់នៅរដូវវស្សា និងពិបាកធ្វើដំណើរដែលមិនអាចទៅរៀនបានទៀងទាត់។ គ្រូបង្រៀនមួយចំនួនព្រួយបារម្ភបញ្ហាក្មេងៗដែលឈប់រៀន នៅស្របពេលក្រសួងអប់រំ មានគោលនយោបាយកាត់បន្ថយមិនឲ្យមានសិស្សបោះបង់ការសិក្សា។ គ្រូបង្រៀនទាំងនោះសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើផ្លូវជូនពួកគាត់ឲ្យបានឆាប់។ គ្រូបង្រៀននៅស្រុកបវេល ខេត្តបាត់ដំបង លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនប្រញាប់ដោះស្រាយសង់ផ្លូវគមនាគមន៍នៅក្នុងមូលដ្ឋាន ដែលសិស្សកំពុងជួបការលំបាកទៅសាលារៀនបានទាន់ពេលទេ គឺធ្វើឲ្យក្មេងជាច្រើននាក់ទៀតបន្តបោះបង់ការសិក្សា។ គ្រូបង្រៀននៅសាលាបឋមសិក្សាភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម កញ្ញា អឿម ចន្ទី មានប្រសាសន៍ថា កត្តាដែលជំរុញឲ្យកុមារបោះបង់ការសិក្សានៅក្នុងសាលាមួយនេះ គឺបណ្ដាលមកពីផ្លូវភក់ពិបាកធ្វើដំណើរ ធ្វើឲ្យកូនកសិករក្រីក្រមួយចំនួនបង្ខំចិត្តឈប់រៀនទាំងវ័យក្មេង ជាពិសេសក្មេងស្រីដែលរៀនចប់ថ្នាក់បឋមសិក្សា មិនអាចទៅរៀនបន្តនៅអនុវិទ្យាល័យបានទេ៖ «រាល់ថ្ងៃគាត់ប្រឈមមុខនឹងបញ្ហានេះមែន ដោយសារគាត់ត្រូវដើរដោយថ្មើរជើងរាល់ថ្ងៃ ដោយថ្ងៃខ្លះរហូតជិត ២ម៉ោងបានដល់សាលា ហើយមានភ្លៀង គាត់ពិបាក ណាមួយផ្លូវរអិលផង ហើយជួនកាលដើរប្រចាំពេកធ្វើឲ្យអស់កម្លាំងមិនអាចតស៊ូទៅមុខទៀតបាន»។ ផ្លូវមួយខ្សែដែលខូចខាតនោះមានប្រវែងជិត ៥គីឡូម៉ែត្រពីមាត់ផ្លូវក្រាលកៅស៊ូ នៅឃុំអំពិលប្រាំដើម ឆ្ពោះទៅភូមិស្ថាពរ២។ ផ្លូវមួយខ្សែនេះ ទាំងគ្រូ ទាំងសិស្ស ត្រូវដើរឆ្លងភក់ទៅរៀន និងទៅបង្រៀនជារៀងរាល់ថ្ងៃ។ កញ្ញា អឿម ចន្ទី អះអាងថា កញ្ញាបង្រៀននៅសាលាបឋមសិក្សាស្ថាពរ២ ចំនួន ៥ឆ្នាំហើយ គឺតែងតែធ្វើដំណើរដោយថ្មើរជើងទៅបង្រៀនជាប្រចាំ ជាពិសេសនៅរដូវវស្សា ព្រោះផ្លូវពិបាកខ្លាំង៖ «ខ្ញុំចង់បានយ៉ាងណាសង់ផ្លូវឲ្យបាន ដើម្បីឲ្យសិស្សធ្វើដំណើរស្រួល ហើយកាលណាផ្លូវស្រួល គាត់អាចបន្តការសិក្សាបាន ហើយមិនងាយនឹងបោះបង់ការសិក្សាទេ។ បើបញ្ហាជីវភាពគ្រួសារតែងតែប្រឈមមុខ ប៉ុន្តែវាជារឿងទូទៅទាំងអស់គ្នាទៅហើយ»។ អាណាព្យាបាលសិស្សនៅភូមិស្ថាពរ២ លោក ជួន ចាយ ថ្លែងថា ចៅស្រីរបស់លោកឈ្មោះ ចាយ ស្រីនិច្ច បង្ខំចិត្តឈប់រៀនត្រឹមតែថ្នាក់ទី៧ នៅអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ លោកអះអាងថា មូលហេតុដែលចៅស្រីឈប់រៀន ដោយសារនាងមិនអាចអត់ទ្រាំនឹងការធ្វើដំណើរទៅសាលារៀនបាន ព្រោះផ្លូវលំបាកខ្លាំង ហើយតាមផ្លូវស្ងាត់គ្មានសុវត្ថិភាពនោះទេ៖ «ខ្ញុំមិនដឹងបង្ខំយ៉ាងម៉េច។ ខ្ញុំចង់ឲ្យចៅរៀនបានជ្រៅជ្រះដែរ តែវាពិបាកផ្លូវយ៉ាប់ ហើយតាមផ្លូវមានក្មេងស្ទាវចាំធ្វើបាបទៀត គ្នាក៏សុំឈប់។ ខ្ញុំមិនដឹងថាម៉េច។ ខ្ញុំស្ដាយដែរ ប៉ុន្តែខ្ញុំមិនដឹងយ៉ាងម៉េចជួយចៅបានរៀនចប់ចុងចប់ដើម»។ ទាក់ទងនឹងបញ្ហានេះ ប្រធានការិយាល័យអប់រំស្រុកបវេល លោក អោក សន្ធឹក មានប្រសាសន៍ថា បញ្ហាសិស្សបោះបង់ការសិក្សាដោយសារផ្លូវពិបាកធ្វើដំណើរនេះ លោកមិនអាចជួយដោះស្រាយបាននោះទេ ព្រោះជាភារកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានជាអ្នកទទួលខុសត្រូវ៖ «រឿងបើធៀបស្រុកបវេល នឹងការសិក្សានៅក្រុងបាត់ដំបង និយាយទៅនៅចាញ់គេឆ្ងាយណាស់ ព្រោះបាត់ដំបង គេមានផ្លូវល្អ។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចឲ្យសិស្សបានរៀនសូត្រកុះករដូចនៅក្រុងបាត់ដំបង បានទេ។ អ៊ីចឹងបានថាអ្វីក៏ចាញ់ដែរ បើផ្លូវពិបាកធ្វើដំណើរនោះ»។ ឆ្លើយតបនឹងបញ្ហានេះ មេឃុំអំពិលប្រាំដើម លោក ទេព្វ កុសល ទទួលស្គាល់ថា ផ្លូវលំមួយខ្សែឆ្ពោះទៅភូមិស្ថាពរ២ ពិតជាមានភក់ខ្លាំងលំបាកធ្វើដំណើរប្រាកដមែន ប៉ុន្តែលោកអះអាងថា ផ្លូវនេះមិនទាន់អាចធ្វើបានភ្លាមៗទេ ព្រោះលោកទើបចូលកាន់តំណែងជាមេឃុំថ្មី។ លោកថា នឹងប្រជុំក្រុមប្រឹក្សាឃុំដើម្បីអនុម័ត ដោយយកថវិកាមូលនិធិរបស់ឃុំសាងសង់នៅឆ្នាំ២០១៩ ព្រោះថវិកាមូលនិធិឃុំឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំអាណត្តិមុនបានអនុម័តរួចទៅហើយ៖ «យើងឃើញថាផ្លូវនោះជួបការលំបាកមែន ប៉ុន្តែដោយសារយើងអត់មានថវិកាធ្វើ។ ចាំមើលខ្ញុំខំប្រឹងព្យាយាមដាក់សំណើទៅថ្នាក់លើ ឲ្យគាត់ជួយបញ្ហានេះ ព្រោះឲ្យខ្ញុំទើបឡើងកាន់តំណែងថ្មីដែរ ហើយយើងក៏ស្ថិតក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធនៅឡើយ»។ ប្រធានការិយាល័យអប់រំស្រុកបវេល លោក អោក សន្ធឹក ឲ្យដឹងថា នៅស្រុកមួយនេះ បញ្ហាសិស្សបោះបង់ការសិក្សាដោយសារផ្លូវពិបាកធ្វើដំណើរ មិនមែនមានតែឃុំអំពិលប្រាំដើម មួយប៉ុណ្ណោះទេ មានតំបន់ដាច់ស្រយាលនៅឃុំជាច្រើនទៀតក៏ជួបបញ្ហានេះដែរ។ ទោះជាយ៉ាងណា លោកពុំបានដឹងពីចំនួនតួលេខពិតប្រាកដដែលសិស្សបោះបង់ការសិក្សានៅស្រុកមួយនេះ មានចំនួនប៉ុន្មាននាក់នោះទេ។ អ្នកគ្រូ អឿម ចន្ទី អះអាងថា សិស្សដែលបោះបង់ការសិក្សាដោយសារផ្លូវលំបាកនៅសាលាបឋមសិក្សាស្ថាពរ២ ប្រមាណពី ៣០ ទៅ ៤០ភាគរយនៃចំនួនសិស្សដែលបានបញ្ចប់ការសិក្សាបឋមសិក្សាប្រមាណ ៣០នាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន សាលាបឋមសិក្សាមួយនេះមានសិស្សកំពុងសិក្សាចំនួនជាង ៣០០នាក់ និងមានគ្រូបង្រៀនចំនួន ១០នាក់ គឺស្រី ៥នាក់ និងប្រុស ៥នាក់ ក្នុងនោះមានគ្រូចំនួន ៧នាក់ត្រូវដើរដោយថ្មើរជើងលុយភក់ជម្រៅពាក់កណ្ដាលក្បាលជង្គង់ចម្ងាយជាង ៤គីឡូម៉ែត្រ ទៅបង្រៀនសិស្សជារៀងរាល់ថ្ងៃ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90