• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - ឆមាស​ទី​១ ឆ្នាំ​២០២២ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ១.៦៤៣ គ្រឿង ត្រូវ បាន​ផាកពិន័យ ក្នុងនោះ​រថយន្ត ២២០ គ្រឿង ឃាត់ទុក​ចំនួន​មួយឆ្នាំ​

2022-07-06 Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ​: គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ បាន​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១.៨៣១.៣៧៤ គ្រឿង ក្នុងនោះ រថយន្ត​ដឹក​មិន​លើស ទម្ងន់​មាន​ចំនួន ១.២៣០.០១០ គ្រឿង រថយន្ត​ដឹក​លើស​ទម្ងន់ ក្នុង​កម្រិត​អនុគ្រោះ មាន​ចំនួន ៥៩៩.៧២១ គ្រឿង រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវបាន​ផាកពិន័យ មាន​ចំនួន ១.៦៤៣ គ្រឿង ពិន័យ​ទឹកប្រាក់​សរុប​ប្រមាណ ២,៨ ពាន់​លាន​រៀល​។​ ​ក្នុងចំណោម​រថយន្ត ១.៦៤៣ គ្រឿង ដែល​បាន​ផាកពិន័យ មាន​រថយន្ត​ចំនួន ២២០ គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវ​ផាកពិន័យ និង​ឃាត់ទុក រយៈពេល​មួយឆ្នាំ ដោយយោង​តាមច្បាប់​ផ្លូវថ្នល់ មាត្រា ៦០​។ ការដឹក​លើស ទម្ងន់​កម្រិត​កំណត់ ជា​កត្តា​ចម្បង ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច មុន​អាយុកាល និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​អ្នកធ្វើដំណើរ​។​ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ទទូច​សុំឱ្យ​អ្នកប្រើប្រាស់​ផ្លូវ និង​ក្រុមហ៊ុន​ដឹកទំនិញ គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ កុំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​ឆាប់ រេច​រិល​មុន​អាយុកាល មាន​ជង្ហុក​សម្បុកមាន់ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចំណាយ​ថវិកា​ច្រើន​ក្នុង​ការជួសជុល និង​ថែទាំ​ផ្លូវ​។ ​ជា​យន្តការ​ទប់ស្កាត់​ការងារ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ទាំង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ និង​មន្ត្រី​អនុវត្ត បាន​ខិតខំ​ប្រឹងប្រែង​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​រឹតបន្តឹង​ការដឹកជញ្ជូន ឱ្យស្រប​តាមច្បាប់​កំណត់ និង​អនុវត្ត​យន្តការ​ចល័ត ដើម្បី​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះដែរ គ្រប់​ក្រុមការងារ​ពាក់ព័ន្ធ បានធ្វើការ​ផ្សព្វផ្សាយ អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត ធុន​ធ្ងន់​ទាំងអស់ ជាពិសេស​ចុះ​អប់រំ ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ថ្មី និង​ការដ្ឋាន​ដឹក​ដី ឱ្យចូល​រួម​គោរព តាម​បទដ្ឋាន​បច្ចេកទេស ស្ដីពី​ការដឹកជញ្ជូន ដើម្បី​បញ្ចៀស ឱ្យបាន​នូវ​ការដឹក​លើស​ទម្ងន់ កម្រិត​កំណត់​ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូច កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ និង​ថែរក្សា​សោភ័ណភាព​ទីក្រុង ជាពិសេស ដើម្បី​អប់រំ​អំពី​ចំណេះដឹង​ជុំវិញ ច្បាប់​ចរាចរណ៍ និង​ផ្តោតលើ​ការផាកពិន័យ និង​ការឃាត់ទុក យានយន្ត​ដឹកជញ្ជូន ដែល​អនុលោម​តាមច្បាប់​ផ្លូវថ្នល់ មាត្រា​៦០​។ ក្រុមការងារ ក៏​ជំ​រុញឱ្យ​ម្ចាស់​ដេប៉ូ​ទាំងឡាយ ជួយ​ផ្សព្វផ្សាយ​បន្ត ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​យល់ច្បាស់ និង​គោរព​តាម ច្បាប់ ដែល​បានចែង ចៀសវាង​ការយល់ច្រឡំ និង​ទាមទារ​សុំ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​។​ ក្រៅពី​យន្តការ​ផ្សព្វផ្សាយ និង​អប់រំ​លើ​ការងារ​គ្រប់គ្រង តាមដាន​សកម្មភាពរ​បស់ មន្ត្រី​អនុវត្ត​ការងារ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ ក៏បាន​បំពាក់​កាមេរ៉ា​បញ្ជូន រូបភាព (CCTV Camera) តាម​ស្ថានីយ​ជញ្ជីង​អចល័ត​នានា និង​បានធ្វើការ​ផ្លាស់ប្តូរ មន្ត្រី​នៅតាម​ស្ថានីយ​មួយចំនួន ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង ក្នុងការ​អនុវត្ត​ការងារ​។ ​ទាក់ទង​នឹង​ការងារ​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ច្បាប់ ក្រុមការងារ​ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ បាន និង​កំពុង​អនុវត្ត ទាំងយប់ ទាំង​ថ្ងៃ ដូច​ភ្លៀងរលឹម ដើម្បី​ទប់ស្កាត់​បទល្មើស​ដឹក​លើ​ស​ទម្ងន់ កម្រិត​កំណត់ ដែលជា​កត្តា​នាំឱ្យ​ផ្លូវ ឆាប់​ខូច​មុន​អាយុកាល និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ផងដែរ​។​ ក្នុងទិសដៅ​បន្ទាប់ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នឹងសិក្សា​លទ្ធភាព​សាងសង់ ស្ថានីយ​ជញ្ជីង បន្ថែមទៀត នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ព្រមទាំង​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ការដឹក​លើស​ទម្ងន់ កម្រិត​កំណត់ដោយ​ច្បាប់ ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ភ្ជាប់​ទិន្នន័យ​ពី​គ្រប់​ស្ថានីយ ជញ្ជីង មក​ទីស្តីការក្រសួង​។​ ​ជាថ្មី​ម្តងទៀត ក្រសួង ក៏​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ចូលរួម​គោរព​តាម​អនុសាសន៍ ប្រកបដោយ​អត្ថន័យ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី “​ការប្រកបមុខរបរ​ទទួលទាន ក៏ដូចជា​ការបំពេញ​ការងា​រ​តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ គឺជា​ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គមជាតិ ដែល​កំពុងមាន​សុខសន្តិភាព និង​ការរីកចម្រើន អរគុណ​សន្តិភាព​” និង​ចូលរួម​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្ត តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ថែរក្សា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ឱ្យ​ជាប់​គង់វង្ស តាម​អាយុ​កាលកំណត់​៕
គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ស្ថានីយជញ្ជីងអចល័ត ជញ្ជីងចល័ត ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សូមអនុមោទនាពិធីកាន់បិណ្ឌទី១២ ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស.២០២៥។
ញត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំការគាំទ្រពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
[DAP] - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសឲ្យផ្អាកធ្វើចរាចរណ៍ភូមិសាស្ត្រស្រុកស្វាយលើ
[Fresh News] - ក្រសួងសាធារណការ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ដាំដើមជើងគោ អមសងខាងផ្លូវជាតិលេខ៧ ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ
[BTV] - ផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង អញ្ជើញទស្សនកិច្ចក្រុមហ៊ុន LESSO Company
កិច្ចប្រជុំពិនិត្យលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90