Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Times] - ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាព
2021-07-14
Go to the website published Phnom Penh Times
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុង ការបំពេញការងាររបស់ខ្លួននាពេលកន្លងមក និងស្នើសុំអនុសាសន៍ណែនាំ ដោយមានការចូលរួម ដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក លោកប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងមន្ដ្រីជំនាញក្រោមឱវាទក្រសួងផងដែរ។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ការប្រកាសសុពលភាពមន្ដ្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មីរបស់ក្រសួង ការងារប័ណ្ណបើកបរ ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ លទ្ធផលការងារបិទបញ្ចប់គម្រោងសាងសង់មណ្ឌលផ្ដល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទីស្ដីការក្រសួង និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារពង្រឹងគុណភាពផ្លូវថ្នល់ និងការងារសវនកម្មផងដែរ។ ថ្លែងទៅកាន់មន្ដ្រីរាជការទើបទទួលការតែងតាំងថ្មី ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។ ទាក់ទងនឹងការងារដឹកជញ្ជូនផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និងមន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តការចេញប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំពោះការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេស ក្រុមការងារជញ្ជីងចល័ត ក្នុងការ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានសំណូមពរឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សាយានយន្តដែលត្រូវបានចាប់ឃាត់ទុករយៈពេល មួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឱ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ រដ្ឋាភិបាលនឹងអនុវត្តវិធានការនេះឱ្យដូច ភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយមាត្រា៦០ ដែលចែងថា៖ ឡានដឹកលើស២០%ត្រូវ ឃាត់ទុកមួយឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់អំពីមាត្រាច្បាប់និងការដាក់ទោសទណ្ឌ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា៖ធ្វើផ្លូវជាប់រហូត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរម្លឹកឡើងវិញនូវរូបមន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក១០០x១០ ស្មើ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់ ៣០ តោន យក៣០x៣០ស្មើនឹង៩០០ យក៩០០x៣០ស្មើនឹង២៧.០០០ យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវ យើង។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានជោគជ័យនូវការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor)។ ទាក់ទងនឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីទទួលបន្ទុកប្ដេជ្ញាចិត្តធ្វើការងារតាមលក្ខណៈបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវ ធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងអគ្គនាយកដ្ឋាន បច្ចេកទេសរកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ(App) ដើម្បីជួយសម្រួលដល់មន្ត្រី ត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវ។ ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួងទាំង អស់ប្រកាន់ខ្ជាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លង ដ៏កាចសាហាវនេះ និងបានជម្រាបជូនថា៖ ក្រសួងបានបញ្ជាទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៧០០០តេស្ត ដែលមានសុក្រិតភាពខ្ពស់ ដើម្បីផ្គត់ផ្គង់និងបែងចែកទៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងបានបន្ថែមថា៖ ក្រសួងបានបណ្ដុះបណ្ដាលជនបង្គោលសម្រាប់យក សំណាកបានចំនួនជាង១០០នាក់ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល និងក្រុមហ៊ុនផ្គត់ផ្គង់ ឧបករណ៍នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងប្រើប្រាស់អាគារឃ្លាំងដែលនៅទំនេរ ដើម្បីរៀបចំធ្វើជាកន្លែងធ្វើចត្តាឡីស័កសម្រាប់មន្ត្រីដែលឆ្លងមេរោគកូវីដ-១៩ គ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ និងចង់ធ្វើចត្តាឡីស័កនៅទីនេះ ក្នុងនោះក្រសួងនឹងមានការរៀបចំគ្រែចំនួន៥០ជាមួយនឹងកង្ហារ ផ្ដល់ម្ហូបអាហារបីពេលក្នុងមួយថ្ងៃនិងមានការខណ្ឌដាច់ឡែកពីគ្នា សម្រាប់មន្ត្រីថ្នាក់កណ្ដាល និង ថ្នាក់រាជធានីខេត្តផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទក្រសួងទាំងអស់បន្តចូលរួមបំពេញកម្រងសំណួរទាក់ទងនឹងរោគសញ្ញាមេរោគកូវីដ-១៩ ឱ្យបានជាប្រចាំ និងរៀងរាល់ពេលព្រឹកមុនពេលចូល បំពេញការងារ ដើម្បីតាមដានសុខភាពរបស់ខ្លួនប្រចាំថ្ងៃ និងចាត់វិធានការបានទាន់ពេលវេលាក្នុងករណីមានរោគសញ្ញាសង្ស័យ៕
វីដេអូពីចម្ងាយ
កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90