• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Koh Santepheap] - ដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង លើផ្លូវជាតិលេខ៣ បើបំពានរងការពិន័យធ្ងន់ធ្ងរ

2021-11-10 Go to the website published Koh Santepheap
រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប លើ​ផ្លូវជាតិ​លេខ​៣ កំពុង​ត្រូវ​បាន​ដំឡើង​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ។ ក្នុង​ន័យ​នេះ អ្នក​កាន់​ច​ង្កួ​ត​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ពិនិត្យ​មើល​ល្បឿន​ពេល​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ ៣ ពិសេស​បងប្អូន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​កែប ឬ​កំពត តោង​គោរ​ច្បាប់​ចរាចរណ​ណ៍​និង​បើកបរ​ក្នុង​ល្បឿន​ដែល​ច្បាប់​បាន​កំណត់ មិន​ដូច្នេះ​ទេ អ្នក​អាច​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​រង​ការ​ផាកពិន័យ​ទឹកប្រាក់​ជា​ច្រើន បើសិន​ល្មើស​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់ ។ ជុំវិញ​ការ​តំឡើង​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំង និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប លើ​ផ្លូវជាតិ​លេខ​នេះ​ផង​ដែរ កាលពី​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​រួម​មាន​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​និង នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CBRC) និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​ឆាប់​ៗ​នេះ​។ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង ១០​ទីតាំង​ត្រូវ​បាន​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចោម​ចៅ​-​កំពត ដែល​មាន​ប្រវែង​សរុប​១៣៥​គីឡូម៉ែត្រ ក្នុង​នោះ​ពី​ចោម​ចៅ​ដល់​បែក​គូស​ជា​ផ្លូវ ៤​គន្លង​មាន​ចំនួន​៤​ទីតាំង និង​កំណាត់​ផ្លូវ​ពី​បែក​គូស​ទៅ​ទីរួមខេត្ត​កំពត ជា​ផ្លូវ​២​គន្លង មាន​ចំនួន ៦​ទីតាំង​។ ចំណែក​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ពីរ​ទីតាំង​ត្រូវ​បាន​ដំឡើង​នៅ​ត្រង់​ចំណុច​វត្ត​ស្លែង និង​ផ្សារ​អង្គតាសោម ដែល​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​បំពាក់​នូវ​ប្រព័ន្ធ​Wireless សម្រាប់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ និង​ធ្វើការ​បញ្ជា​ដំណើរការ​តាម​ទូរ​សព្ទ​ដៃ ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ​សូ​ឡា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គត់ផ្គង់​អគ្គី​ស​នី​។ ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់​ថា «​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ ក្នុង​គោលបំណង តាមដាន ការពារ​សុវត្ថិភាព និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ផ្លូវជាតិ​លេខ​៣» ។ ដែល​ក្នុង​នោះ អគ្គស្នងការ​នគរបាល​ជាតិ​នឹង​គ្រប់គ្រង​រាល់​សកម្មភាព និង​ប្រតិបត្តិការ​របស់​កាមេរ៉ា​ចាប់​ល្បឿន​ទាំង ១០​ទីតាំង ទាំង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ការ​ពិន័យ​បទល្មើស​ផង​ដែរ​។ អ្វី​ដែល​ពិសេស​នោះ គឺ កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ​អាច​ឱ្យ​មន្ត្រី​ជំនាញ​ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ស្លាក​លេខ​រថយន្ត អ្នកបើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ​។ មុន​នឹង​ដាក់​ប្រើប្រាស់​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន ហើយ​អាជ្ញាធរ​នឹង​បំពាក់​ផ្លា​ក​សញ្ញា​ជូនដំណឹង​ដល់​អ្នកបើកបរ​យ៉ាងតិច​១​គីឡូម៉ែត្រ​មុន​ដល់ទី​តាំង​កាមេរ៉ា​ចាប់​ល្បឿន​។ កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង​១០​ទីតាំង នឹង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​ភ្លើងស្តុប​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​ត្រូវ​បាន​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ​។ យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់​ថា ល្បឿន​កំណត់​អតិបរមា នៅ​ទីប្រជុំជន គឺ ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្រៅ​ទីប្រជុំជន គឺ​ល្បឿន ៨០ គី​ឡួ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ករណី​បំពាន​ល្បឿន​ដែល​បាន​កំណត់ លោក​អ្នក​នឹង​ប្រឈម​ការ​ផាកពិន័យ​ចន្លោះ​ចាប់ពី ១២ ម៉ឺន​រៀល ដល់ ៣០​ម៉ឺន​រៀល ៕
ផ្លូវជាតិលេខ៣ កាមេរ៉ា ចាប់រថយន្ត បើកលើសល្បឿនកំណត់

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី៣ - ៤ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរថ្ងៃទី២ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
[UYFC-PWT] - អបអរសាទរ! ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
សារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៩ ឈានចូល ៨០ ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
ចំណុចគួរយល់ដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
សកម្មភាពការងារថ្ងៃទី៣១ តុលា - ២ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90