• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ “ខ្មែរធ្វើបាន” ដោយភាពម្ចាស់ការ មិនពឹងជំនួយ និងអ្នកបច្ចេកទេសបរទេសណា ដើម្បីស្ថាបនាសមិទ្ធផលដ៏ធំធេងនេះ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ

2021-12-02 Go to the website published MPWT
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ “ខ្មែរធ្វើបាន” ដោយភាពម្ចាស់ការ មិនពឹងជំនួយ និងអ្នកបច្ចេកទេសបរទេសណា ដើម្បីស្ថាបនាសមិទ្ធផលដ៏ធំធេងនេះ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១ ព្រះសីហនុ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនសម្តេចនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) បានកត់សម្គាល់ថ្ងៃ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ស្របពេលដែលប្រជាជន កម្ពុជាកំពុងអបអរសាទរខួបលើកទី៤៣ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ១៩៧៨ ២ធ្នូ ២០២១ ដែលបច្ចុប្បន្នមានឈ្មោះថា៖ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានសង្គ្រោះ អាយុជីវិតប្រជាជនខ្មែរឱ្យចាកផុតពីមហន្តរាយនៃរបបអាវខ្មៅ និងបានស្ដារកសាងនិងអភិវឌ្ឍន៍មាតុភូមិ កម្ពុជាឱ្យប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពរបស់ខេត្តនេះផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តផែនការរៀបចំដែនដីខេត្ត ព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព មជ្ឈមណ្ឌលកម្សាន្តជាតិ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលកំណើនជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សមិទ្ធផលនេះកើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ គ្មានប្រើអ្នកបច្ចេកទេសបរទេស គ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ និងបានរំលឹកថា៖ ដូនតាយើងអាចសាងសង់អង្គរវត្តបាន រឿងអីដែលខ្មែរយើងធ្វើប៉ុណ្ណឹងមិនបាន។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានថ្លែងអំណរគុណ និងការ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) និងសមាជិកជាសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយជោគ ជ័យដ៏ត្រចះត្រចង់នាពេលនេះ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពជាតិខ្មែរដែលសម្រេចបានសមិទ្ធ ផលដ៏ធំធេងនេះ និងបានអញ្ជើញប្រជាពលរដ្ឋខ្មែរមកទស្សនាខេត្តព្រះសីហនុ ដើម្បីរីករាយនឹងសមិទ្ធផល ដែលខ្មែរធ្វើបាន និងបានថ្លែងអំណរគុណ និងកោតសរសើរផងដែរចំពោះរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្ដល់កិច្ចសហការដ៏ល្អក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន។ សូមជម្រាបជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ម៉ែត្រការ៉េ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន៨ ចែកចេញជាបីប្រភេទរួមមាន៖ មហាវិថីចំនួនបីខ្សែប្រវែង ២០,៨គីឡូម៉ែត្រ វិថីចំនួន១៥ខ្សែប្រវែង៥០,៣គីឡូម៉ែត្រ និងអនុវិថីចំនួន១៩ខ្សែប្រវែង១២,៨គីឡូម៉ែត្រ ខ្សែផ្លូវនីមួយៗធ្វើពីបេតុងសរសៃដែក ក្រាលដោយកម្រាលកៅស៊ូបេទីម មានបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះ កង់ក្រាលថ្មក្រានីត ដោយបានគិតគូរតាមប្លង់នគរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព។ លើសពីនេះទៀត គម្រោងបានសាងសង់ស្ពានចំនួន៩កន្លែងប្រវែងសរុប២៩៦ម៉ែត្រ ដើម្បីតភ្ជាប់ខ្សែផ្លូវ ទាំងអស់ បានរៀបចំទីលានតេជោដែលមានទំហំ ២៣ ៥៩៣ ម៉ែត្រការ៉េ សម្រាប់ជូនប្រជាពលរដ្ឋធ្វើពិធី ជួបជុំ ហាត់ប្រាណ និងដើរកំសាន្ត បានរៀបចំចំណតរថយន្តទេសចរណ៍ចំនួន១០ចំណត និងរថយន្ត គ្រួសារចំនួន១១៤ចំណត បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៥៣៣គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន៤៥៩២បង្គោលបំពាក់អំពូលភ្លើងឆ្លាតបំភ្លឺផ្លូវសាធារណៈចំនួន៥៣០០អំពូល ដាំផ្កា ដាំដើមឈើ នៅអមសងខាងផ្លូវ ដាំស្មៅ ស្ថាបនាចម្លាក់បដិមាចំនួន៥ទីតាំង ចាក់បំពេញខ្សាច់ស រៀបចំផ្លូវថ្មើរជើងតាមបណ្ដោយឆ្នេរប្រវែង៩,៣២ គីឡូម៉ែត្រ សាងសង់បន្ទប់ទឹកសាធារណៈចំនួន១១កន្លែង រៀបចំកន្លែងអង្គុយកំសាន្តសាធារណៈ និងស្ដារអូរប្រឡាយផងដែរ។ ដោយឡែក គម្រោងបានសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ និងទី២ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹក កខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកមានសុវត្ថិភាពស្របតាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR មកពីប្រទេសអ៊ីស្រាអែល ដែលត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិន ប៉ះពាល់ដល់អ្នករស់នៅជុំវិញ ដោយក្នុងនោះ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពី តំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ ដែលសាងសង់ដោយ ក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើ បានចំណាយថវិកាសរុបប្រមាណ ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារអាមេរិក រួមជាមួយនឹងថវិកាពីសប្បុរជនក្នុងស្រុកមួយចំនួនផ្សេងទៀតផងដែរ។ សមិទ្ធផលទាំងនេះនឹងចូលរួម សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល ដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម៕
ពិធីបេីកសម្ពោធ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែក្នុងខេត្តព ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ​

Featured Posts

“សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានលើកយកមកពិនិត្យពិភាក្សា ដើម្បីពន្លឿននីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី
[CNC] - រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
[Cambonomist] - តើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងហុចផលសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?
[Khmer times] - PP-Sihanoukville Expressway crashes mostly luxury vehicles
[Phnom Penh Post] - Chinese state-owned firm picked for study on Siem Reap expressway
[Fresh News] - មិនត្រូវបើកបរល្មើសល្បឿនកំណត់ ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែមីនាម្សិលមិញ
[Phnom Penh Reporter] - ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការអ៊ុតកៅស៊ូលើតួស្ពានគ្រោងនឹងបញ្ចប់នៅក្នុងខែមេសានេះ
[Business Cambodia] - ស្ពានថ្មីភ្ជាប់កោះពេជ្រ-កោះនរា ធ្វើដល់ណាហើយ? ខណៈតាមគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣នេះ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90