• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - ឆមាស​ទី​១ ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាង​១.២០០​លើក បណ្តាលឱ្យ​ស្លាប់ ៧០៩​នាក់ និង​របួស ១.៧៩២​នាក់

2021-09-21 Go to the website published Rasmei Kampuchea Daily News
​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នេះ តាម​ប្រព័ន្ធ​វីដេអូ (ZOOM) សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​.)​។​ ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. បាន​ថ្លែងថា តាមរយៈ​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច នៅក្នុង​ឆមាស​ទីមួយ​កន្លងមកនេះ សមត្ថកិច្ច​បាន​ពិន័យ​យានយន្ដ​ល្មើសច្បាប់​សរុប​ចំនួន​១០៥.៩៩៥​គ្រឿង​។ លោកស្រី រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ទៀតថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១.២៦១​លើក (​យប់​៥៤%) បណ្តាលឱ្យ​ស្លាប់ ៧០៩​នាក់ និង​របួស ១.៧៩២​នាក់ (​ធ្ងន់​១.០៤៦​នាក់​)​។ មូលហេតុ​បង្ក​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន​៣៤% បើកបរ​មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្តាំ​១៦% វ៉ា​ជែង​៨% បត់​៩% កត្តា​យានយន្ត​៣% ស្រវឹង​៣% និង​ងងុយ​១%​។ បើ​គិត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​២០២០ ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៣៥៨​លើក ស្មើ​២២% (១២៦១/១៦១៩​លើក​) ចំនួន​អ្នកស្លាប់​ថយចុះ ១៥២​នាក់ ស្មើ​១៨% (៧០៩/ ៨៦១​នាក់​) និង​ចំនួន​អ្នករបួស​ថយចុះ ៦៥៧​នាក់ ស្មើ​២៧% (១៧៩២/២៤៤៩​នាក់​)​។​ ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២១ មាន​យានដ្ឋាន សរុប​ចំនួន ៤.៥៣២​កន្លែង (​មានច្បាប់ ៣.៩៧១​កន្លែង អត់​ច្បាប់ ៣៨០​កន្លែង​) បាន​បិទ​យានដ្ឋាន សរុប​ចំនួន ១៨១​កន្លែង​។​ ​លោក រដ្ឋលេខាធិការ​ប្រចាំការ បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចែក​ស្ទីក​យ័រ​ចំណាំងផ្លាត និង​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ទោចក្រយានយន្ត បន្ត​សិក្សា​ត្រួតពិនិត្យ​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់ និង​កែលម្អ​ទីតាំង​ទាំងនោះ បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​ផ្លាកសញ្ញា​ចរាចរណ៍ សិក្សា និង​រៀបចំ​វិធានការ បំពាក់​ប្រព័ន្ធ GPS ​តាមដាន លើ​រថយន្ត​ដឹកទំនិញ ជំរុញ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវដែក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការខូចខាត​ផ្លូវថ្នល់ សហការ​ជាមួយ​អនុគណៈកម្មការ​ទី​២ ក្នុងការ​ត្រួតពិនិត្យ​យានយន្ត​ដែល​ផុត​សុពលភាព​ឈៀក ​បន្ត​ជួសជុល ថែទាំ និង​អភិវឌ្ឍ​ផ្លូវ​ស្ពាន​ដើម្បី​ធានា​និរន្តរភាព​និង​លើកកម្ពស់​ប្រសិទ្ធភាព​ចរាចរណ៍​ដឹកជញ្ជូន ដើម្បី​កំណើនសេដ្ឋកិច្ច និង​សង្គម​។​ ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​វាយតម្លៃថា តាមរយៈ​លទ្ធផល​ប្រក​ដោយ​ភាព​វិជ្ជមាន​ខាងលើនេះ បាន​ពិនិត្យឃើញថា ​មាន​កត្តា​សំខាន់ៗ​ជាច្រើន ដែល​បាន​ជំរុញ​វឌ្ឍនភាព​នៃ​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដូចជា​៖ ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​ធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​នូវ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​, ការជំរុញ​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បាន​ទាន់ពេលវេលា​ពី​សំណាក់​រាជរដ្ឋាភិបាល ​ដែលមាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ជា​សេនាធិការ​។​សម្ដេច​ក្រឡាហោម បាន​បន្ដថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​យន្តការ​ពាក់ព័ន្ធ ដោយបាន​ចាត់តាំង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​របស់ គ​.​ស​.