Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - ក្រសួងជំនាញ ២ ចេញប្រកាសស្ដីពីនីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់
2022-02-24
Go to the website published Phnom Penh Post
ភ្នំពេញ: ក្រសួងជំនាញ ២ បានចេញប្រកាសអន្តរក្រសួងកំណត់នីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នាល់លើបណ្ដាញផ្លូវថ្នល់ ដើម្បីតាមដាន ស្រាវជ្រាវ និងពិនិត្យនៅតាមទីតាំង បុគ្គលដែលបានប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីជំរុញការគោរពច្បាប់ ធានាសុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់បទល្មើសស្ដីពីផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់កាលពីថ្ងៃទី ១១ ខែកុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រីនៃក្រសួងទាំង ២ នេះមានសិទ្ធិចេញលិខិតបញ្ជាបេសកកម្មដល់មន្ដ្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតបញ្ជាបេសកកម្មដល់មន្ត្រីអធិការកិច្ច ផ្លូវថ្នល់ថ្នាក់ក្រោមជាតិស្របទៅតាមច្បាប់ស្ដីពីផ្លូវថ្នល់។ សេចក្ដីប្រកាសដដែលនេះបានឱ្យដឹងថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់មានដូចជា មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ត្រីជំនាញ មានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃមន្ទីររាជធានី ខេត្ត ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវស្នើសុំលិខិតបញ្ជាបេសកកម្មចុះត្រួតពិនិត្យ ឬធ្វើអធិការកិច្ចផ្លូវថ្នល់ ស្របតាមនីតិវិធី។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវអនុវត្តសិទ្ធិ តួនាទី និងភារកិច្ចដោយឯករាជ្យមិនលម្អៀង និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងមានការទទួលខុសត្រូវលើសកម្មភាព អធិការកិច្ចរបស់ខ្លួន។ -រាល់ការចុះតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ ត្រូវធ្វើឡើងជាប្រចាំយ៉ាងតិច ២ ដងក្នុង ១ ឆ្នាំ នៅតាមទីតាំង ឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមបណ្តាញផ្លូវថ្នល់ រួមមានផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវរាជធានី ផ្លូវក្រុង ផ្លូវក្នុងទីប្រជុំជននានាក្នុងខេត្ត និងផ្លូវថ្នល់ផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។ ការចុះអនុវត្តការត្រួតពិនិត្យ តាមដាន និងស្រាវជ្រាវនៅតាមទីតាំង ត្រូវជូនដំណឹងជាមុនទៅម្ចាស់ទីតាំង ឬតំណាងស្របច្បាប់។ ការជូនដំណឹងនេះ គឺត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់ ទីតាំង ឬតំណាងស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចុះធ្វើអធិការកិច្ច។ រាល់ការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានការចូលរួមពីមន្ត្រីអធិការកិច្ចផ្លូវថ្នល់ចំនួន ៥ (ប្រាំ) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និង ២- ៣ (បី) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ។ ក្នុងពេលចុះបំពេញបេសកកម្ម មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានលិខិតបញ្ជាក់បេសកកម្ម និងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ។ ពាក់បណ្ណសម្គាល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ និងប្រើប្រាស់ឯកសណ្ឋានផ្លូវការរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់។ ប្រើប្រាស់ឯកសណ្ឋានការពារសុវត្ថិភាពក្នុងករណីចាំបាច់។ យោងតាមប្រកាសនេះបានឱ្យដឹងថា៖ «ការចុះត្រួតពិនិត្យចាំបាច់ត្រូវអនុវត្តចំពោះករណីមានការសង្ស័យលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមទីតាំង មិនអនុលោមតាមស្ដង់ដាបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព»។ «ករណីមានបណ្ដឹង ឬមានការសង្ស័យទាក់ទងនឹងហានិភ័យខ្ពស់ ឬការប៉ះពាល់ខ្លាំងដល់គុណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ឬបរិស្ថានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់។ ករណីមានការស្រាវជ្រាវឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ ផ្លូវថ្នល់ មិនគោរពតាមស្តង់ដាបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព និងមិនមានការជូនដំណឹងជាមុនដល់ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់នោះឡើយ»។ ប្រកាសនេះបញ្ជាក់ថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចូលបំពេញការងារនៅក្នុងទីតាំងបាន លុះត្រាតែមានការចូលរួម ឬមានវត្តមានម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ ហើយទីតាំងកំពុងដំណើរការ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវចូលបំពេញការងារនៅក្នុងទីតាំង ដោយបើកចំហជាសាធារណៈ និងនៅក្នុងម៉ោងបំពេញការងារ គឺចាប់ពីម៉ោង ៦ ព្រឹក ដល់មុនម៉ោង ១៨ ល្ងាច។ ការចុះត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់នៅតាមទីតាំងអាចធ្វើឡើងនៅក្រោយម៉ោង ១៨ ល្ងាច និងមុនម៉ោង ៦ ព្រឹកបាន លុះត្រាទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុន។ -ក្នុងករណីពិនិត្យឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬ ការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនអនុលោមតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចាត់វិធានការប្រមូល និងដកហូតភ័ស្តុតាងពាក់ព័ន្ធផ្សេងៗ និងធ្វើកំណត់ហេតុភ្លាមៗនៅនឹងកន្លែង ដោយមានការចូលរួមពិនិត្យពីម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់លើកំណត់ហេតុនោះ។ ចាត់វិធានការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដែលបានបង្ក ឬបណ្តាលឱ្យកើតមានការរំលោភអនុលោមភាពនៃបទប្បញ្ញត្តិ។ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងលើកសំណើចាត់វិធានការមួយ ឬច្រើនដូចជាព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពនៅក្នុងទីតាំងជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណ ដកហូតទុកបណ្ដោះអាសន្ននូវសម្ភារបរិក្ខារ គ្រឿងចក្រដែលពាក់ព័ន្ធនឹងបទល្មើស ឬចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្នុងករណីមិនឯកភាពចំពោះវិធានការ ដែលធ្វើឡើងដោយមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់អាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីវិធានការនៃការព្រមានរបស់មន្ត្រីជំនាញ។ ក្នុងករណីបានពិនិត្យឃើញដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលគ្រប់គ្រាន់សម្រាប់ការពិន័យអន្តរការណ៍មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវរៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ដើម្បីពិនិត្យ និងសម្រេច។ ប្រកាសនេះមានគោលបំណងធ្វើឱ្យប្រសើរលើការគ្រប់គ្រង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងបរិស្ថានល្អសំដៅបង្ការ និងទប់ស្កាត់រាល់អំពើល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្ត៕
វិស័យសាធារណការ
អន្តរក្រសួង
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90