Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Kampucheathmey] - តើមកទល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួនប៉ុន្មានហើយ?
2023-07-10
Go to the website published Kampucheathmey
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសាងសង់ស្ពានអាកាសចំនួន៩ ក្នុងនោះ សាងសង់រួចរាល់ចំនួន៧ កំពុងសាងសង់ចំនួន១ និងរៀបចំសាងសង់ចំនួន១។ ស្ពានអាកាសទាំង៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសាងសង់រួចរាល់ កំពុងសាងសង់ និងរៀបចំសាងសង់នោះ រួមមាន៖ ១/ ស្ពានអាកាសក្បាលថ្នល់៖ ស្ពានអាកាសនេះ ជាស្ពានអាកាសដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ ចំណាយពេលសាងសង់រយៈពេល ១២ខែ។ ស្ពានអាកាសនេះ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០។ ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០១០ ស្ពានស្ថាបនាពីបេតុងអាម៉េនេះ មានប្រវែងបណ្ដោយ ៣០៨ម៉ែត្រ ទទឹងតួស្ពានប្រវែង ១៤.២ម៉ែត្រ កម្ពស់ស្ពាន ៥.២០ម៉ែត្រ។ ស្ពាននេះ ចំណាយថវិការសាងសង់សរុបចំនួន ៦ ៤៤០ ២១៦ លានដុល្លាសហរដ្ឋអាមេរិក អាចទ្រទម្ងន់បានចំនួន២៥តោន។ ២/ ស្ពានអាកាស៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ៖ ស្ពានអាកាសទីពីរក្នុងប្រទេសកម្ពុជានេះបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០។ ដោយសាងសង់រយៈពេល១៣ខែ ចំណាយថវិកាសរុបចំនួន ៨ ៧០៥ ៨០៨ ដុល្លាសហរដ្ឋអាមេរិក ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ហើយសម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១២។ ស្ពានអាកាសមួយនេះ ស្ថិតនៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្សី មានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥.២០ ម៉ែត្រ បែកខ្នែងទៅដងមហាវិថីកម្ពុជាក្រោមប្រភេទឯកទិសប្រវែង ១៦០ម៉ែត្រ ទទឹង៦.៥០ម៉ែត្រ អនុញ្ញាតឱ្យមធ្យោបាយធ្វើដំណើរបានក្នុងល្បឿនសុវត្ថិភាព ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ តួស្ពានទាំងមូល មានកម្ពស់ ៥.៥០ម៉ែត្រ។ ៣/ ស្ពានអាកាសស្ទឹងមានជ័យ៖ ស្ពានអាកាសនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយបើកការដ្ឋានសាងសង់ជាពីរដំណាក់កាល ។ ដំណាក់កាលទី១ គឺសាងសង់ស្ពានអាកាសមេ២ ស្ពានរូងក្រោមដី១ ដោយប្រើរយៈពេលសាងសង់ចំនួន ១៨ខែ និងត្រូវចំណាយថវិកាអស់ប្រមាណជាង ១២លានដុល្លារ។ ដំណាក់កាលទី២ គឺសាងសង់ស្ពានបែងខ្នែងចំនួន១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន ២ ដោយប្រើរយៈពេលសាងសង់ចំនួន ៨ខែ និងចំណាយអស់ថវិកាប្រមាណជិត៥លានដុល្លារ។ ក្រោយបញ្ចប់ការសាងសង់ទាំង២ដំណាក់កាល រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធជាផ្លូវការនៅកាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ ស្ពាននេះ ជាស្ពានទី៣នៃប្រវត្តិសាស្ត្រស្ពានអាកាសនៅកម្ពុជា។ ៤/ ស្ពានអាកាស៥មករា ឬស្ពានអាកាសតិចណូ៖ ស្ពានអាកាសនេះ បានបញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ក្រោយបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤។ រត់កាត់តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ពានអាកាស៥ មករា មានប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ គ្របពីលើមហាវិថី គីម អ៊ីលស៊ុង និងមហាវិថី ម៉ៅ សេទុង។ ស្ពានះអាកាសនេះ មានផ្លូវផ្លូវក្រោមដីមានប្រវែង ៣៥៦ ម៉ែត្រ និងទទឹង ៦ម៉ែត្រ។ ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រើពេលវេលាសាងសង់ចំនួន១៥ខែ ចំណាយថវិកាសាងសង់ ១៤ ៥០២ ៤៧៦ដុល្លារ ។ ស្ពានអាកាសទី៤ក្នុងប្រទេសកម្ពុជានេះ ត្រូវបានប្រសិទ្ធនាមថា ស្ពានអាកាស ៥ មករា ដោយសារតែថ្ងៃ ០៥ មករា ឆ្នាំ ២០១៦ ថ្ងៃសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ចំនឹងខួប៤០ឆ្នាំនៃអាពាហ៍ពិពាហ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត។ ៥/ ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ ឬស្ពានអាកាសផ្សារដីហុយ៖ ស្ពានអាកាសនេះ ជាស្ពានគ្របពីលើវិថីណតប៊្រីតដ៍ដែលប្រសព្វនឹងវិថីហាន់ណូយ ប្រវែងសរុប៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ចំណាយថវិកាសាងសង់ជាង ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះ បានចំណាយពេលសាងសង់រយៈពេល២៤ខែ ដោយបើកការដ្ឋានសាងសង់ក្នុងខែឧសភា ឆ្នាំ២០១៦ បញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ហើយដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។ ៦/ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ៖ ក្រោយបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ពាននេះនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២។ ក្នុងរយៈពេល៣០ខែ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា បានសាងសង់ស្ពានទី១ ដែលជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែង ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ មានផ្លូវពីរគន្លងទៅពីគន្លងមក។ ស្ពានទី២ គឺបំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេងជាផ្លូវឯកទិស មានប្រវែងសរុប ២០២ ទទឹង ៥.២៥ម៉ែត្រ។ ស្ពានទី៣ គឺជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ ប្រវែង ២០៦ម៉ែត្រ ទទឹង ៥.២៥ម៉ែត្រ ជាផ្លូវឯកទិស។ ចំណែក ផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស។ ក៏មានដែរ ផ្លូវក្រោមដីមួយខ្សែដែលជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវឯកទិស។ ៧/ ស្ពានអាកាសឬស្សីកែវ៖ ស្ពានអាកាសនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ចំណាយពេលប្រមាណ១៥ខែ និងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក ទទួលសាងសង់ដោយក្រុមហ៊ុន OCIC ។ ក្រោយសាងសង់ចប់ជាស្ថាពរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មុនសម្ដេចតេជោ ហ៊ុន សែន ដាក់សម្ពោធឱ្យប្រើប្រាស់ប្រាស់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ។ ៨/ស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)៖ សព្វថ្ងៃ ស្ពានអាកាសថ្មីនេះ កំពុងសាងសង់ដែលតាមការគ្រោងនឹងប្រើពេលសាងសង់៣៦ខែ ដោយចំណាយថវិកាសាងសង់ចំនួន ៣៦.៧៧៥.០០០ ដុល្លាអាមេរិក ។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។ ៩/ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រឹង្គារ គង់ សំអុល ស្តុបផ្សាស៊ិនជូរីផ្លាហ្សា៖ ស្ពានអាកាសថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ជាមួយនឹងស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) ដូចគ្នា ដែលមកទល់ពេលនេះ ស្ថិតក្នុងដំណាក់កាលត្រៀមសាងសង់៕
វិស័យសាធារណការ
ស្ពានអាកាស
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90