​ច​.​គ​. ​ប្រកបដោយ​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ មាន​ភាពរស់រវើក និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​, មានការ​ចូលរួម​គោរព ​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាងច្រើន​កុះករ ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ជាពិសេស​នោះ ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស អង្គការ​ជាតិ និង​អន្តរជាតិ ក្នុងការ​ផ្ដល់ជំនួយ​បច្ចេកទេស និង​សម្ភារៈ ​លើ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ និង​ឯកភាព​ចំពោះ​ទិសដៅ​ឆមាស​ទី​២ ដែល​បាន​ដាក់ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. និង​ស្នើ​ឱ្យមាន​យន្ដការ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ យកចិត្តទុកដាក់​បន្ថែ​ម​លើ​កិច្ច​ការសំខាន់ៗ មួយចំនួន ដូចជា ៖ អនុគណៈកម្មការ​ទី​១ ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​ក្នុង​ការបំពាក់​ភ្លើងស្តុប ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ ដើម្បី​ធានា​ឱ្យ​ផ្លូវថ្នល់​មាន​សុវត្ថិភាព និង​ត្រូវ​បន្ត​គាំទ្រ​ដល់​ការបំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​ល្បឿន​អចល័ត​នៅតាម​ផ្លូវជាតិ​នានា តាមរយៈ​ការបញ្ចូល​គម្រោង​បំពាក់​នេះ​ទៅក្នុង​គម្រោង​កសាង ឬ​ជួសជុល​ផ្លូវ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ​អភិបាល​រាជធានី​ខេត្ត​ត្រូវ​យកចិត្តទុកដាក់ បំពាក់​ភ្លើងស្តុប ផ្លាកសញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ និង​រឹតបណ្តឹង​ឱ្យបាន​ម៉ឺងម៉ាត់​លើ​ការដឹកជញ្ជូន​ដី ខ្សាច់ ថ្ម ជ្រុះ​រាយប៉ាយ​នៅតាម​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ ​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា ទន្ទឹម​នោះ ត្រូវ​បន្ត​ធ្វើការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប ដើម្បី​ទប់ស្កាត់​បទល្មើស​ចរាច​រណ៍ និង​បទល្មើស​ផ្សេងៗ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តម្លាភាព និង​និរន្តរភាព​។ ជាមួយនេះ ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាម​គ្រប់​រូបភាព និង​ជាប្រចាំ ​ដោយ​អនុវត្ត​ឱ្យចំ​គោលដៅ និង​មុខសញ្ញា​ងាយ​រងគ្រោះ ជាដើម​៕
កិច្ចប្រជុំប្រចាំឆមាស គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - មណ្ឌលគិរី ជាខេត្តនាទិសឦសានរបស់ប្រទេសយើង ដែលសំបូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប ក្នុងនោះក៏មាន ធនធានរ៉ែជាច្រើនប្រភេទ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច និងវារីអគ្គិសនីដែលជាប្រភពថាមពលសម្រាប់បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ទូលព្រះបង្គំយើងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏មហានក្ខត្តប្ញក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។
វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបទដ្ឋានសិក្សាគម្រោងផ្លូវថ្នល់ ស្តីពីការឌីហ្សាញធរណីមាត្រផ្លូវ
កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន
[UYFC-PWT] - តស់.! ចូលរួមទាំងអស់គ្នា ដោយធ្វើដំណើរថ្មើជើង “SolidarityMarch” ដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់ របស់អ្នកចំពោះប្រទេសជាតិ! ជួបគ្នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥
កិច្ចប្រជុំក្រុមការងារ Logistics and Transport Service Sector Working Group (LTSSWG) នៅក្រោមកិច្ចប្រជុំលើកទី១១០ នៃគណៈកម្មាធិការសម្របសម្រួលអាស៊ាន ស្តីពីសេវាកម្ម (CCS) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនជួបសំណេះសំណាលជាមួយនិស្សិតឆ្នាំសិក្សាថ្មីទាំង៥ជំនាន់

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90