• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ក្រសួង​សាធារណ​ការ អំពាវ​នាវ​ជាថ្មី​កុំឱ្យអ្នកបើកបរ បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសី​ហនុ

2022-09-27 Go to the website published Phnom Penh Post
ភ្នំពេញៈក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន អំពាវ​នាវ​ជាថ្មី​ដល់​អ្នក​បើកបរ​មួយ​ចំនួន បញ្ឈប់​ការ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសី​ហនុ ខណៈ​ផ្លូវ​នេះ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាសា​ធារណៈ​នៅ​ឡើយ ដោយ​ត្រូវ​រង់​ចាំរហូត​ដល់​ថ្ងៃទី ​១​ ខែតុលា ឆ្នាំ​ ២០២២។ ការក្រើន​រំឭក​ជាថ្មីនេះ ធ្វើ​ឡើង​បន្ទាប់​ពីសង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​បើក​បរ​លើ​ផ្លូវ​ល្បឿន​លឿន​មុន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លួវ​ការ និង​បាន​បង្ហោះ​រូបភាព​បែប​អវិជ្ជ​មាន ភ្ជាប់​ជាមួយ​រូប​ភាព​សត្វ​គោឆ្លង​កាត់​ផ្លូវ​ជាដើម​។ ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​បង្ហោះ​នៅ​លើហ្វេស​ប៊ុក​របស់​ខ្លួន​ថា​៖ « សូម​ជម្រាប​ជូន​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេ​ញ-ក្រុង​ព្រះសីហនុ បច្ចុ​ប្បន្ន ​“មិន​ទាន់​អនុញ្ញាត​” ឱ្យប្រើ​ប្រាស់ ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ សូម​បង​ប្អូន​អត់​ធ្មត់ រង់ចាំ​ដល់​ថ្ងៃទី​ ១ តុលា ២០២២ ទើប​អា​ច​ប្រើប្រាស់​បាន​។ សូម​បង​ប្អូន​មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ សូម​បើកបរ​ដោយ​សុវត្ថិ​ភាព​»។ ជាមួយ​គ្នា​នេះដែរ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ លោក​ ឡុង ឌីម៉ង់​ បាន​ សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បាន​បើកបរ​លើផ្លូវ​ល្បឿន​លឿន​មុន​ការ​បើក​ឱ្យដំណើរការ​ជាផ្លូវ​ការ ហើយ​រិះគន់​ទៅ​លើម្ចាស់​ការ​ដ្ឋាន​ផ្លូវ​នេះ​ទៅវិញ​។ លោក​មាន​ប្រសាសន៍​ថា​៖ « ខ្ញុំ​ពិត​ជាមិន​យល់​ពីការ​គិត និង​ទង្វើ​របស់​បុគ្គល​ដែល​បាន​សុំអង្វរ​ករអ្នក​ទទួល​ខុស​ត្រូវ​ការ​ដ្ឋាន ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ-ព្រះសី​ហនុ ដើម្បី​បាន​ជិះជា​លក្ខណៈ​បណ្ដោះ​អាស​ន្ន និង​ដោយ​សារ​ការ​យោគ​យល់​ផ​ងនោះ ហើយ​បាន​ថតរូប​ការ​បំផ្លាស់​ទីរទេះ​ក្របី-គោមួយ​ចំនួន យក​ទៅ​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត ព្រម​ទាំង​អត្ថាធិប្បាយ​បន្តុះ​បង្អាប់ យ៉ាង​ចុក​ចាប់​ដល់​អ្នក​ទទួល​ខុស​ត្រូវ​ការ​ដ្ឋាន​ទៅវិញ​»។​ លោក​បន្តថា​ ផ្លូវ​ល្បឿន​លឿន​នេះ​កំពុង​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ជាការដ្ឋា​ន​នៅឡើយ​ ហើយ​ផ្ទុយ​ទៅ​វិញ គឺ​អ្នក​ដែល​បើក​បរ​លើ​ផ្លូវ​នេះ​ មិន​មាន​សិទ្ធិប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ មុន​ការបើក​ឱ្យ​ដំណើរ​ការ​ជាសាធា​រណៈ​ពីក្រសួង​សាធារណ​ការ​ និ​ង​ដឹក​ជញ្ជូន​ឡើយ​។លោក​ថា៖​ «ហេតុដូច​នេះ​ហើយ បាន​សូម្បី​តែ​អ្នក​បើកបរ​ក៏​ពេល​ខ្លះ​គេតម្រូវ​ឱ្យ​បើក​ផ្លូវ​បញ្ច្រាស​ទិស​ផង​ដែរ​។ អ្នក​បើក​បរ​ខ្លះ​ត្រូវ​បាន​អ្នក​ទទួលខុស​ត្រូវការ​ដ្ឋាន​អធ្យា​ស្រ័យ ដោ​យ​សារ​តែជាវប្បធម៌​យោគ​យល់​របស់​ខ្មែរ​ដូច​គ្នា​ទើប​អនុញ្ញាត​ឱ្យ​ចូល តែបែរ​ជា​មក​បន្ទោស​បង្អាប់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​អាម៉ាស់​ដល់​គេទៅ​វិញ​»។ លោក​គូសបញ្ជាក់​ថា ជាក់​ស្តែង ការ​បំផ្លាស់​ទីរទេះ​ក្របី-គោមួយ​ចំនួ​ននេះ​ គឺត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នក​គ្រប់​គ្រង​ការ​ដ្ឋាន​ដើម្បីបិទ​ច្រក​ជាស្ថាព​រ​តាម​បណ្ដោយ​ផ្លូវ​។ យោង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ចុះថ្ងៃទី ​២៧ ​ខែ​កញ្ញា បាន​ឱ្យដឹ​ងថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពីរាជ​ធានី​ភ្នំពេញ​ទៅក្រុង​ព្រះ​សីហនុ ដែល​វិនិយោគ​សាង​សង់​ដោយ ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ និង​ថ្នល់​ចិន ​(CRBC) គឺជាផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​កម្ពុជា និង​ជាផ្លូវ​ដែលតម្រូវ​ឱ្យ​បង់​ប្រាក់​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​នេះ​។ សេចក្តី​ប្រកាស​បន្ត​ថា ក្នុង​ន័យ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ និង​បង្កើន​ការ​យល់​ដឹង​ អំពីការ​ប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​ដល់​សាធា​រណ​ជន ឱ្យ​បាន​ទូលំ​ទូលាយ ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន និង​ក្រុម​ហ៊ុន​វិនិយោគ​ បាន​សម្រេច​អនុញ្ញាត​ឱ្យ​សាធា​រណ​ជន ដែល​ជាអ្នក​បើកបរ​យាន​យន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល​ ១ ខែ គិត​ចាប់​ពីថ្ងៃទី ​១ ដល់ថ្ងៃ​ទី​ ៣១ ខែ​តុលា ឆ្នាំ ២០​២២។ ក្រសួង​បញ្ជាក់​ថា យាន​យន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន​ រួម​មាន រថ​យន្ត​គ្រប់​ប្រភេទ​ ដែល​មាន​ល្បឿន​អតិបរ​មា​លើស​ពី ៧០ គ.ម/ម៉ោង និង​ទោច​ក្រយាន​យន្តដែលមា​នទំ​ហំ ស៊ីឡាំង​ចាប់ពី​ ៥០០cc ឡើង​ទៅ​។ ជាមួយ​គ្នា​នេះដែរ ក្រសួង​សាធារណ​ការ ក្រើន​រំឭក​ដល់​សាធារណ​ជន ឱ្យចូល​រួម​គោរព​បទ​បញ្ជា និង​សេចក្តី​ណែនាំ​នានា​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ថែរក្សា​សណ្តាប់​ធ្នាប់ សុវ​ត្ថិភាព និង​បង្កា​រគ្រោះថ្នាក់​ជាយថា​ហេតុ​ចំពោះ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​។ ក្រសួង​សង្កត់​ធ្ងន់​ថា​៖ «ក្រសួ​ង​សាធា​រណការ​និង​ដឹក​ជញ្ជូន​ អាជ្ញាធ​រ​មាន​សម​ត្ថ​កិច្ច និង​ប្រតិបត្តិករ​ផ្លូវ​ល្បឿន​លឿន​ មាន​សិទ្ធិ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់ ផ្លូវ​ល្បឿន​លឿន​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ករណីមិន​អនុវត្ត​តាម​ការ​ណែនាំ»​។ពាក់​ព័ន្ធផ្លូ​វ​ល្បឿន​លឿន​នេះដែរ កាល​ពីថ្ងៃទី ​២៣ ​ខែ​កញ្ញា តំណាង​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់​ទំនង​សាធា​រណៈ​ នៃក្រសួង​សាធារ​ណកា​រ លោក ហ៊ាង សុទ្ធា​យុត្តិ និង​គណៈ​ប្រតិភូ​ក្រុម​ហ៊ុន​ផ្លូវ​ល្បឿន​លឿន​ តំណាង​ដោយ​លោក​ស្រី YIN Hong អគ្គនាយក​រង​ក្រុម​ហ៊ុន​ Cambodian PPSHV Co., Ltd. បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ពិភាក្សា អំពី​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវមធ្យោ​បាយ​ប្រមូល​ចំណូលក​ម្រៃ នៃការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដើម្បី​ធានា​ប្រសិទ្ធ​ភាព និង​តម្លាភា​ព នៃអាជីវ​កម្ម តាម​រយៈ​ការបំពាក់​ហេដ្ឋា​រច​នាសម្ព័ន្ធ​បច្ចេក​វិទ្យា និង​ការ​ចែក​រំលែក​ទិន្ន​ន័យ​ចាំបាច់​សម្រាប់​ក្រសួង​ស្ថាប័​ន​រដ្ឋមាន​សមត្ថ​កិច្ច​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​សាជី​វកម្មផ្លូវ​ថ្នល់ និង​ស្ពាន​ប្រទេស​ចិន​ (CRBC) តាម​រយៈ​ក្រុម​ហ៊ុន​ផ្លូវ​ល្បឿន​លឿន​ Cambodian PPSHV ដោយ​មាន​តម្លៃប្រមាណ​ ២ ០១៩​ លាន​ដុល្លារ លាត​សន្ធឹង​ប្រវែ​ង​ជាង​ ១៨៧​គីឡូម៉ែត្រ តភ្ជាប់​រាជ​ធានី​ភ្នំពេញ​ ទៅក្រុង​ព្រះសីហ​នុ ដោយ​ឆ្លង​កាត់​ខេត្ត​កណ្តាល​ កំ​ពង់​ស្ពឺ និង​កោះកុង​៕
សេចក្ដីជូនដំណឹង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កូនឈើចម្រុះជាង ៣០០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ដាំដុះលើផ្ទៃដីចំនួន ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីអំពីការរៀបចំផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៥-២០២៨
ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ
សារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូវបត្ថម្ភត៍ ទៀប ម៉ាក់យឺ ត្រូវជាម្តាយបង្កើតម្តាយក្មេករបស់ ឯកឧត្តម និងលោកជំទាវ។
សកម្មភាពការងារថ្ងៃទី១៤ - ១៥ កក្កដា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៅស្រុកពេជ្រាដា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90