• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន​

2022-05-05 Go to the website published Rasmei Kampuchea Daily News
ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៤ ខែឧសភា បាន​ជួបពិភាក្សា​ការងារ ជាមួយ គណៈប្រតិភូ​នៃ ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន (US-ABC) ដឹកនាំ​ដោយ​លោក ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ។​ ​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​ពី​លោក Jack Myint នាយក​គ្រប់គ្រង​ជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន ប្រចាំ​នៅ​កម្ពុជា មី​យ៉ាន់​ម៉ា និង ឡាវ លោក Benjamin V. Wohlauer អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និង​ក្រុមហ៊ុន RMA Group ដោយមាន ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មកពី​អង្គភាព​ក្រោម​ឱវាទ ក្រសួង​ផងដែរ​។​ ​ថ្លែង​ក្នុងជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​បច្ចុប្បន្នភាព អំពី​វឌ្ឍនភាព នៃ​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែល​សម្រេចបាន​គម្រោង កំពុង​អនុវត្ត​បន្ត និង​គម្រោង​សាងសង់ នាពេល​អនាគត ដែល​រួមមានៈ គម្រោង​ពង្រីក និង​លើកកម្ពស់​គុណភាព ផ្លូវជាតិ​លេខ​៥ ពី​ពីរ​គន្លង ទៅ​បួន​គន្លង ជា​ផ្នែក​មួយ​នៃ​អាស៊ាន​ហាយវ៉េ ដើម្បី​ត​ភ្ជាប់​កម្ពុជា​ជាមួយ បណ្ដា​ប្រទេសជិតខាង គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ដែល​គ្រោង នឹង​បញ្ចប់ នៅក្នុង​ឆ្នាំនេះ ការបញ្ចប់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ នៃ​គម្រោង សាងសង់ ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​បាវិត គម្រោង​កសាង​ចំណត​ផែ កុងតឺន័រ​ថ្មី ដំណាក់កាល​ទី​១ ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ដែល​អនុញ្ញាតឱ្យ​នាវា​ធំៗ លើ​ពិភពលោក ចូល​ចត និង​ដឹកជញ្ជូន​ទំនិញ ទៅកាន់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​។​ ​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​គម្រោង​ពង្រីក និង​លើកកម្ពស់ គុណភាព​ផ្លូវជាតិ​លេខ​៤ ក្រោម​ហិរញ្ញប្បទាន ពី​ធនាគារ ពិភពលោក ដើម្បី​សម្រួល​ដល់​លំហូរ ពាណិជ្ជកម្ម គម្រោង​សិក្សា អំពី​ការធ្វើ ទំនើបកម្ម​ផ្លូវដែក ដែលមាន​ស្រាប់ ឱ្យទៅជា​ផ្លូវដែក ល្បឿន​លឿន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​ប្រទេស​ថៃ និង​ទៅកាន់​កំពង់ផែ សមុទ្រ​ទឹក​ជ្រៅ ឬ​សិក្សា​ប្រព័ន្ធ​ផ្លូវដែក​ថ្មី តាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គម្រោង​សិក្សា​សមិទ្ធិ លទ្ធភាព​នៃ​គម្រោង​ដឹកជញ្ជូន តាមផ្លូវ​ទឹក ត្រង់​ពី​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​កំពង់ផែ ឆ្នេរសមុទ្រ ខេត្ត​កែប ដែល​អាចឱ្យ​កម្ពុជា ដឹកជញ្ជូន​ទំនិញ ទៅ​ក្រៅប្រទេស និង​ជួយ​កាត់បន្ថយ ថ្លៃដើម​ទំនិញ និង​ចំណេញ​ពេលវេលា​។ ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ អំពី​គម្រោង​សាងសង់ កំពង់ផែ​កំពត មួយ​បន្ថែមទៀត ដែល​បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៥ ឧសភា ដើម្បី​ជួយ​បំពេញបន្ថែម ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, ការចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ រវាង​ក្រុមហ៊ុន YCH Group និង​ក្រុមហ៊ុន World Bridge Group ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល ភ​ស្ភុ​ភារ​កម្ម​ភ្នំពេញ (PPLC) ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង ដល់​ប្រព័ន្ធ​ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន របស់​កម្ពុជា​។​ ​ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ពី​សារសំខាន់ នៃ​ការដឹកជញ្ជូន តាមផ្លូវ​ទឹក ជាពិសេស ប្រព័ន្ធ​ផ្លូវទឹក​របស់​កម្ពុជា