• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Times] - ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា

2021-09-23 Go to the website published Phnom Penh Times
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងស្វាគមន៍ចំពោះអង្គពិធី ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរាយការណ៍សង្ខេបជូនអង្គពិធីអំពីដំណើរការ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិត សីលធម៌ល្អដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម នាពេលបច្ចុប្បន្ន និងអនាគត សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ទន្ទឹមនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធាននិស្សិត វិទ្យាស្ថាន ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងក្រុមហ៊ុនឯកជនក្នុងស្រុក ដូចជា ក្រុមហ៊ុន RMA Cambodia និងសមាគមភស្តុភារកម្មកម្ពុជានាពេលនេះស្រាប់។ កិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូនេះ គឺជាការពង្រីកការគាំទ្រ និងផ្តល់ឱកាសបន្ថែមទៀត សំដៅពង្រឹងគុណភាពអប់រំ បណ្ដុះបណ្ដាលដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន។ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងអំពីប្រវត្តិនៃសមាគមភស្តុភារកម្មកម្ពុជា ដែលដើមឡើយមានឈ្មោះហៅថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤។ ក្រៅពីការគាំពារសមាជិកភាព សមាគមផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យឡូជីស្ទីក ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីសមាគម មានចំនួនប្រហែលជាង ៥០០០ នាក់។ គ្រូបង្គោលរបស់សមាគម បានទទួលការបណ្តុះបណ្តាលពីវិទ្យាស្ថានភស្តុភារកម្មអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ និងធ្លាប់ចុះកម្មសិក្សាផ្ទាល់ ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ហើយក៏កំពុងបម្រើការក្នុងវិស័យភស្តុភារកម្មអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ សមាគមប្រើប្រាស់ឯកសារ បណ្តុះបណ្តាល ស្របតាមស្តង់ដារសម្រាប់ប្រើប្រាស់ក្នុងតំបន់អាស៊ានទាំងមូល និងអន្តរជាតិ។ នៅក្នុងប្រទេសកម្ពុជា ធនធានមនុស្សសម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្មនៅមានកង្វះខាតយ៉ាងច្រើន ដែលតម្រូវឱ្យសមាគមនៅតែខិតខំធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ តាំងពីថ្នាក់មូលដ្ឋានរហូតដល់កម្រិតមធ្យម និងបានកំពុងឈានមកដល់កម្រិតមួយដែលបណ្តាអ្នកធុរកិច្ចភស្តុភារកម្ម កំពុងតែត្រូវការជាចាំបាច់។ ថ្លែងសំណេះសំណាលជាមួយអង្គពិធី លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយ និងមោះមុតរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រែក្លាយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកវិសាលភាព ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងកម្រិតមធ្យមបច្ចេកទេស ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា លើជំនាញបច្ចេកទេស ក្នុង វិស័យសាធារណការ និងដឹកជញ្ជូន។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងន័យចែករំលែកនូវចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការងារអនុវត្តផ្ទាល់នានា ក៏ដូចជាការផ្តល់ឱកាសដល់និស្សិតរបស់វិទ្យាស្ថាន មានលទ្ធភាពចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្ម ប្រមាណ១២០ ក្រុមហ៊ុន ជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជា ដែលសកម្មភាពទាំងនេះ សុទ្ធសឹងតែជាការចូលរួមលើកកម្ពស់វិស័យអប់រំ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត រវាងអង្គភាពទាំងពីរ។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍ ដូចជា៖ សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នា សម្រាប់វគ្គខ្លី មធ្យម និងវែង លើជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ, ផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និងបុគ្គលិក, សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្មវិធីសិក្សា ធនធាន និងសម្ភារបណ្តុះបណ្តាលផ្សេងៗ, រៀបចំសិក្ខាសាលា ប្រជុំ សន្និសីទ និងព្រឹត្តិការណ៍នានា, ផ្តល់ការធ្វើទស្សនកិច្ចសិក្សា ការធ្វើកម្មសិក្សា ការបំពេញការងារហាត់ការ និងឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនជាសមាជិក, និងលើកកម្ពស់ការយល់ដឹងលើវិស័យភស្តុភារកម្មនៅកម្ពុជា ជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន និស្សិតជំនាន់ទី១ របស់វិទ្យាស្ថាន មានចំនួន ១៩១នាក់ បាននិងកំពុងសិក្សាតាម ប្រព័ន្ធអនឡាញ លើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន ៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែកនិងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ ក្នុងនោះជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ កម្មវិធីសិក្សារបស់វិទ្យាស្ថាន គឺសិក្សាពេញមួយថ្ងៃ (ព្រឹក/រសៀល) ៥ ថ្ងៃក្នុងមួយសប្តាហ៍ (ចន្ទ-សុក្រ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៥:០០ ល្ងាច ហើយការសិក្សានៅឆមាសទី២ របស់និស្សិតជំនាន់ទី១នេះ ក៏បានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ផងដែរ ៕
ប្រព័ន្ធភស្តុភារកម្មកម្ពុជា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សិក្ខាសាលា ស្តីពី“ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - Male Champion for Change in Inclusive Infrastructure”
ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំ និងសហការី ក្រុមហ៊ុន RMA Group លើការបន្តកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងអប់រំ
ជំនួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)
[PNN] - មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពរួម បញ្ហាប្រឈមលំនៅដ្ឋានមួយកន្លែងមិនទាន់ទទួលបានការសហការពីម្ចាស់ផ្ទះពេញលេញ ក្នុងគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច
[TVK] - ក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារ នៃគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង
[BTV] - ពីបិណ្ឌ១ដល់បិណ្ឌ៧ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស៣៣នាក់ របួសជាង៥០នាក់
[Fresh News] - ប្រធានមន្ទីសាធារណការខេត្តព្រះសីហនុ សំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90