• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ឯកឧត្តមរដ្ឋលេខាប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

2021-09-21 Go to the website published MPWT
ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកសមាជិកា គ.ស.ច.គ. និងមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយក្នុងឱកាសនេះរួមមាន៖ ឯកឧត្តម លោកជំទាវតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ឯកឧត្តម លោកជំទាវអគ្គលេខាធិការ អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត លោកស្នងការរាជធានី-ខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងសមាជិកសមាជិកានៃអង្គប្រជុំប្រមាណជាង១០០រូប។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា៖ ករណី គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទីមួយ ឆ្នាំ២០២១ បានកើតឡើងសរុបចំនួន១២៦១លើក ក្នុងនោះអ្នក ស្លាប់មានចំនួន៧០៩នាក់ អ្នករបួសមានចំនួន១៧៩២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០៤៩នាក់។ បើប្រៀបធៀបចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ទៅនឹងឆមាសទី១ ឆ្នាំ២០២០ កន្លងទៅ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៣៥៨នាក់ ស្មើនឹង២២% ចំនួនអ្នកស្លាប់បានថយចុះ១៥២នាក់ ស្មើនឹង១៨% និងចំនួនអ្នករបួសបានថយចុះចំនួន៦៥៧នាក់ ស្មើនឹង២៧%។ ថ្លែងក្នុងរបាយការណ៍ទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងអំពី សមិទ្ធផលសម្រេចបាននានារបស់ក្រសួងរួមមាន៖ បានជួសជុលថែទាំផ្លូវ ដែលខូចខាតនៅតាមបណ្ដាផ្លូវ នានា បានកែលំអកន្លែងជើងកបតាមទីប្រជុំជន ដែលមានចរាចរណ៍មមាញឹក បានដាក់ផ្លាកសញ្ញា គំនូស ចរាចរណ៍ ចែកមួកសុវត្ថិភាព បានរៀបចំរួចរាល់ និងទទួលបានហត្ថលេខារបស់សម្ដេចប្រធានលើប្រកាស ស្តីពីបែបបទនីតិវិធីនៃការដកពិន្ទុបណ្ណបើកបររបស់អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ហើយនីតិវិធី និងបែប បទនេះត្រូវបានក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃបានចុះ សិក្សាយ៉ាងល្អិតល្អន់នៅតាមបណ្តារាជធានី-ខេត្តនានា ក្រសួងបានឧបត្ថម្ភឧបករណ៍ POS សម្រាប់ដក ពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសដល់ក្រសួងមហាផ្ទៃចំនួនប្រមាណ៥០០ គ្រឿងតាមដំណាក់កាល ព្រមជាមួយនឹងការសហការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកផងដែរ។ ក្រសួងក៏បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកនៅមុនឱកាសពិធីបុណ្យជាតិសំខាន់ៗ ព្រមទាំងបានផលិត និងចាក់ផ្សាយស្ពតវីដេអូអប់រំខ្លីៗស្តីពីសុវត្ថិភាពចរាចរណ៍ ដែលឧបត្ថម្ភ ដោយក្រុមហ៊ុននានា និងបានចាក់ផ្សាយតាមទូរទស្សន៍ វិទ្យុ និងផ្ទាំងទូរទស្សន៍ LED របស់សាលារាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ថែមទៀតថា៖ ក្រុមការងារវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក បានប្រជុំពិភាក្សាចំនួន១៧លើក និងបានឆ្លងឯកឧត្តមទេសរដ្ឋមន្ត្រី ចំនួនពីរលើក ហើយបានបញ្ជូនទៅ ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើទោសបញ្ញត្តិ និងគ្រោងដាក់ជូនសម្ដេចប្រធានដឹកនាំប្រជុំសម្រេច និងបានដោះស្រាយការធ្វើបាតុកម្មរបស់ក្រុមដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលបានតវ៉ាកន្លងមក ហើយក្រសួងនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេស រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងថា៖ ក្រសួងគ្មានសិទ្ធិរំលោភច្បាប់ចរាចរណ៍ទេ។ ក្នុងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នាឱកាសនោះដែរ សម្តេចក្រឡាហោម បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. មន្ត្រីនៃក្រសួងព័ត៌មាន និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន អ្នកសារព័ត៌មាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមចំណែកយ៉ាងសកម្មក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ញ៉ាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១កន្លងទៅនេះមានលក្ខណៈល្អប្រសើរជាងមុន ជាពិសេសបានកាត់បន្ថយទាំងហេតុការណ៍គ្រោះថ្នាក់ទាំងចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិបុគ្គល និងសាធារណៈ និងបានឆ្លើយតបជាភាពវិជ្ជមានទៅនឹងគោលបំណង សំណូមពរ នៃយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ស្របពេលជាមួយគ្នានោះ សម្តេចក៏បានថ្លែងការកោតសរសើរផងដែរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលមន្ទីរខេត្ត ដែលបានចូលរួមដោះស្រាយវិបត្តិកូវីដ-១៩ និងដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារគំរូរដ្ឋាភិបាល ដើម្បីកសាងសមិទ្ធផលផ្លូវថ្មីៗថែមទៀតដូចជា៖ ការកសាងផ្លូវល្បឿនលឿន ការជួសជុល និងកែលម្អផ្លូវជាតិ និងផ្លូវរាជធានី-ខេត្ត បម្រើដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីក ចម្រើនថែមទៀត។ បន្ថែមពីលើនេះ សម្តេចបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបង្កើតប្រព័ន្ធដកពិន្ទុលើបណ្ណបើកបរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាវិធានការថ្មីក្នុងការជំរុញការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបង់ប្រាក់ពិន័យអន្តរកាលរបស់អគ្គស្នងការនគរបាលជាតិ ដែលជាវិធានការថ្មីក្នុងការកែទម្រង់សេវាសាធារណៈ និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋលើការបង់ប្រាក់ពិន័យ៕
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក វីដេអូពីចម្ងាយ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី៣ - ៤ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរថ្ងៃទី២ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
[UYFC-PWT] - អបអរសាទរ! ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
សារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៩ ឈានចូល ៨០ ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥
ចំណុចគួរយល់ដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ
សកម្មភាពការងារថ្ងៃទី៣១ តុលា - ២ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90