• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - អ្នកនាំពាក្យក្រសួងសាធារណការ ពន្យល់លោក អាចារ្យ អេ ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿន

2022-09-26 Go to the website published Kampucheathmey
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសំណេរពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញើលើផ្លូវល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហើយ!!” ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ម្ចាស់វិទ្យុ ABC រូបនេះ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកញ្ញា បានសរសេរថា លោកបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថា ប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយនៅលើហ្វេសប៊ុកលោក អាចារ្យ អេ។ លោក ហ៊ាង សុទ្ធាយុត្តិ ថា លោកក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយ និងការចូលរួមសង្គមរបស់លោក អាចារ្យ អេ នាពេលកន្លងមក ផងដែរ។អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរឲ្យដឹងថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន 120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោល គឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឲ្យក្រោម 120km/h អ្វីនោះឡើយ។ត្រង់នាទី 4:45 លោក AJA A លើកឡើងពីការព្រួយបារម្ភអំពីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន។ ករណីនេះ ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឲ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ពេលចូលដល់ផ្លូវល្បឿនលឿន តាមផ្លាកសញ្ញាកំណត់ល្បឿន មិនមែនតម្រូវឲ្យបើកយ៉ាងតិច 120km/h គ្រប់ស្ថានភាពនោះឡើយ។ កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក្រសួងក៏បានដាក់នូវគំនូសរំញ័រ Rumble Stripes ដើម្បីដាស់តឿនដល់អ្នកបើកបរ ផងដែរ។លោក ហ៊ាង សុទ្ធាយុត្តិ បានសរសេរបញ្ជាក់ថា «យើងខ្ញុំសូមយកឱកាសនេះបញ្ជាក់ទៅ លោក AJA A ក៏ដូចជាគោរពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ»។អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា នៅត្រង់នាទី 11:20 លោក AJA A មានប្រសាសន៍ថា៖ “ច្បាប់ឲ្យបើកលឿនបំផុត 120km/h មិនខុសច្បាប់ តែខ្មែរយើងជាន់ 130km/h” ក្រសួង ជឿជាក់ថា ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបើករណីអ្នកបើកបរ បើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរការណ៍ ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដើម្បីឲ្យរៀងចាល។តារាងខាងក្រោម សេចក្តីសង្ខេបអំពីកម្រិតនៃល្បឿនទាបបំផុត (អប្បរមា) និងលឿនបំផុត (អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿន៖ អប្បរមា អតិបរមា (យឺតបំផុត) (លឿនបំផុត) – ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល – ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ – ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឲ្យគោលការណ៍ខាងលើ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចដឹកនាំការសាងសង់ និងគ្រប់គ្រងការប្រើប្រាស់ផ្លូវល្បឿនលឿន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសំណេរចំណងជើងវីដេអូផ្សាយផ្ទាល់ និងរាល់ពាក្យពេចន៍ ដែលបានពិភាក្សាជាសាធារណៈរបស់លោក AJA A។ ជាមួយគ្នានេះដែរ លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានថ្លែងការកោតសរសើរ ដល់សហការីរបស់វិទ្យុ ABC ដែលបានបញ្ជាក់ក្នុងពេលផ្សាយ អំពីល្បឿនអប្បរមា (ទាបបំផុត) 60km/h និងល្បឿនអតិបរមា (លឿនបំផុត) 120km/h ជាការក្រើនរម្លឹកដល់លោក អាចារ្យ អេ កុំឲ្យមានការជ្រុលខុសហួសជ្រៅទៅៗ បន្ថែមទៀត។ នៅនាទី 10:20 ក្នុងវីដេអូ លោក AJA A បានទទួលស្គាល់ និងបានពោលថា លោកអាចច្រឡំ ប៉ុន្តែសម្តីសំដៅរបស់លោក ហាក់មិនបានបញ្ជាក់ពីការទទួលស្គាល់ និងមិនបានសម្តែងចេតនាទទួលខុសត្រូវ នៃការផ្សាយក្នុងទម្រង់នេះឡើយ។ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការ និងដឹកជញ្ជូន រីករាយនឹងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា និងសូមលើកទឹកចិត្តដល់បណ្តាញសារព័ត៌មានរបស់លោក ធ្វើការសហការល្អ ស្វែងរកការបំភ្លឺពី សមត្ថកិច្ចជំនាញ ដូចដែលបានធ្វើនាពេលកន្លងទៅ ដើម្បីជាមូលដ្ឋានព័ត៌មានសព្វជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណជន ដូចករណីនេះ៕
អ្នកនាំពាក្យក្រសួង ស្រាយបំភ្លឺ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កម្ពុជាធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង
ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ " ដោយមានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព និងផ្លាកសញ្ញាតម្រូវឱ្យឈប់ទោះមានឬគ្មានយានជំនិះ " តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាមួយទៅមុន?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ (ពីថ្ងៃទី១២ - ១៦ មករា ២០២៦)
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងតាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សកម្មភាពការងារថ្ងៃទី៧ - ៨ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
:::ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួន
ដើម្បីសុវត្ថិភាពក្នុងការបើកបរ សូមពិនិត្យមើលធុងទឹកយានជំនិះឱ្យបានជាប្រចាំ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90