ដែល​រួមមានៈ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជា ប្រភពធនធាន​ធម្មជាតិ ប្រកបដោយ​សក្កា​នុ ពល របស់​កម្ពុជា ហើយ​រហូត មកទល់ពេលនេះ កម្ពុជា​នៅ​មិនទាន់​ទាញយក​អត្ថប្រយោជន៍ ឱ្យអស់​លទ្ធភាព នៅឡើយ​។​ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង អំពី​សារសំខាន់ នៃ​ការរៀបចំ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ផ្តល់​សេវាសាធារណៈ ដើម្បី​គាំទ្រ​ដល់ ការផ្ដល់​សេវាសាធារណៈ ឱ្យស្រប​ទៅនឹង​បច្ចុប្បន្នភាព នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនាន់ ៤.០ ឬ​ហៅថា ឌីជីថល​ភា​វូប នីយកម្ម (Digitalization) ប្រព័ន្ធ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានជំនិះ ការប្រឡង​យក បណ្ណ​បើកបរ និង​ប្រព័ន្ធ គ្រប់គ្រង​ពិន័យ អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​លើ បណ្ណ​បើកបរ​ផងដែរ​។ ​ទន្ទឹម​ជាមួយគ្នា​នោះ តំណាង​ក្រុមហ៊ុន ចូលរួមបាន​បង្ហាញ​ចំណាប់អារម្មណ៍ របស់ខ្លួន លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ផ្ដោតលើ​ចំណុច​សំខាន់ បី រួមមាន​៖ ១) ការចែករំលែក​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់ បង្កឡើង​ដោយ​គ្រោះថ្នាក់ ចរាចរណ៍ និង​យាន យន្ត​ធំៗ បើកបរ នៅពេល​យប់ ២) ការធ្វើឱ្យ​ប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​សុ​វត្តិភាព​ចរាចរណ៍ និង ៣) សុវត្ថិភាព ចរាចរណ៍​នៅតាម​តំបន់ ដែលមាន​និស្សិត សិស្ស​ឆ្លងកាត់​។​ ​ដោយឡែក ទាក់ទង​នឹង​ការប្រើប្រាស់ យានយន្ត​អគ្គិសនី តំណាង​ក្រុមហ៊ុន បាន​ស្នើឱ្យ​ក្រសួង ពិនិត្យ​លទ្ធភាព​បង្កើត គោលនយោបាយ និង​យុទ្ធសាស្ត្រ ថ្នាក់ជាតិ ដើម្បី​កំណត់​ស្តង់ដារ លើ​ការប្រើប្រាស់​រថយន្ត ថាមពល​អគ្គិសនី ក៏ដូចជា ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ផងដែរ​។​ ​បន្ថែម​ពីលើ​នេះ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សំដែង​នូវ​ការគាំទ្រ របស់ខ្លួន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន សន្យា​ជំរុញ ឱ្យ​ក្រុមហ៊ុន ក៏ដូចជា វិនិយោគិន​របស់​អាមេរិក មក​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ផ្ទេរ ក៏ដូចជា ចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា ឱ្យ​កាន់​តែមាន ការរីកចម្រើន ថែមទៀត​។​ ​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថាៈ ក្រសួង បាន​នឹង​កំពុង​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ រួមមាន​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល ដើម្បី​ឈានទៅ ដល់​ការពិចារណា លើ​ការកំណត់​អាយុ អនុញ្ញាតឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង សម្រាប់​មនុស្ស ពេញវ័យ ដើម្បី​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​សន្យា ជួយ​សម្របសម្រួល ដល់​ក្រុមហ៊ុន​ទាំងនោះ ដែល​មានបំណង​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា និង​បាន​ស្នើសុំ​ការគាំទ្រ លើ​ការកសាង​សមត្ថភាព របស់​មន្ត្រី រាជការ​ក្រសួង ជាពិសេស​មន្ត្រី​ជំនាញ​បច្ចេកទេស ទាក់ទង​នឹង​ភាព ជា​អ្នកដឹកនាំ​ក៏ដូចជា ជំនាញ​បច្ចេកទេស ផ្សេងៗ ដើម្បី​ជួយ​ឱ្យ​ពួកគាត់ អាចបំពេញ​ការងារ​រ​បស់​ខ្លួន កាន់​តែមាន​ប្រសិទ្ធភាព ថែមទៀត​៕/V​-PC
ជួបពិភាក្សាការងារ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជួបគ្នាថ្ងៃស្អែក ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”
សិក្ខាសាលាលើកទី២ ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - ការចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តសម្រាប់ពេលអនាគត (Male Champion for Change in Inclusive Infrastructure - Sharing Experiences and Future Commitments)”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90