• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[BTV] - ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

2022-12-26 Go to the website published BTV
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហានសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និង​បើក​ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖ - សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សុំការអធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤១​ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែល​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀស​មិនរួច តែទៅពេលរួចរាល់ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និង​សង្គមជាតិ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កម្ពុជា​បាន​នាំ​ផលិត​ផលកសិកម្មទៅប្រទេសចិនជាច្រើនដោយផ្ទាល់ជាបន្តបន្ទាប់ដូចជា៖ ផ្លែឈើស្រស់ និង​ចុង​ក្រោយ​នេះ គឺការនាំត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនយានយន្តដ៏ច្រើនលើសលប់របស់កម្ពុជា បាន​ក្លាយ​ជា​អតុល្យភាពមួយក្នុងសង្គម ខណៈផ្លូវជាច្រើនមានភាពតូចចង្អៀត ដែល​ទាមទារ​ឱ្យ​មាន​ការ​ស្តារ និងលើកកម្រិតគុណភាពជាចាំបាច់។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច កុំឱ្យ​មាន​អតុល្យភាព​ទំនិញ និងតម្រូវការខ្លាំងពេក ដូចជា៖ អ្នកចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកបានថ្លៃ ខណៈ​ដែល​អ្នក​ទទួលទានសាច់ជ្រូក ចង់ឱ្យសាច់ជ្រូកចុះថោកជាដើម..[]..។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុន​កម្ពុ​ជា​ខ្វះ​ខាត​ស្បៀង​ សម្រាប់​ប្រជាពលរដ្ឋ​ទទួ​ល​ទាន តែពេលនេះកម្ពុជាសល់ស្បៀង(ស្រូវ-អង្ករ)ប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាលប្រឹងប្រែងរកទីផ្សារ ដើម្បីបញ្ចេញស្រូវ-អង្ករ លើស​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ចេញ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ច​សកល​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយនេះ ដែលមួយផ្នែកបណ្តាលមកពីការរាតត្បាតមេរោកជំងឺកូវីដ-១៩ ,​បញ្ហាស​ង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និ​ងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីពិភពលោក រួមទាំងកម្ពុជាផង រង​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​សកល ជាពិសេសវិបត្តិថាមពល ក៏តម្លៃអគ្គិសនី​នៅ​កម្ពុជា មិនឡើងថ្លៃឡើយ តែ​សម្តេច​ក៏​សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី​ដោយភាពសន្សំសំចៃខ្ពស់។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានឪពុក-ម្តាយ-យាយ-តា ចាស់​ជរា សូមគិតគូរខ្ពស់​ដល់សុខភាពពួកគាត់ឱ្យបានដិត​ដល់បំផុតក្នុងរដូវរងារនេះ ព្រោះ​អាកាសធាតុ​ត្រជាក់​ប៉ះពាល់​ដល់​មនុស្ស​ចាស់​ណាស់។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ​ឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុន​សម្តេច​ធ្លាប់​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែ​ពេល​នេះ​សម្តេច​សូម​អំពាវនាវ​«ឱ្យ​ខ្លាច​ការ​បាត់​បង់​អាយុជីវិតខ្លួនឯង និងអ្នកដទៃ...[]..»។ - សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,លោកគ្រូ-អ្នក​គ្រូ,គណៈកម្មការរៀបចំការប្រឡងបាក់ឌុប,ស.ស.យ.ក, សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដែល​បានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមចូលរួមអបអរសាទរជាមួយឪពុក-ម្តាយ,អាណាព្យាបាល និង​ចៅ​ៗទាំងអស់ ដែល​ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ទូទាំង​ប្រទេស​ ទោះក្នុងកម្រិតនិទ្ទេសអ្វីក៏ដោយ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​នាំ​គ្នាប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច​ពី​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខ នៃករណីឆ្លងប្រចាំថ្ងៃជំងឺកូវីដ-១៩ មាន​ការ​ឡើងចុះ​ក្នុងកម្រិតតិចតួចក៏ដោយ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាល និងកំពង់ស្ពឺ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងកណ្តាល នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តយុទ្ធនាការបោសសម្អាតគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​សល់​ពី​សង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាព និង​ស្នាមញញឹមដ​ល់ប្រជាពលរដ្ឋ។ - សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យនាំគ្នាទៅ​ទទួល​វ៉ាក់​សាំង​កូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញទី៣,ទី៤ ព្រមទាំងដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា តាម​ទី​កន្លែង និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតផ្លូវជាតិ ប្រសាសន៏របស់សម្ដេចតេជោ ផ្លូវជាតិលេខ៤១

Featured Posts

២ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90