• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Dermrang News] - សម្តេចក្រឡាហោមៈ អញ្ជើញបើកកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

2022-12-28 Go to the website published Dermrang News
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ។ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ.។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ដោយរួមមានការបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ឱ្យបានច្បាស់លាស់ ការអនុវត្តរឹតបន្តឹងច្បាប់ឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការប្រកាសរបស់ គ.ស.ច.គ. ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានគោរពជម្រាបជូន សម្តេចក្រឡាហោម និងអង្គប្រជុំទាំងមូលឱ្យបានជ្រាបអំពីដំណើរដើមទង ដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនជាសង្ខេបអំពីរបាយការណ៍ការងារ របស់ក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រជុំចំនួន ២៣លើក រហូតរៀបចំបានជាលទ្ធផល សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលដាក់ជូន សម្តេចក្រឡាហោម និងអង្គប្រជុំធ្វើការពិនិត្យ និងឆ្លងខ្លឹមសារនាពេលនេះ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗ ហើយក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភា នៅត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ​ ដោយឯកឧត្តមទេសដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ នឹងត្រូវដេីរតួនាទីសំខាន់ក្នុងការពារសេចក្តីព្រាងច្បាប់នេះ។ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាពិសេសលើមាត្រាច្បាប់ ដែលទាក់ទងនឹងការអនុវត្តលើការបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងការធ្វើតេស្តរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្ត និងមានប្រសាសន៍ថា៖ ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយចំនួន ដែលតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ដោយរាប់បញ្ចូលទាំងអ្នកបើកបរម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោង រហូតដល់អ្នកបើកបរគ្រឿងចក្រធំៗ។ សម្តេចក្រឡាហោម ក៏បានពន្យល់បន្ថែមថា៖ ការធ្វើតេស្តរកសារធាតុញៀន ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងជួញដូរសារធាតុញៀន ក៏ដូចជាដើម្បីកាត់បន្ថយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត ខណៈដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀនកំពុងតែជាកង្វល់យ៉ាងខ្លាំងនៅកម្ពុជា។ អង្គប្រជុំ មានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ពីសំណាក់សមាជិក សមាជិកា លើការកែសម្រួល ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។ សេចក្តីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕
“សេចក្តីព្រាងច្បាប់ស្តីពី “ចរាចរណ៍ផ្លូវគោក” ថ្មី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សិក្ខាសាលា ស្តីពី“ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - Male Champion for Change in Inclusive Infrastructure”
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំ និងសហការី ក្រុមហ៊ុន RMA Group លើការបន្តកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងអប់រំ
ជំនួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)
[PNN] - មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពរួម បញ្ហាប្រឈមលំនៅដ្ឋានមួយកន្លែងមិនទាន់ទទួលបានការសហការពីម្ចាស់ផ្ទះពេញលេញ ក្នុងគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច
[TVK] - ក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារ នៃគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង
[BTV] - ពីបិណ្ឌ១ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស៣៣នាក់ របួសជាង៥០នាក់
[Fresh News] - ប្រធានមន្ទីសាធារណការខេត្តព្រះសីហនុ សំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90