• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Times] - ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន

2021-02-18 Go to the website published Phnom Penh Times
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិស ដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងនៅក្នុងសាល ប្រជុំធំដោយផ្ទាល់ចំនួន៣២០នាក់ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹក ជញ្ជូនសរុបទាំងអស់ចំនួន៨២០នាក់។ ថ្លែងទៅកាន់ពិធីបិទសន្និបាតនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងអង្គពិធីទាំងមូល អំពីលទ្ធផលនៃ កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់លើ ចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះ ស្រាយ ដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍នៃសន្និបាតដែលបានប្រព្រឹត្តទៅអស់ ពេលរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងវិស័យ សាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដូចតទៅ៖ គម្រោង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ពីភ្នំពេញទៅតាកែវ និងផ្លូវជាតិលេខ១០ពីសំឡូតទៅ ខេត្តកោះកុង ការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ និង៥៨ ការបើកការដ្ឋានសាងសង់ផ្លូវជាតិ ចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងខេត្តព្រះសីហនុដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ បានរៀបចំផែនការមេសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុងសៀមរាប និងបានបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែ និងកែលម្អដងស្ទឹងសៀមរាបក្នុងសៀមរាប ដោយប្រើកញ្ចប់ថវិកាសន្សំរបស់ជាតិ និងបាន បញ្ចប់ការសិក្សាផ្លូវជាតិលេខ៤៨ និងលេខ៧ (ស្គន់-កំពង់ចាម និងកំពង់ចាម-ត្រពាំងថ្លុង) និងការដាក់ ចេញនូវផែនការសកម្មភាពចំនួន៨២៩ចំណុច ដើម្បីអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនរបស់ ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនផងដែរថា៖ ក្រសួងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿងសម្រាប់ ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥតសំណងជាគ្រឿងចក្រសម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន១៥ គ្រឿងពីរដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA និងបានទទួលគ្រឿង ចក្រសម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូចំនួន២ ឈុត (ចំនួន១៨គ្រឿង)ពីក្រុមហ៊ុនសំណង់ សៀងហៃ(SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុង នោះរួមមាន៖ គ្រឿងចក្រផលិតបេតុងកៅស៊ូ ដែលមានសមត្ថភាពអាចផលិតបេតុងក្នុងបរិមាណ ១២០ តោន/ម៉ោង ចំនួន២គ្រឿង និងគ្រឿងចក្រ សម្រាប់ការងារអ៊ុតកៅស៊ូចំនួន១៦គ្រឿងផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងនូវទិសដៅការងារបន្តដើម្បីពិនិត្យ និងតាម ដានការដ្ឋានសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេសជាប់ជាប្រចាំ ឆ្មក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់ផ្លូវដោយក្រុមត្រួតពិនិត្យឯករាជ្យ បង្កើតទីតាំងផលិតបេតុងកៅស៊ូAC ដើម្បីផ្គត់ផ្គង់ការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើតទីតាំងកិនថ្ម ដើម្បីផ្គត់ផ្គង់សម្ភារបម្រើឱ្យការសាងសង់ផ្លូវថ្នល់ ពិនិត្យនីតិវិធីនៃការស្នើសុំថែទាំផ្លូវ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា(Blockchain)។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និបាតឆ្នាំនេះ និងបានគូសបញ្ជាក់ ថា៖ ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់បូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹក ជញ្ជូនដែលសម្រេចបានក្នុងឆ្នាំកន្លងទៅក៏ដូចជាឆ្នាំ២០២០ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាវេទិកាមួយ សម្រាប់កំណត់ទិសដៅ និងផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្ត បន្ទាប់ ដើម្បីអនុវត្តគោលនយោបាយ និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦នេះ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដែលក្នុងនោះរួមមានដូចជា៖ គម្រោងផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងផ្លូវ៣៨ ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ទោះបីជាកម្ពុជាស្ថិតក្នុងបរិបទនៃសម័យកូវីដ-១៩ក៏ដោយ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានកត់សម្គាល់ផងដែរថា៖ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងបំពេញការងារស្របតាមទិសដៅគោលនយោ បាយរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈដែលក្នុងនោះរួមមាន៖ ការ សាងសង់ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវដែក ផ្លូវល្បឿនលឿន និងការ ស្ថាបនាផ្លូវថ្មីៗ ព្រមទាំងគម្រោងសាងសង់ស្ពានធំៗ ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការងារផ្ដល់សេវាសាធារណៈតាមរយៈការបង្កើតមណ្ឌលផ្ដល់សេវា សាធារណះតាមទីតាំងផ្សារទំនើបធំៗ ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធ ព័ត៌មានវិទ្យា(អនឡាញ) និងការដាក់ឱ្យដំណើរការការលក់លេខពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ ខ្លួនផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែល បានអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពការងារដែលបានដាក់ចេញ និងបានគាំទ្រចំពោះទិសដៅ ការងារសម្រាប់ឆ្នាំ២០២១ ដែលផ្ដោតលើប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និង ភស្តុភារកម្ម”។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំប្រឹងប្រែងបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត តាមដាន ត្រួតពិនិត្យគុណភាពនៃការ សាង សង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាពិសេស គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុង សៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ១១ខ្សែក្នុងខេត្តព្រះសីហនុ ផ្លូវក្រវ៉ាត់ ក្រុងទី៣ និងបណ្ដាផ្លូវជាតិសំខាន់ៗដែលបាន និងកំពុងដំណើរការសាងសង់ផងដែរ។ ជាពិសេស ត្រូវជំរុញការរៀបចំបញ្ចប់ផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភារកម្ម ឱ្យបានចប់សព្វគ្រប់ ត្រូវខិតខំបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និងតាមដាន ត្រួតពិនិត្យគុណភាពសំណង់ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជន បន្តជំរុញការអនុវត្តការងារដឹក ជញ្ជូនឆ្លងកាត់ព្រំដែនសំដៅសម្រួលពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ជាអន្តរជាតិ លើកកម្ពស់កិច្ចសហការឲ្យបានជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាក្នុងការ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា បន្តយកចិត្តទុកដាក់លើការតភ្ជាប់ផ្លូវដែកនិងការដឹកជញ្ជូនតាមផ្លូវដែក រៀបចំនិយាមការបច្ចេកទេសសម្រាប់គ្រប់គ្រងប្រភេទផ្លូវថ្នល់ និងផ្លូវដែកឲ្យបានច្បាស់លាស់ បន្ត យកចិត្តទុកដាក់ និងជំរុញការកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងនិងនៅតាមរាជធានី-ខេត្ត ក្រុង ស្រុកនិងទីប្រជុំជនធំៗ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមពីលើនេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរជូនបងប្អូន ប្រជាពលរដ្ឋ បន្តគាំទ្រ និងជំរុញការកែទម្រង់រចនាសម្ព័ន្ធរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ បន្តយកចិត្តទុកដាក់ពិនិត្យលទ្ធភាពសម្រាប់រៀបចំ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹកនិងកំពង់ផែបន្ថែមទៀត បន្តចូលរួមអនុវត្តយ៉ាងសកម្មនូវការងារក្រោម សមត្ថកិច្ចរបស់ក្រសួង បន្តយកចិត្តទុកដាក់ខ្ពស់និងអនុវត្តឲ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រ និង គោលនយោបាយជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធាន មនុស្សយៈពេល ខ្លី មធ្យម និងវែង និងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងសហគមន៍អ្នកផ្ដល់ជំនួយ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អក្នុងការងារ អញ្ជើញពិនិត្យមណ្ឌលផ្តល់សេវាសាធារណៈ និងទស្សនាវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ ៕
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ២ ពីធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន

