Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - ក្រសួងសាធារណការគ្រោងសង់អគារវិទ្យាស្ថានតេជោសែន ១ ទៀតអាចផ្ទុកនិស្សិតបានប្រមាណ ៣ ៥០០ នាក់
2022-02-08
Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់អគារនៃវិទ្យាស្ថានតេជោសែន ១ ទៀតដែលមានកម្ពស់ ៩ ជាន់ អាចផ្ទុកនិស្សិតបានប្រមាណ ៣ ៥០០ នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលឱ្យក្លាយទៅជាយុវជនដែលមានសមត្ថភាពខ្ពស់លើវិស័យសាធារណការស្របពេលដែលជំនាញនេះមានតម្រូវការខ្ពស់។ ក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែនសាធារណការនាថ្ងៃទី ៦ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថ្លែងថា ប្រព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវ ស្ពាន កំពង់ផែ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញវិនិយោគិនបរទេសផងដែរ។ លោកមានប្រសាសន៍បន្តថា ដោយសារបច្ចុប្បន្នកម្ពុជានៅខ្វះធនធានមនុស្សទៅលើវិស័យនេះ ដូច្នេះបានជាថ្នាក់ដឹកនាំក្រសួងផ្តួចផ្តើមបង្កើតឱ្យមានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនដែលជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជាផ្តល់ចំណេះវិជ្ជា មុខងារទាក់ទងវិស័យសាធារណការ និងត្រៀមបង្កើតអគារថ្មី ១ ទៀតផងដែរ។ លោកថា៖ «ខ្ញុំសូមជម្រាបថា ទើបបង្កើតវិទ្យាស្ថានតេជោសែនបាន ១ ឆ្នាំមានកូនសិស្ស ១៩១ នាក់ និងជ្រើសរើស ២០០ នាក់ទៀត យើងខ្ញុំកំពុងគិតជាជំហានថា វិទ្យាស្ថាននេះឆ្នាំក្រោយនឹងពេញ អត់មានកន្លែងរៀនទៀតទេ ដូច្នេះយើងបានគូសប្លង់ហើយរៀបចំរកថវិកា ដើម្បីសាងសង់អគារខ្ពស់ ១ ទៀត អាចដាក់កូនសិស្សបាន ៣ ៥០០ នាក់»។ លោកគូសបញ្ជាក់ថា គោលដៅបង្កើត និងពង្រីកវិទ្យាស្ថាននេះដើម្បីបណ្តុះបណ្តាលសិស្ស និស្សិត ឱ្យបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព។ លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឃើញខ្មែរសាងសង់ស្ពានឆ្លងទន្លេមេគង្គ ឆ្លងទន្លេបាសាក់ ទន្លេសាប ធ្វើស្ពានក្រោមដី និងផ្លូវក្រោមសមុទ្រដោយខ្លួនឯង ព្រោះបច្ចុប្បន្នយើងពឹងពាក់ក្រុមហ៊ុនបរទេសទាំងអស់ ដោយសារយើងមិនទាន់មានធនធាននៅឡើយ»។ លោកបន្តថា នៅពេលមានអគារថ្មីធំទូលាយហើយនោះ អគារចាស់នឹងរៀបចំឱ្យក្លាយទៅជាកន្លែងស្នាក់នៅរបស់និស្សិត ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិតដែលមកពីតាមបណ្តាខេត្តនានាដែលខ្វះកន្លែងស្នាក់នៅ។ បើតាមលោករដ្ឋមន្ត្រី អ្នកបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោសែន ត្រូវបានផ្តល់អាទិភាពពិន្ទុ ១៥ ភាគរយមុនពេលប្រឡងចូលក្របខ័ណ្ឌរដ្ឋនៅក្រសួងនេះ។ នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លោក ហឿន សំនៀង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារឃើញការរីកចម្រើន