• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Post khmer] - រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​វេទិកា​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​លើ​កម្មករ

2021-12-16 Go to the website published Post khmer
ភ្នំពេញៈ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ធ្វើ​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន​ស្តីពី​ “​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ ​សម្រាប់​កម្មករនិយោជិត​នៅ​កម្ពុជា​” ​ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ វេទិកា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​បង្ហាញ​នូវ​ព័ត៌មាន ភ័ស្តុតាង និង​អនុសាសន៍​ដើម្បី​​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​តាមរយៈ​ការចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការផ្តល់​ព័ត៌មាន​ឱ្យ​​ដល់​កម្មករ​បាន​ទូលំទូលាយ​បន្ថែមទៀត​។ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោកស្រី មឹន មាណវី បាន​ថ្លែងថា ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ស្ថាប័ន​នានា​ និង​​ដៃគូ​ពាក់ព័ន្ធ​ដាក់ចេញ​យុទ្ធសាស្ត្រ​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្តី ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ជា​ក្តីបារម្ភ​។ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វេទិកា​នេះ​ដែល​បង្ហាញ​ឱ្យ​ឃើញថា ភាគី​ពាក់ពន្ធ​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​នេះហើយ​ដោះស្រាយ​រួមគ្នា​ ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ ជាពិសេស​​កម្មករ​និយោជិត​ដែល​នៅ​បន្ត​រងគ្រោះថ្នាក់​ចរាចរណ៍​។ លោកស្រី​ថា​៖ «​វេទិកា​ថ្ងៃនេះ​​គឺជា​ពង្រឹង​ទំនាក់ទំនង​សំដៅ​បន្ត​រួមគ្នា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ដើម្បី​បង្កើន​សកម្មភាព​រួម​រវាង​អ្នកពាក់ព័ន្ធ​ឈាន​​ទៅ​ធ្វើ​ឯកសារ​ឡើង​នូវ​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ទៅមក​​បំពេញ​ការងារ​របស់​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់​ និង​ផលិត​ស្បែកជើង​​ តាមរយៈ​ការបង្ហាញ ពិភាក្សា ការផ្លាស់ប្តូរ​យោបល់​ទៅវិញ​​ទៅមក​»​។ លោកស្រី សង្ឃឹមថា វេទិកា​​នេះ​នឹង​ផ្តល់​នូវ​គុណប្រយោជន៍​​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផលប៉ះពាល់​អាក្រក់​ក៏ដូចជា អាច​​ជួយសង្គ្រោះ​អាយុជីវិត និង​​លើកកម្ពស់​សុខុមាលភាព​កម្មករនិយោជិត​ក្នុង​ការធ្វើ​ដំណើរ​បំពេញការងារ​ទៅមក​។ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា បាន​ថ្លែងថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​កន្លងមក បញ្ហា​ប្រឈម​របស់​កម្មករ​​អំឡុងពេល​ធ្វើដំណើរ ដោយសារ​​កត្តា​ចំណេះដឹង ខ្វះ​ប្រុងប្រយ័ត្ន ជាពិសេស​កត្តា​យានជំនិះ​ដឹកកម្មករ​ដែល​ខ្វះ​បច្ចេកទេស​។ លោក​បន្តថា ក្នុងន័យនេះ​​លោក​កំពុង​សិក្សា​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​សុវត្ថិភាព​​ចរាចរណ៍​របស់​កម្មករ​ដែល​កម្មវិធី​នេះ​មាន​រយៈពេល​ ៣ ​ឆ្នាំ​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ រហូតដល់ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ លោក​ថា​៖ «​សកម្មភាព​យើង​ផ្តោត​សំខាន់​គោលដៅ​ទៅលើ​ ៣០ ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ដោយ​​ធ្វើការ​វិវឌ្ឍ​ការសិក្សា​ស្រាវជ្រាវ​​ និង​ផ្សព្វផ្សាយ ជំរុញ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អ្នកបញ្ជា​ទិញ និង​​ជួប​ផ្ទាល់​ជាមួយ​រោងចក្រ​គោលដៅ​របស់​យើង​»​។ លោក​ក៏បាន​បញ្ជាក់ថា តាមរយៈ​គម្រោង​នេះ​នឹង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​រោងចក្រ​គោលដៅ ដើម្បី​ជំរុញ​ឱ្យ​មាន​​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​ឱ្យស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ថ្លែងថា ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការចូលរួម​ចំណែក​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​នូវ​បញ្ហា​នេះ​ពិតជា​ដើរតួ​យ៉ាងសំខាន់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែមទៀត​។ លោក​ថា​៖ «​យើង​ឃើញថា​វិស័យ​ព័ត៌មាន​បាន​ដើរតួ​ក្នុង​ការរួមចំណែក​លើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​និយាយ​ជារួម និង​និយាយ​ដោយឡែក​គឺ​ក្នុងចំណោម​កម្មករនិយោជិត​»​។ លោក​បាន​បន្ថែមថា កន្លងមក​ក្រសួង​​ព័ត៌មាន​ដែល​ជា​ស្ថាប័នរដ្ឋ​បាន​ខិតខំ​ប្រឹងប្រែង​ផលិត​ស្ប៉ត និង​ផ្សព្វផ្សាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ពី​វិស័យ​​ឯកជន​ផងដែរ​។ លោក នាក់ ហេង ប្រធាន​សមាគម​​ដឹកជញ្ជូន និង​ការងារ​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​​ថា មូលហេតុ​ដែល​កម្មករ​នៅតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​រថយន្ត​ដឹក​កម្មករ​មាន​ការកែច្នៃ​ខុស​បច្ចេកទេស​។ លោក​ថា​៖ «​កត្តា​បញ្ហា​ធំ​ផុត​គឺ​ការផ្លាស់ប្តូរ​រថយន្ត​ដឹកទំនិញ​ទៅជា​រថយន្ត​ដឹក​កម្មករ​ព្រោះ​ម្ចាស់​រថយន្ត​ភាគច្រើន​ខ្ចីលុយ​ធនាគារ​ទិញ​រថយន្ត​ដឹកទំនិញ​​យក​ទៅ​កែច្នៃ ដូច្នេះ​ឡាន​មាន​ភាពប្រឈម​ច្រើន​»​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ចេញផ្សាយ​ក្នុង​ខែ​មិថុនា ឆ្នាំនេះ​បាន​ឱ្យដឹង​​ថា ក្នុង​ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំពោះ​កម្មករ​និយោជិត​មាន​ចំនួន​ ២ ២០៦ ​លើក ស្មើនឹង​ ១៨៣ ​លើក​ក្នុង​ ១ ​ខែ ក្នុងនោះ​កម្មករនិយោជិត​​ចំនួន​ ៣០ ​នាក់​បាន​ស្លាប់ និង​ ៤៦៧ ​នាក់​​បាន​រងរបួស​ក្នុងករណី​ចរាចរណ៍​។ របាយការណ៍​បន្តថា «​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បង្ហាញថា ៣០ ​ភាគរយ​​នៃ​រថយន្ត​ដែល​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​កម្មករ មិនបាន​ចុះបញ្ជី​ហើយ​ ៧៣ ​ភាគរយ​នៃ​អ្នកបើកបរ​ដែល​បាន​​តប​សម្ភាស​បានលើកឡើង​ថា រថយន្ត​​របស់​ពួកគេ ផ្ទុក​កម្មករ​លើស​ចំណុះ​ជា​ញឹកញាប់ អាច​ស្មើនឹង​ ២ ​ដង​នៃ​សមត្ថភាព​ទម្ងន់​ផ្ទុក​»៕
សុវត្ថិភាពចរាចរណ៍

Featured Posts

ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់
៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90