Featured Posts

[UYFC-PWT] - តារាងប្រៀបធៀបនូវវិធានការពាក់ព័ន្ធនឹងសកម្មភាព ការធ្វើដំណើរ និងការប្រកបមុខរបរ ឬ អាជីវកម្ម ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការជាប្រក្រតីធម្មតា ក្នុងតំបន់ បិទខ្ទប់ នៃភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (រវាងតំបន់ក្រហម និងតំបន់ដែលមិនមែនតំបន់ក្រហម)
[Fresh News] - ៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្រសួងសាធារណការ ចាក់ជូនមន្ត្រីក្រោមឱវាទ និងពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានជាង ១,៥០០នាក់
ការបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីពីរ រយៈពេលបីថ្ងៃ ចាប់គិតពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ សម្រេចបានចំនួន ១៥៦១ ដូស ក្នុងនោះ៖ បុគ្គលិកមន្ត្រីរាជការក្រសួង បានចំនួន៣៧២ដូស ស្មើនឹង២៣,៨៣% និងប្រជាពលរដ្ឋខណ្ឌឬស្សីកែវបានចំនួន១១៨៩ ដូសស្មើនឹង ៧៦,១៧%
[Rasmei News] - ក្រសួងសាធារណការជួយឧបត្ថម្ភសាជីចរាចរណ៍និងរនាំងសុវត្ថិភាពដល់អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់នៅគោលដៅត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ
[UYFC-PWT] - ::: ក្រសួងសុខាភិបាល ប្រកាស អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ស្របច្បាប់ ( មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ) អាចប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេសបាន
::: ឥឡូវនេះ សេវាសុខាភិបាលឯកជន ស្របច្បាប់ ( មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ) ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេសបាន
[ក្រសួងព័ត៌មាន] - អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរក្នុងស្រុកពេជ្រាដា
[ក្រសួងព័ត៌មាន] - ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព៥០០ផ្ទាំងដល់អគ្គស្នងការនគរបាលជាតិ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90