• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Times] - ពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្រោមមូលបទ៖ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត

2022-03-07 Go to the website published Phnom Penh Times
ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ៖ សមភាព យេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង លោកជំទាវរដ្ឋលេខាធិការ មឹន មាណវី ប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសមាគមស្ត្រីកម្ពុជា តំណាងក្រសួងកិច្ចការនារី និងមន្ត្រីរាជការជា ស្ត្រីរបស់ក្រសួងផងដែរ។ ពិធីនេះរៀបចំឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក៏ដូចជាដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវមឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីក្រសួង សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់និងផ្ដល់តម្លៃដល់មន្ត្រីរាជការជា ស្ត្រីស្របតាមឆន្ទៈ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងតម្លៃ ស្ត្រីយ៉ាងពិតប្រាកដ។ ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រីឱ្យបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការអប់រំ ការបណ្តុះបណ្តាល និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់តែច្រើន ថែមទៀតនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីការយកចិត្តទុកដាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការផ្ដល់តួនាទីជូនមន្ត្រីរាជការជាស្ត្រី ក្នុងនោះនៅក្នុងឆ្នាំ២០១៦ មានស្ត្រីដែលមានតួនាទីមានចំនួន៦២រូប និងបានកើនឡើងដល់១៣៧រូបក្នុងឆ្នាំ២០២២ ជាការបង្ហាញថាស្ត្រីមាន សមត្ថភាពអាចធ្វើបានដូចបុរសដែរ និងបានបញ្ជាក់បន្ថែមទៀតថា៖ តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាមទារឱ្យក្រសួងមានការផែនការបណ្ដុះបណ្ដាលស្រ្តីបន្ថែមទៀត ដើម្បីស្ត្រីមានតួនាទីកាន់តែ ច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ និស្សិតឆ្នាំទីពីរដែលបានប្រឡងចូលរៀននៅ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានចំនួន ១៩១ រូប ក្នុងនោះនិស្សិតជាស្ត្រីមានចំនួន ៥០% ហើយថ្នាក់ដឹកនាំក្រសួងបានឯកភាពបញ្ចុះតម្លៃអាហារូបករណ៍៥០% ឱ្យទៅនិស្សិតជាស្ត្រី ទាំងនោះ និងបានស្នើសុំឱ្យវិទ្យាស្ថានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់មន្ត្រីរាជការជាស្ត្រីដោយផ្ដោតជាសំខាន់លើការជំរុញស្ត្រីឱ្យក្លាយជាថ្នាក់ដឹកនាំ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីរាជការជាស្តី្រនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រីឱ្យកាន់តែទូលំទូលាយ និងបានណែនាំឱ្យលោកជំទាវប្រធានសមាគមនារីក្រសួងរួមជាមួយថ្នាក់ដឹកនាំសិក្សាលទ្ធភាពតែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកបានយកចិត្តទុកដាក់តែងតាំងអភិបាលរងខេត្តជាស្ត្រី។ គួរកត់សម្គាល់ថា៖ ការកំណត់យកមូលបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត សម្រាប់ទិវាស្ត្រីឆ្នាំនេះ សំដៅលើការលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រដែលជាកិច្ចការអន្តរវិស័យក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ៕
ទិវាអន្តរជាតិនារី មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

កិច្ចប្រជុំចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - ៣សប្ដាហ៍ មានរថយន្ដបើកបញ្ច្រាសលើផ្លូវល្បឿនលឿន ចំនួន៣១ករណី ត្រូវសមត្ថកិច្ចផាកពិន័យ និងដកពិន្ទុបណ្ណបើកបរ
[AMS Central] - កម្ពុជា-ចិន គ្រោងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
[Cambonomist] - ចិនប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
[ជីវិត] - ខេត្តតួឯកទាំង៣ ដែលមានផ្លូវល្បឿនលឿន
[Phnom Penh Post] - ​ក្រសួង​សាធារណកា​រៈ ភាគី​ចិន​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត​
[កម្មវិធីថែទាំផ្លូវ] - ចូលរួមឆ្លើយសំណួរដើម្បីយករង្វាន់ ពីកម្មវិធីថែទាំផ្លូវ (Road Care Mobile App)! សំណួរ៖ តើស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វាទី១) មានប្រវែងប៉ុន្មានម៉ែត្រ និងឆ្លងកាត់ទន្លេឈ្មោះអ្វី?
[Fresh News] - ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90