• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CPP Org.] - ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ៣ខ្សែប្រវែងសរុប១,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

2022-12-26 Go to the website published CPP Org.
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែមានប្រវែងសរុប១,៨០០ម៉ែត្រ នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិនិងភូមិជុំវិញប្រើប្រាស់ជាប្រយោជន៍ទូទៅ។ នាឱកាសនោះ លោក ជា ចាន់ហេង ប្រធានក្រុមការងារចុះជួយឃុំបល្ល័ង្ក បានឱ្យដឹងថា ផ្លូវលំទាំង៣ខ្សែដែលត្រូវបានជួសជុលនេះមានប្រវែងសរុប១,៨០០ម៉ែត្រ ដែលតភ្ជាប់ទៅភូមិផ្សេងៗ រួមមាន ភូមិស្រឡៅតូង ភូមិត្រពាំងជ្រៃ ភូមិបល្ល័ង្ក និងភូមិជុំវិញ ជាផ្លូវលំមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ព្រមទាំងសិស្សានុសិស្សធ្វើដំណើរទៅរៀននៅអនុវិទ្យាល័យដូនដួង (ក្នុងភូមិដូនដួង)។ លោក ជា ចាន់ហេង បានបន្តថា ផ្លូវលំទាំង៣ខ្សែនេះត្រូវបានជួសជុលឡើងវិញដោយក្រុមការងារគ្រឿងចក្រតំបន់អភិវឌ្ឍន៍សម្ដេចតេជោ ហ៊ុន សែន ទី៥ ស្រុកបារាយណ៍ ដែលបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ដោយបានឈូសកិនបង្ហាប់ និងក្រាលកម្ទេចថ្មខ្មៅកម្រាស់១០សង់ទីម៉ែត្រ។ លោកបានបន្តទៀតថា ការស្ថាបនាផ្លូវលំទាំង៣ខ្សែនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន និងឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឧបត្ថម្ភថវិកាចំនួន១៤,២៥០,០០០រៀល ដើម្បីចំណាយលើសម្ភារៈ ប្រេងឥន្ធនៈ កម្លាំងពលកម្ម និងចំណាយផ្សេងៗក្នុងការកសាងផ្លូវនេះ។ ជាមួយគ្នានោះ លោក កូវ គឹមលាង ម្ចាស់អាជីកម្មកិនថ្ម ក៏បានឧបត្ថម្ភកម្ទេចថ្មខ្មៅចំនួន១២៥ឡាន។ បន្ទាប់ពីការរាយការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីកត្តាសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលរបស់ជាតិដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងគម្រោងអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងអនុវត្ត ដើម្បីសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ តួយ៉ាងដូចជាការសម្រេចបាននូវការកសាងជួសជុលផ្លូវទាំង៣ខ្សែនាថ្ងៃនេះ ក៏ជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារអាយុជីវិតរបស់ប្រជាជន ការអនុវត្តនយោបាយចាក់ស្រោចវ៉ាក់សាំងដើម្បីការពារសុខមាលភាពប្រជាជន។ លោកក៏បានជំរុញឱ្យប្រជាជនបន្តទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបង្កើនការការពាររាងកាយពីការយាយីដោយសារជំងឺកូវីដ១៩នេះ ព្រមទាំងការចូលរួមអនុវត្តវិធានការបង្ការការពារមេរោគនេះ ដ្បិតបច្ចុប្បន្នពិភពលោកមិនទាន់រួចផុតពីជំងឺនេះនៅឡើយទេ។ ឯកឧត្តម ថោង ខុន បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំថែរក្សាសុខភាព រក្សាអនាម័យ និងប្រកាន់ខ្ជាប់នូវវិធានការ៣កុំនិង៣ការពារ ក្នុងបរិបទជំងឺកូវីដ១៩នេះ។ ម្យ៉ាងទៀតក៏ត្រូវខិតខំប្រកបរបរជីវភាពប្រចាំឱ្យបានត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តអំពីល្មើសច្បាប់ ឬល្បែងស៉ីសង ដែលនាំទៅដល់ក្ដីអន្តរាយដល់ខ្លួនឯងនិងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សានិងប្រើប្រាស់ផ្លូវដែលបានកសាងថ្មីទាំងនេះឱ្យល្អ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍យូរអង្វែង។ ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក ឯកឧត្តម ថោង ខុន បានជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា ដើម្បីត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសុខដុមរមនាសម្រាប់ប្រជាជនបន្តទៅមុខទៀត។ នាឱកាសនោះដែរ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងឃុំបល្ល័ង្កបានថ្លែងអំណរគុណចំពោះការកសាងផ្លូវលំ៣ខ្សែខាងលើនេះ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋលេខាធិការ ជា បូរ៉ា ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិយាយទៀង ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅភូមិនានាជុំវិញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិស័យសាធារណការ

Featured Posts

អញ្ជើញមកចូលរួមស្តាប់ការចែករំលែកបទពិសោធន៍របស់និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបាន Exchange Program ទៅសិក្សានៅប្រទេសចិន
សកម្មភាពការងារថ្ងៃទី១១ - ១៣ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះអាទិត្យរៀបលិចក្នុងទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិតជាស្រស់ស្អាតណាស់!
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ន
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - មណ្ឌលគិរី នាពេលព្រះអាទិត្យបញ្ចេញពន្លឺពណ៌មាស
ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួងបានពិន័យយានយន្តដឹកខ្សាច់លើសទម្ងន់កម្រិតកំណត់ចំនួន០៣គ្រឿង
ថ្នាក់ដឹកនាំក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប
:::ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ RAKSA.10 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90