• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ផ្លូវជាតិ​លេខ​ ២១ ​ត្រូវ​​សម្ពោធ​ជាមួយ​នឹង​ការប្រកាស​សង់ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ

2022-03-24 Go to the website published Phnom Penh Post
កណ្តាលៈ ផ្លូវជាតិ​លេខ​ ២១ ប្រវែង​ជិត ៦៤ ​គីឡូម៉ែត្រ តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​រហូត​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃធំ​-​ឡុងប៊ិញ​) ក្នុង​ខេត្តកណ្តាល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយក្សត្រ ។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យ​ដឹងថា ផ្លូវជាតិ​លេខ​ ២១​ នេះ​បាន​សាងសង់​ដោយបាន​ចំណាយ​ថវិកា​សរុប​ជិត ៦១ ​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ការបោសសម្អាត​គ្រាប់មីន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ និង​ពន្ធអាករ​ផ្សេងៗ​។ លោក​មានប្រសាសន៍​ថា៖ «​ផ្លូវជាតិ​លេខ​ ២១ ​នេះ​មាន​សារៈសំខាន់​ជាច្រើន ដោយ​ផ្លូវ​នេះ​ជា​ខ្សែ​យុទ្ធសាស្ត្រ​តភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយ​បណ្តាញ​ផ្លូវ​គមនាគមន៍​មួយចំនួន​ដូចជា ផ្លូវជាតិ​លេខ ២ ផ្លូវ​ក្រវាត់ក្រុង​ទី​ ២ ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ ផ្លូវជាតិ​លេខ​ ២១A និង​ផ្លូវជាតិ​លេខ​ ២១B ដោយ​ឆ្លងកាត់​ក្រុង​-​ស្រុក​ចំនួន​ ៣ គឺ ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ឆ្ពោះទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃធំ-ឡុងប៊ិញ​)»​។ ផ្លូវ​នេះ​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួលការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស ទំនិញ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន​ឱ្យក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​។ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​ ២១ ​នាពេលនេះ​ផងដែរ ដែល​ផ្លូវ​នេះ​បានកើត​ចេញពី​ចំណងមិត្តភាព កម្ពុជា​-​កូរ៉េ​។ លោក​ថ្លែងថា៖ «​តាមរយៈ​ផ្លូវ​នេះ​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សម្រួលកា​រដឹក​ជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស​ការដឹក​ទំនិញ​ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅតាម​ព្រំដែន​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​»​។ គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ២១ ត្រូវបាន​សាងសង់​ជា ២ ​ដំណាក់កាល​គឺ ដំណាក់កាល​ទី​ ១ ​កំណាត់​ផ្លូវ​ប្រវែង​ ៥៥ ​គីឡូម៉ែត្រ ចាប់ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​ទៅដល់​ឃុំ​ព្រែកស្តី​ស្រុក​កោះធំ​ (​គីឡូម៉ែត្រ​លេខ ​៥៥) និង​ដំណាក់កាល​ទី​ ២ គឺ​កំណាត់​ផ្លូវ​ប្រវែង ៨,៦ ​គីឡូម៉ែត្រ ចាប់ពី​ឃុំ​ព្រែកស្តី (​គីឡូម៉ែត្រ​លេខ​ ៥៥) ទៅដល់​ស្ពាន​ជ្រៃធំ (​គីឡូម៉ែត្រ​លេខ ៦៣+៦)​។ ក្នុងពេល​ថ្លែង​ប្រកាស​បើក​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ២១ ​នេះ លោក​ ហ៊ុន សែន លើកឡើង​បញ្ជាក់​ពី​ការសាងសង់ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយក្សត្រ​ផងដែរ ដោយ​លោក​ថា​កូរ៉េខាងត្បូង​បានសម្រេច​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ស្ពាន​នេះ​រួចហើយ​។ បើតាម​លោក ហ៊ុន សែន ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​តំបន់​អរិយក្សត្រ​នេះ​បានសម្រេច​សាង​ស្ពាន​ ២​ កន្លែង​ដោយ​ទី​ ១ ​យក​ទីតាំង​សាងសង់​ចេញពី​ម្តុំ​ផ្សារ​រាត្រី​ (​សួនច្បារ​ផ្សារ​ចាស់​) ​ឆ្លងកាត់​ទន្លេសាប​ភ្ជាប់​ទៅ​ជ្រោយចង្វារ​ទើប​បន្ត​ពី​ជ្រោយចង្វារ​ទៅកាន់​តំបន់​អរិយក្សត្រ ដែលមាន​ស្ពាន​ចំនួន​២ ដែល​នឹង​ជួយ​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយចង្វារ​។ លោក​បញ្ជាក់ថា៖ «​យើង​ធ្វើ​ស្ពាន​នេះ​ដោយ​មិនមាន​សសរ​ទេ គឺ​ប្រើ​ដែក​ខ្សែកាប​ខ្ពស់​ ដើម្បី​សម្រួល​ចរាចរណ៍​តាមផ្លូវ​ទឹក​។ ខ្ញុំ​បញ្ជាក់​ជាមួយ​ប្រធានាធិបតី​កូរ៉េ មូន ជេអ៊ីន និង​ប្រធានសភា​សព្វថ្ងៃ​ឱ្យ​គាំទ្រ​ស្ពាន​នេះ​ផង​»​។ បើ​ស្ពាន​ប្រភេទ​នេះ កើតឡើង​នៅ​ទឹកដី​កម្ពុជា វា​នឹង​កា្លយ​ជា​របស់​មួយ​ដែល​ទាក់ទាញ​ទេសចរណ៍​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ព្រោះ​ជា​ស្ពាន​ទំនើប ដោយ​ឆ្លងទន្លេ​អត់​មាន​សសរ​។ នេះហើយ​ជា​ផលប្រយោជន៍​នៃ​ការដាក់​ចំណង​ទាក់ទង​ការទូត​របស់​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវតែ​ពុះពារ​ធ្វើឱ្យ​ខាងតែបាន​។ នេះ​បើតាម​លើកឡើង​របស់​លោក ហ៊ុន សែន​។ លោក​ក៏បាន​បន្តថា៖ «​ខ្ញុំ​កំពុង​តែមាន​ក្តីស្រមៃ​ថា ខ្ញុំ​នឹង​ដើរ​លើ​ និង​ជិះ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ដែល​តភ្ជាប់​ពី​ផ្សាររាត្រី​ទៅ​ជ្រោយចង្វារ និង​ចេញពី​ជ្រោយចង្វារ​ទៅ​អរិយក្សត្រ ដោយ​ស្ពាន​ខ្សែកាប​យោង​ខ្ពស់ មិនមាន​សសរ​ដោយសារ​យើង​ក៏ត្រូវ​ការធ្វើ​ពិធីបុណ្យ​អុំទូក ត្រូវការ​ប្រណាំងទូក​ផងដែរ​នៅពេល​ដែល​ស្ថានភាព​នៃ​ការឆ្លង​កូវីដ​មានការ​ធូរស្បើយ​ច្រើន​»​។ គួរ​បញ្ជាក់ថា ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េខាងត្បូង​នេះ គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​៕
តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិធីសម្ពោធ ផ្លូវជាតិលេខ២១

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី១២ - ១៤ ធ្នូ ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨ និងការបណ្តុះបណ្តាលមន្ត្រីបង្គោលលើការរៀបចំគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន បានជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក គ្រួសារកងទ័ព សរុបចំនួន៣១៩គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
[CambodiaMyHome] - ក្រុមហ៊ុនផ្លូវល្បឿនលឿន លើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
[Popular Magazine] - ឡានដឹកស្បៀងជូនជនភៀសសឹកទៅ កោះកុង សូមទាក់ទងទៅលេខនេះភ្លាមៗ ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃ
[Phnom Penh Reporter] - ផ្លូវល្បឿនលឿនសម្រេចមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ទៅឧបត្ថម្ភតាមតំបន់ភៀសសឹក
[CC Time] - ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច«លើកលែងកម្រៃសេវា»លើរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជួយជនភៀសសឹកនៅកោះកុង

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90