• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Reporter] - កម្ពុជា ប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦

2021-12-23 Go to the website published Phnom Penh Reporter
កំពង់ចាម ៖ កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ ប្រធានអង្គភាពស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ទិវារំលឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់តាំងប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦ នៅតាមភូមិសាស្ត្រដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បង្កឲ្យមានជនរងគ្រោះច្រើន ដូចក្នុងឱកាសនេះបានរៀបចំពិធីនៅ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាភូមិសាស្រ្តមានគ្រោះថ្នាក់ និងជនរងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងបណ្តាស្រុកក្រុងផ្សេងទៀត នៃខេត្តកំពង់ចាម ក្នុងសក្ខីភាពបង្ហាញឆន្ទៈយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មជាមួយចលនា ពិភពលោក។ ទិវានេះ មិនត្រឹមតែចូលរួមរំលែកទុក្ខដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ក្រើនរំលឹកពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ ដូចជា ការបើកបរលឿន លើសកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ឬជែង ទាំងប្រថុយប្រថាន ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬជាតិញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាព ជាដើម ដើម្បីកែប្រែឥរិយាបថ មកយកចិត្តទុកដាក់ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការគោរពអនុវត្តច្បាប់ សំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។ បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់យន្តការដឹកនាំ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធនៅឆ្នាំ២០២០ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួស ចំនួន១,៤៥៥នាក់ស្មើ២៤% បើធៀបនឹងឆ្នាំ២០១៩។ សម្ដេចក្រឡាហោម ស ខេង បន្ដថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ យើងបន្តកាត់បន្ថយបានថែមទៀត នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចំនួន៥៣៣លើក ស្មើ១៨% កាត់បន្ថយអ្នកស្លាប់ ចំនួន១៦២នាក់ ស្មើ១១% និងកាត់បន្ថយអ្នករបួសចំនួន១,១២០នាក់ ស្មើ២៦%។ សរុបរយៈពេលជិត ២ឆ្នាំនេះ យើងកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន១,៤៧៥លើក បានសង្គ្រោះប្រជាពលរដ្ឋពីការបាត់បង់ជីវិតចំនួន៤៩៧នាក់ និងបានសង្គ្រោះពីការរងរបួសចំនួន២,៥៧៥នាក់។ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាង របស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗ ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០ និង២០២១នេះ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែស មិនគោរព ស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕
ទិវាអន្តរជាតិរំលឹកដល់ជនរងដោយគ្រោះថ្នាក់ចរាចរណ៍

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ និងកិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម កម្ពុជា-តួកគីយ៉េ សម្រាប់អនុវត្ត MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ
អបអរសាទរថ្ងៃទី៣ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
សកម្មភាពការងារថ្ងៃទី៣ - ៤ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរថ្ងៃទី២ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
[UYFC-PWT] - អបអរសាទរ! ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
សារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៩ ឈានចូល ៨០ ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90