• Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ក្រោយធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល និងចំណេញពេល, ប្រជាពលរដ្ឋបង្ហាញការសាទរ និងអះអាងនៅតែបន្តជិះ ទោះបីផ្លូវនេះគិតលុយក្តី

2022-10-01 Go to the website published Fresh News
(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់ហើយ ដោយឥត​គិតថ្លៃ​​​ក្នុងរយៈពេលមួយខែពេញ ដើម្បីឱ្យប្រជាពលរដ្ឋបានសាកល្បង និងស្វែងយល់ពិភាពងាយស្រួល ក្នុងធ្វើដំណើរនៅលើផ្លូវ​ល្បឿនលឿន ដែលជាផ្លូវខ្សែទី១​​ នៅកម្ពុជា។ ក្រោយពីបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រជាពលរដ្ឋជាច្រើន បានបង្ហាញក្តីរីករាយ និងសាទរយ៉ាងខ្លាំង ជាមួយនឹងការសរសើរ​មិនដាច់ពីមាត់ថា ផ្លូវមួយនេះពិតជាមានភាពស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការធ្វើ ចំណេញពេលវេលាបានច្រើន និងកាត់បន្ថយការចំណាយ​ទៅលើថ្លៃ​សាំងរថយន្តបានយ៉ាងច្រើនផងដែរ។ ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ក្រោយឃើញថាប្រទេសកម្ពុជា ចាប់ផ្តើមមានផ្លូវដ៏ស្អាត ធំទូលាយ និងផ្តល់ភាពងាយស្រួល​ក្នុងការធ្វើដំណើរ​ និងបន្ទាប់ពីបាន​​ធ្វើដំណើរ​ប្រមាណជាង ១០០គីឡូម៉ែត្រលើផ្លូវល្បឿនលឿរួចមក លោកស្រី ឈុន ហ៊ីម បានលើកឡើងថា «ខ្ញុំយល់ឃើញថាផ្លូវនេះល្អ កាលពីមុនរាងឆ្ងាយ ឥឡូវជិតជាងមុន ខ្ញុំមានអារម្មណ៍រំភើបតែម្តង ក្រោយបានជិះលើផ្លូវនេះ ដែលមានទេសភាពក៏ស្អាត ផ្លូវក៏ស្អាត ជិះបានលឿន និង​មានសុវត្ថិ​ភាពល្អ»។ លោកស្រី ឈុន ហ៊ីម បានបន្ថែមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរនោះទេ ថែមទាំងបានជួយ​កាត់បន្ថយថ្លៃ​សាំង និងចំណេញពេលវេលាបានច្រើនថែមទៀតផង។ លោកស្រីបានអះអាងទៀតថា ទោះបីផ្លូវនេះចាប់ផ្តើមគិតលុយ ក៏នៅតែបន្តជិះនៅលើផ្លូវនេះដែរ។ មិនខុសអីពីលោកស្រី ឈុន ហ៊ីម ក្នុងនាមជាអ្នកបើកបរមួយរូបលោកគ្រូ អ៊ុជ ថារិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ពិតជាមានភាពងាយស្រួល ដោយលោកអាចបើកបរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ថេររហូត ដែលពិតជាបានផ្តល់ផាសុកភាពសម្រាប់អ្នកបើកបរ ហើយពិតជាផ្តល់ភាពងាយស្រួលយ៉ាង​ខ្លាំង ដោយសារប្រើប្រាស់ពេលវេលាអស់តិច អស់សាំងតិច ហើយនៅតាមដងផ្លូវមានផ្លាកសញ្ញាច្បាស់លាស់ នៅលើផ្លូវមានគន្លងបែងចែងបានត្រឹមត្រូវ ងាយស្រួល​សម្រាប់ការបើកបរផងដែរ។ អ្នកស្រី ជា ចាន់ស្រីល័ក្ខ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីបានឃើញផ្លូវល្បឿនលឿន ដ៏ធំទូលាយ និងស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមក និងបានបញ្ជាក់ដែរថានឹងនៅតែបន្តជិះលើផ្លូវនេះ ទោះបីត្រូវចំណាយលុយក៏ដោយ។ ក្រៅពីនេះអ្នកស្រីក៏បានថ្លែងអំណរអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសាងសង់ផ្លូវបានជាច្រើន និងល្អស្អាត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ​ធ្វើដំណើរ។ សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវ​​ចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា​ធ្វើដំណើរ​ពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
បើកដំណើរការសាកល្បង

Featured Posts

សេចក្តីសម្រេចស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
:::ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ T.THEARA មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )
[Fresh News] - រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ បន្តចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងសម្ភារមួយចំនួន ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីដល់សិស្សនៅតាមសាលារៀន
[TVK] - ឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា
[មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល] - ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ សហការ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ លោក​ចៅ​សង្កាត់​តាខ្មៅ​ បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​ វេសឡេន​ (Westland) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ដោយ​មាន​សិស្សានុសិស្ស​ លោក​គ្រូ​ អ្នកគ្រូ​ ចូលរួម​សរុប​ចំនួន​ ៤៦៥​នាក់​ ស្រី​២៧១នាក់​ ។
[មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម] - សកម្មភាពការងារប្រចាំថ្ងៃរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ការងារថែទាំ ជួសជុលគ្រឹះ និងលុបសំបុកមាន់ លើផ្លូវខេត្តលេខ២៧៩ ក្នុងចន្លោះពី PK08+500 ដល់PK11+500 (ពីភូមិថ្មី ដល់ភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម)
[Fresh News] - រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុនធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី តំណាង ក្រសួងមហាផ្ទៃ ព្រមទាំង​ សិក្ខាកាមពីក្រុមហ៊ុនចំនួន៨ សរុបប្រមាណ ២៧០ រូប។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90