និងជាពិសេសតម្រូវការយ៉ាងធំនៃជំនាញសាធារណការ និងដឹកជញ្ជូននៅវិទ្យាស្ថានតេជោសែនទទួលបានជោគជ័យនៅជំនាន់ទី ១ និងទី២ ទើបក្រសួងត្រៀមពង្រីកអគារថ្មីបន្ថែម។ លោកបន្តថា បច្ចុប្បន្នវិទ្យាស្ថាននេះអាចផ្ទុកនិស្សិតបានត្រឹម ៥០០ ទៅ ៧០០ នាក់ ខណៈនិស្សិតនឹងបន្តកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំខាងមុខទៀត។ លោកថា៖ «ឥឡូវនេះគ្រាន់តែនិស្សិតកម្រិតបរិញ្ញាបត្រ និងវិស្វករក្នុង ១ ឆ្នាំ ២០០ នាក់ ហើយបើ ៣ ឆ្នាំ ៦០០ នាក់ហើយនៅមានអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងបណ្តុះបណ្តាលអ្នកជំនាញកម្មករ បើកឡានធំ ជួសជុល ថែទាំទៀត អ៊ីចឹងធ្វើឱ្យទីធ្លាសាលានេះ មិនអាចទ្រទ្រង់ចំនួននិស្សិតដែលត្រូវការបណ្តុះបណ្តាលឆ្នាំ ២០២២-២០២៣ បានទេ»។ លោកបន្តទៀតថា ប៉ុន្តែនៅពេលអគារថ្មីធ្វើរួច វិទ្យាស្ថានតេជោសែនអាចផ្ទុកនិស្សិតបានប្រមាណ ៣ ៥០០ នាក់ហើយអាចទទួលនិស្សិតបានចន្លោះពី ៥០០ ទៅ ១ ពាន់នាក់ ក្នុង ១ ឆ្នាំ។ លោក សំនៀង ឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងឌីហ្សាញប្លង់ ដើម្បីពង្រីកអគារវិទ្យាស្ថានតេជោថ្មី ខណៈតាមគម្រោងនឹងត្រូវសាងសង់ឱ្យរួចនៅត្រឹមឆ្នាំ ២០២៣។ លោកបន្តថា អគារនេះគ្រោងចំណាយថវិកាប្រមាណពី ៧ ទៅ ៨ លានដុល្លារ សម្រាប់តួអគារទាំងមូល ដោយមិនរាប់បញ្ចូលការចំណាយលើការបំពាក់សម្ភារទំនើបៗដោយសាងសង់លើទំហំ ២ ម៉ឺនម៉ែត្រការ៉េមានកម្ពស់ ៩ ជាន់។ លោកបន្តថា នៅពេលមានអគារថ្មី វិទ្យាស្ថាននឹងពង្រីកមុខជំនាញបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ និងការរីកចម្រើនក្នុងស្រុក។ លោកថា៖ «យើងនឹងបន្ថែមជំនាញឱ្យបានទូលំទូលាយដោយបច្ចុប្បន្នមាន ៦ ជំនាញ ក្នុងសំណង់សាធារណការ មានជំនាញផ្លូវ ស្ពាន សំណង់កំពង់ផែ ផ្លូវដែក និងផ្លូវល្បឿនលឿន ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ សេដ្ឋកិច្ចដឹកជញ្ជូនផ្លូវគោក ភ័ស្តុភារកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ និងឯកទេសនាវាចរណ៍ មាន ២ ជំនាញ គឺបើកបរនាវា និងម៉ាស៊ីននាវា»។ លោកឱ្យដឹងដែរថា បច្ចុប្បន្ន វិទ្យាស្ថានតេជោសែន ក៏បានផ្តល់អាហារូបករណ៍ ២ ប្រភេទ ដោយប្រភេទទី ១ ផ្តល់អាហារូបករណ៍ ១០០ ភាគរយ រយៈពេល ៤ ឆ្នាំ ដល់និស្សិតទាំង ២ ភេទចំនួន ៥០ នាក់ ដែលប្រឡងជាប់លទ្ធផលខ្ពស់ជាងគេពីលេខ ១ ដល់លេខ ៥០។ ទី ២ ផ្តល់អាហារូបករណ៍ ៥០ ភាគរយរយៈពេល ៤ ឆ្នាំ សម្រាប់និស្សិតនារីដែលប្រឡងជាប់ចាប់ពីលេខ ៥១ ដល់លេខ ២០០ ដើម្បីលើកកម្ពស់ស្ត្រីក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថ្លែងថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យដឹកជញ្ជូន និងតម្រូវការធនធានមនុស្សក្នុងស្រុក គឺជារឿងចាំបាច់៕
កម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90