Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - គណៈរដ្ឋមន្ត្រីសម្រេចទទួលយកគម្រោងសាងសង់ផ្លូវនាវាចរណ៍ប្រវែង ១៨០ គីឡូម៉ែត្រ អាចនឹងចំណាយ ១៧០០ លានដុល្លារ
2023-05-22
Go to the website published Phnom Penh Post
ភ្នំពេញៈ គណៈរដ្ឋមន្ត្រីសម្រេចទទួលយកគម្រោងសាងសង់ផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រលើកទី១ ប្រវែង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រឆ្លងកាត់ខេត្តចំនួន ៤ ដែលត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១ ៧០០ លានដុល្លារអាមេរិក។ ការទទួលយកគម្រោងនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។ សេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ក្រោយកិច្ចប្រជុំនេះថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី ១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ គឺធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនឹងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ ខេត្តកណ្តាល និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ចំពោះគម្រោងវិនិយោគខាងលើនេះ គណៈរដ្ឋមន្ត្រីបានសម្រេចទទួលយក ហើយប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»។ គណៈរដ្ឋមន្ត្រីក៏បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាជូនដំណឹងពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវនាវាចរណ៍ទន្លេបាសាក់នេះទៅបណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងទន្លេមេគង្គឆ្នាំ ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥។ គណៈរដ្ឋមន្ត្រីថែមទាំងបានសម្រេចប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំគម្រោងវិនិយោគនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មានបន្តថា៖ «គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣ កន្លែង សាងសង់ស្ពានចំនួន ១១ កន្លែង សាងសង់ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០ លាន ដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ»។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្លូវទឹកនេះមាន ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ ម៉ែត្រ និងគម្លាតសុវត្ថិភាព ៧ ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២ គន្លង អាចចេញចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះត្រូវបានប្រើប្រាស់ស្តង់ដាអន្តរជាតិដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុងជ្រោយលើផ្នែកបច្ចេកទេសនិងបរិស្ថាន សម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។ បើតាមប្រភពដដែល គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ។ គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោក ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាងជាប្រវត្តិសាស្ត្រ «ដ៏អស្ចារ្យរុងរឿងល្បីល្បាញ» របស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញ និងបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ លោក ហ៊ុន សែន បន្តថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជា ដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ ក្រៅពីនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដែលមានគោលបំណងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន បញ្ជីប្រជាជន និងការរៀបចំផែនការសម្រាប់អភិវឌ្ឍកម្ពុជាផងដែរ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរៀបចំជា ១២ ជំពូក និង ១៨២ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី»។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ លើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះដែរគណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញដែលមានគោលបំណងកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូលជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ សេចក្តីប្រកាសបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ខាងលើនឹងក្លាយជាកម្លាំងចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញជួយជំរុញនិងសម្រួលការនាំចេញទំនិញរបស់កម្ពុជាជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួនក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក»៕
កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង
គម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុ
សម្តេចតេជោ ហ៊ុន សែន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90