• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ

2022-09-05 Go to the website published ក្រសួងព័ត៌មាន
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ ខណៈដែលក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន១២ ហើយពិន្ទុនឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ ស្តែង។លោកបន្តថា ក្នុង ករណីមានគ្រោះថ្នាក់ណាមួយ សមត្ថកិច្ចជំនាញនឹងពិនិត្យ មើលជាក់ស្តែង ឧទាហរណ៍ បើមិនពាក់ខ្សែក្រវាត់ បើកបរលើសល្បឿនឬស្រវឹង នោះការកាត់ពិន្ទុនឹងត្រូវបូកបញ្ចូលគ្នា ប៉ុន្តែមិនឱ្យលើសពី៨ពិន្ទុនោះទេ ។ ឯកឧត្តមបន្ត អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនបំប៉នផ្នែកទ្រឹស្តី រយៈពេល២ថ្ងៃ នៅក្រសួង ដើម្បីបំពេញពិន្ទុវិញបាន ខណៈដែលការទៅរៀនបំប៉នម្តងអាចបាន៤ពិន្ទុតែប៉ុណ្ណោះ ។ បន្ថែមពីនោះទៀត ក្នុងរយៈ ពេល៦ខែ ទើបអាចទៅរៀនម្តងទៀតបាន ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុង រយៈពេល៣ឆ្នាំ ក្នុងករណីបណ្ណបើកបរនៅសល់១ឬ ២ ពិន្ទុក្តី បើមិនមានល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុឱ្យអស់ពិន្ទុនោះទេ នោះពិន្ទុនឹងត្រូវឡើងពេញមកវិញផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលកាត់អស់ពិន្ទុ នោះ អ្នកបើកបរនឹងត្រូវដក ហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ខែក្រោយ ទើបអាចប្រលងយកបណ្ណបើកបរឡើងវិញ ដើម្បីធានាបានសុវត្ថិភាព ក្នុងពេលបើកបរ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ។ សំឡេង « បើបងប្អូនយើងអស់២ពិន្ទុ ៣ពិន្ទុ ៥ពិន្ទុអាចទៅរៀនបាន រៀននៅក្រសួង សាធារណការ យើងមានរៀប ចំកន្លែងបណ្តុះបណ្តាល ដើម្បីបំពេញពិន្ទុឡើងវិញ»។ លោកស្រី សុង សោភា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសំដែងនូវការគាំទ្រចំពោះ កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះ ដោយរំពឹងថា នឹងអាចជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈដែលគ្រោះ ថ្នាក់ចរាចរណ៍មួយចំនួនបង្កឡើងដោយការល្មើស ច្បាប់ ឬមិនគោរពច្បាប់ចរាចរណ៍ ផ្លូវគោក។ « ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ នៅពេលមានកម្មវិធីកាត់ពិន្ទុនេះ។ ដោយសារសព្វថ្ងៃឃើញអ្នកបើកបរមួយចំនួនគាត់មិនគោរពច្បាប់នោះទេ ដោយសារតែពួកគាត់អាងតែបង់លុយទៅរួចខ្លួន ហើយវាបានបង្កគ្រោះថ្នាក់ដល់អ្នកដែលគ្នាមិនដឹងអី »។ សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមអនុវត្តសាកល្បង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងដំណើរ ការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។ នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរនឹងត្រូវធ្វើឡើង តាម រយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូន ដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយកម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់ បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕
នីតិវិធីនៃការដកពិន្ទុបណ្ឌបើកបរ បំពេញពិន្ទុឡើងវិញសម្រាប់បណ្ឌបើកបរ

Featured Posts

ឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ " ដោយមានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព និងផ្លាកសញ្ញាតម្រូវឱ្យឈប់ទោះមានឬគ្មានយានជំនិះ " តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាមួយទៅមុន?
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកោះកុង មណ្ឌលគិរី ត្បូងឃ្មុំ ឧត្តរមានជ័យ (ពីថ្ងៃទី៩-១៣ កុម្ភៈ ២០២៦)
រាជធានីភ្នំពេញ រសៀលថ្ងៃសៅរ៍ ទី៧ កុម្ភៈ ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា។
ព័ត៌មានក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
សកម្មភាពការងារថ្ងៃទី៤ - ៥ កុម្ភៈ ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90