Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[SEATV News] - សន្និបាតក្រសួងសាធារណការ ផ្តោតលើការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ
2022-01-27
Go to the website published SEATV News
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ។ សន្និបាតឆ្នាំនេះបានរៀបចំ ឡើងក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាស ធាតុ ការគ្រប់គ្រងការងារសាង សង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេក វិទ្យាទំនើប” ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការ អនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកប ដោយគតិ បណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញ ផ្លូវ ដោះស្រាយ បំពេញ បន្ថែម និងកែលម្អចំណុចខ្វះខាតនានាដែលមានកន្លង មក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅ បណ្ដាឆ្នាំខាងមុខ ជាពិសេសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។ ថ្លែងក្នុងសន្ទរកថាស្វាគមន៍ក្នុងកម្មវិធីបើក ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង រួមគ្នាយ៉ាង សកម្មរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងក្នុងការអនុវត្តនូវការស្តារ និងកសាងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន(ដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ) និងក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជា ពលរដ្ឋនិងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចនិងអភិវឌ្ឍន៏សង្គម តភ្ជាប់ផ្ទៃក្នុងប្រទេសនិងសមាហរ ណកម្មតំបន់ ព្រមទាំងផ្តល់នូវសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋប្រកបដោយភាពប្រសើរឡើងទាំងគុណ ភាព ប្រសិទ្ធភាព និងវិសាល ភាព និងទទួលបានការជឿទុកចិត្ត ស្របតាមការកំណត់របស់ប្រមុខរាជរដ្ឋា ភិបាល។ បច្ចុប្បន្នទោះក្នុង ស្ថានភាព នៃជំងឺរាត ត្បាតកូវីដ-១៩ក្តី វិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម នៅតែបន្តសកម្ម ភាព និងការអនុវត្តគម្រោងតូចធំ ដោយប្រើប្រាស់ថវិកាជាតិ និងជំនួយពីដៃគូអភិវឌ្ឍនានា ពុំមានការផ្អាក ឬពន្យារពេលឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីទិសដៅការងារបន្តដែលរួមមាន៖ ការងារបច្ចេកវិទ្យា ព័ត៌មាន និងជំរុញការរៀបចំបដិវត្តឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម ការ សហការបង្កើតប្រព័ន្ធ Telegram សម្រាប់តាមដាននិងការចូល រួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ការគ្រប់ គ្រងការបើកបរលើសល្បឿនកម្រិតកំណត់ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ការពង្រឹងគុណ ភាពមន្រ្តីការងារ ត្រួត ពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ការអភិវឌ្ឍបណ្តុះ បណ្តាលធនធាន មនុស្ស ការជំរុញ បន្ថែមយុទ្ធនាការផ្សព្វ ផ្សាយនិងបណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យ មានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំផ្ដល់សេវា សាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើស ទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋា រចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ សូមជម្រាបជូនថា៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់យើង បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូ ម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រ យានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើន ឡើង ប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕
សន្និបាតក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90